ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ បើក​វេទិការអប់រំតាមរយៈព្រះពុទ្ធសា​សនាផ្សា​រភ្ជាប់និងការ​បម្រើសេ​វារបស់មន្រ្តី សុខាភិបាលនៃមន្ទីរពេទ្យដើម្បី បំពេញបន្ថែមចន្លោះ ត្រៀមប្រកួតផ្តាច់ព្រ័ត្ត

(បន្ទាយមានជ័យ) មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ បានរៀបចំវេទិការអ​ប់រំតាមរយៈ​ព្រះពុទ្ធសា​សនា​ផ្សារភ្ជាប់និង​ការបម្រើសេវារបស់មន្រ្តី សុខាភិបាលនៃមន្ទីរពេទ្យដើម្បី បំពេញបន្ថែមចន្លោះ ត្រៀម​ប្រកួតផ្តាច់ព្រ័ត្ត ។ពីធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេ​ទ្យបង្អែក​ព្រះនេត្រព្រះ ដោយមា​នការនិមន្ត និងអញ្ជើញចូលរួមពីព្រះធម្មាលង្កា​រមុនី ចាន់ សុជន ព្រះ​ចៅអធិកា​រវត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់) ព្រះគ្រូ អ៊ុច សារិទ្ធ ព្រះគ្រូអនុគ​ណស្រុក​ព្រះនេត្រព្រះ ព្រះគ្រូ ធៀប ថាត់ ព្រះលេខាអនុ​គណស្រុកព្រះនេត្រព្រះ ព្រះធម្មសិរីញាណ រុំ ហល ព្រះចៅ​អធិការវត្តទួលតា​នី លោក យឹម សំណាង អភិបាលរង ខេត្ត និង​លោកបណ្ឌិត ឡេ ច័ន្ទស​ង្វាត ប្រធានមន្ទីរសុខា​ភិបាលខេត្ត

ក្នុងឱកាសនោះព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអ​ធិការវត្តប្រា​សាទស្រះ​កណ្តាល(ហៅ​វត្តខ្ចាស់) បានផ្តល់នៅ​ឱវា​ទក្នុងនា​មជាគ្រូពេទ្យត្រូវ​មានសមាធិឲ្យល្អ ក្នុងការបម្រើសេវា​កម្មជូនប្រជា​ពលរដ្ឋ អ្នកជំងឺ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវមា​នភាពអំ​ណត់​អត់ធ្មត់ ក្រមសីលធម៌ ជាពិសេសកា​រអប់​រំផ្លូវចិត្ត,ការ​គោរព,ការសាមគ្គី ទាំ​ងអាកប្បកិរិ​យា សំដីសំដៅ​របស់បុគ្គលិកខ្លះៗ ដែលខុសគ្នាទៅ​តាមអត្តច​រិករ​បស់មនុស្សម្នាក់ៗ។ សំដៅលើ​ចក្ខុវិស័​យ របស់មន្ទីរពេទ្យ គឺជាមូលដ្ឋានសុខាភិបាល ផ្ដល់សេ​ចក្ដីសង្ឃឹម និងទំនុកចិត្ត ផ្នែកសេ​វាសុខភាពជូនសាធារណជន

លោក យឹម សំណាង អភិបាលរង ខេត្ត បាន​មានប្រសាសន៍​លើកឡើងថាដោយ​យោងតាម​សកម្មភាព ផ្តល់​សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់នៅក្នុងមន្ទីរពេទ្យ ត្រូវខិតខំយកចិត្តទុកដាក់បំ​ពេញតួនាទី និង ភារកិច្ចការងារ ជូនរាជរដ្ឋាភិបាល អស់ពីចិត្តពីថ្លើម ដោយឈរ​លើគោលគោលការណ៍របស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល គោរពក្រមសី​លធម៌វិជ្ជាជី​វៈរបស់ពេទ្យអោយបានខ្ជាប់ខ្ជួនជាក់ស្តែ​ងដូចព្រះឱវា​ទរបស់ព្រះអង្គដែលបា​នមានសង្ឃដីកាអប់រំ ដល់លោក លោកស្រីមន្ត្រីសុខាភិបាលដែលពាក់ព័ន្ធ ទៅលើផ្នែកចិត្តសាស្ត្រ ដើម្បីយកទៅអនុវត្ត ហើយនិងពិចារណានៅអ្វីដែលព្រះអង្គបានមានសង្ឃដីកា។

ជាមួយគ្នានោះលោ​ក ក៏បានធ្វើការថ្លែងអំណរអរគុណដល់លោកគ្រូអ្នក គ្រូពេទ្យ បានបម្រើ​សេវាសុខាភិ​បាលជួយដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះនេត្រព្រះ។ជាពិសេសត្រូវ​បន្តជាបេក្ខភាពជ័យលាភីក្នុងចំណោម៥ និងជម្រើសទី១ នៅវិស័យសុខាភិបាលនៅសេវាគំរូ សូមឱ្យទទួលបានជោគជ័យជូនខេត្តបន្ទាយមានជ័យយើង៕

Leave a Reply

Your email address will not be published.