ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីធ្វើឱ្យ​ខូចខាត​ដោ​យចេតនា

(បន្ទាយមានជ័យ)៖នៅវេលាម៉ោង១៣​និង៣០នាទី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មានករណីធ្វើឱ្យខូ​ចខាតដោ​យចេតនា បង្កដោយ​ជនសង្ស័យឈ្មោះ ដោ​ក សារ៉េត ហៅក្រៅ ហៀក ភេទប្រុស អាយុ​៣៩​ឆ្នាំ រស់នៅភូមិចំការតា​ដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានគប់​ដំបូល​ផ្ទះ និងវ៉ៃបំផ្លាញ​ពាងទឹក របស់​ជនរង​គ្រោះឈ្មោះ ដុំ ចិត្រ ភេទប្រុស អា​យុ៥៩ឆ្នាំ និងឈ្មោះ អយ ភេទស្រី អាយុ២៨ឆ្នាំ ដែ​លត្រូវជាប្អូនស្រីប​ង្កើតរបស់ជ​នសង្ស័យឈ្មោះ​ដោក សារ៉េត (ហៀក) អស់​ជា​ច្រើនពាងទឹក។ ក្រោយ​ទទួលបានបណ្តឹង​ករណីខា​ងលើ កម្លាំងកងអន្តរាគមន៍ខេត្ត ដឹកនាំ​ដោ​យលោកអនុសេនីយ៍ទោ ឃី កៅយក់ នាយរងការិ​យាល័យសណ្តាប់ធ្នាប់ និងអន្តរាគមន៍ សហកា​រជាមួ​យកម្លាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុកមង្គលបូរី ដឹ​កនាំដោយ​លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេប​ញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហ​ត្ថស្រុកមង្គ​លបូរី បាន​ចុះទៅ​ដល់ទីតាំ​ងកើតហេតុ ដើម្បីធ្វើ​ការឃាត់ខ្លួនជ​នសង្ស័យ តែ​ជនសង្ស័យ​មិនព្រមស​ហការ ព្រមទាំងមានកា​ន់ដំបងឬ​ស្សីវែងមាន​ដែកមុខស្រួច៣ កាន់​ជាប់នឹងដៃ ​ហើយមានការ​តបតជា​មួយសមត្ថកិច្ចទៀតផង ពេល​នោះកម្លាំងប្រើ​វិធា​នការជំនាញទើ​បឃាត់ខ្លួនជន​សង្ស័យបាន ហើយបញ្ជូន​មកទីបញ្ជា​ការកងរាជអាវុធហត្ថខេត្តដើ​ម្បីចាត់​ការតាមនីតិវិធី ព្រមទាំងបានធ្វើតេ​ស្តទឹកនោមជា​លទ្ធផលវិជ្ជមាន (+)

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានក​ម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត​បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.