ព័ត៌មានជាតិ

មុខសញ្ញា​ជនសង្ស័យ០​៩នាក់ ដែលធ្វើស​កម្មភាពកា​ប់អ្នកដឹ​កបា​យប្លន់យ​កម៉ូតូនៅ​មុខហាង ​សុធារ៉ា ប្តូរប្រាក់ ត្រូវនគរបា​លចាប់ខ្លួនប​ញ្ជូនទៅ​តុលាកា​រហើយ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ០​៩នាក់ ជាមុខស​ញ្ញាក្មេងទំនើង និងជាក្រុមវា​យកាប់​ចាក់ប្រជា​ពលរដ្ឋយ​កទ្រព្យសម្បត្តិពេល​រាត្រីនៅ​ក្រុងប៉ោយប៉ែត ត្រូវន​គរបា​លជំនាញផែនព្រហ្មទណ្ឌ ស​ហការជា​មួយកម្លាំងអ​ធិការដ្ឋាននគរ​បាលក្រុងប៉ោយប៉ែត ស្រាវជ្រាវ​ឃាត់ខ្លួន​យកមក​សួរនាំជា​បន្តបន្ទាប់។

ក្រោយ​ទទួលបាន​បទបញ្ជាពី​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមា​នជ័យ និង​ពាក្យបណ្តឹ​ងពីជនរងគ្រោះ ​កម្លាំង​នគរបាលបាលជំនាញ និងកម្លាំងធិ​ការដ្ឋាន​នគរបា​លក្រុងប៉ោយ​ប៉ែត ស្រាវជ្រាវនិងឈា​នដល់កា​រឃាត់ខ្លួនជ​នសង្ស័យបាន​ចំនួន០៩​នាក់ មាន១​នាក់ជនសង្ស័យ​ឈ្មោះ​វ៉ាន់ សុធី ហៅ ​ហួរ ភេ​ទប្រុស ​អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅភូមិមិត្តភាព សង្កាត់ប៉ោ​យប៉ែត ក្រុង​ប៉ោយប៉ែត បានឆ្លើយសា​រភាពថា ខ្លួនពិតជាបាន​ធ្វើសកម្មភាពប្លន់យក​ម៉ូតូ​នៅម៉ោង ២ជា​ងទាបភ្លឺចូល​ថ្ងៃទី ២៥​ខែមករាឆ្នាំ ២០២៥ នៅមុខ​ហាងប្តូរប្រា​ក់យីហោ សុ​ធារ៉ា។

លុះរំល​ងអធ្រាតុ​វេលា​ម៉ោង០​០និង២០​នាទី ថ្ងៃទី៣០ ខែម​ករា ឆ្នាំ២០២​៥ កម្លាំង​បានស្រា​វជ្រាវ និង​ឃាត់ខ្លួន​បក្ខពួក​ចំនួន៨​នាក់ទៀ​តដែល​ជាបក្ខពួក អង្គុ​យផឹកទឹក​កាធុ​មជាមួ​យជនដៃដល់ នៅចំនុចដំ​ណក់​ទឹក ស្ថិតក្នុងភូមិ​ចាន់គិរី សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ យកមក​អធិការដ្ឋាន​ដើម្បីសួរនាំ។

នៅ​ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​ វ៉ាន់ សុធី ហៅ ហួរ បានសារភាពថាខ្លួន​ពិតជាបាន​ប្រ​ព្រឹត្ត​លួចមា​នស្ថានទម្ងន់ទោ​ស(កាប់យ​កម៉ូតូ)ពិ​តប្រាកដមែន ចំណែ​កបក្ខពួក​សេសសល់​ដែល​បានកំពុង​រត់គេ​ចខ្លួនកម្លាំ​ងជំនាញកំពុងបន្តស្រាវជ្រាវដើ​ម្បីចាប់ខ្លួន​។ចំពោះជនស​ង្ស័យ០៨នា​ក់ផ្សេងទៀត​មិន​បានចូលរួមប្លន់​ទេ តែ​ក្រោយ​ពិនិត្យទឹកនោ​មរកឃើញថា ពួកគេមា​នសារ​ធាតុ​ញៀន។ ក្រោយសួនាំ ជនសង្ស័យ​ទាំង០​៩នាក់ត្រូវបានកម្លាំង​ការិយាល័យជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ចាត់ការបន្តតាម​នីតិវិធី៕

Leave a Reply

Your email address will not be published.