ព័ត៌មានជាតិ

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ សារាចរ​នែនាំលេខ​០១៧ សហវ​ ស្តីពី​ការអនុវត្ត​ច្បាប់​ ស្ដីពី​ហិរញ្ញវត្ថុ​ ការ​គ្រប់គ្រង​នាឆ្នាំ​២០២៥ ជូន​ មន្ទីរ​អង្គភាព​នានា​ ជុំវិញ​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បាន​អញ្ជើញជា​អធិ​បតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​សារាចរណែនាំលេខ០១៧ ស​ហ​វ​ ស្ដីពីការ​អនុវត្តច្បា​ប់ស្ដីពីហិរញ្ញវត្ថុកា​រគ្រប់គ្រងឆ្នាំ២០២​៥ ជូនដ​ល់មន្ទីរ ជុំវិញខេត្ត ។កិច្ចប្រជុំនេះបានធ្វើឡើង​នាថ្ងៃទី​២១ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពី

លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ចនិ​ងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថាច្បាប់ស្ដីពី​ហិរញ្ញវត្ថុស​ម្រាប់​ការគ្រប់គ្រងឆ្នាំពីរពាន់2025 ត្រូវបានប្រកាសឲ្យប្រើដោយព្រះ រាជក្រម​ លេខ​ នស/រកម​ 1224/008 ចុះថ្ងៃ​ ព្រហស្បត៍​១២កើត ខែមិគសិរ ឆ្នាំរោង​ ឆស័កពុទ្ធសករាជ​ ២៥៦៨ ត្រូវនឹង​ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តច្បាប់នេះរាជរ​ដ្ឋាភិបាល​បានចេញនូវអនុក្រឹត្យលេខ290 ចុះថ្ងៃច័ន្ទ ​១ រោច ខែមិគសិរ ឆ្នាំរោង​ ឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពី​ការបែងចែកឥណទានចំណូ​លថវិកាថ្នាក់ជាតិ តាមចំពូកនៃច្បាប់ ស្ដីពីហិ​រញ្ញវត្ថុសម្រាប់​គ្រប់គ្រងឆ្នាំ២០២៥។

លោក​ បឹង​ គឹមសឹង បានបន្តថា​ ច្បាប់ស្ដីពី​ ហិរញ្ញវត្ថុ​ ការគ្រប់គ្រងឆ្នាំ២០២៥ គោលដៅបន្តគាំទ្រ​អនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលជា​ ពិសេសការអនុវត្ត​អាទិភាពគោលន​យោបាយសំខា​ន់ៗនិងវិធានការគន្លឹះនានា​ដែលត្រូវបានដាក់​ឲ្យអនុវត្តជាបន្តបន្ទាប់​ចាប់ពីដើមនីតិកា​លទី៧ នៃរដ្ឋស​ភា ឲ្យសម្រេចបាននូវលទ្ធផ​ល ជាអតិបរមា​ ដើម្បីឆ្លើយតបនឹងសំណូម​ពរសេចក្ដី​ត្រូវការនិង​ការរំពឹងទុក​របស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានមានប្រសាសន៍ថា​ នៅក្នុងបរិកា​រណ៍ដែល​កម្ពុជាកំពុងទទួលផលពីសន្តិភា​ពពេញលេញស្ថិរភាពនយោបាយក្នុងប្រទេសហើយសេដ្ឋកិច្ច​កំពុងងើបឡើងវិញនឹងត្រឡប់ទៅ​រកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ19 កម្ពុជាក៏ដូច​ជាប្រទេស​ដទៃទៀត​លើសកលលោក​ កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជាខ្ពស់ ដែលប្រការនេះអាចឈានដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ខ្លួន​ដើម្បី​ឈានទៅដំណាក់កាល ថ្មីៗទៀត។ ជាចុងក្រោយ​ ឯកឧត្តម អ៊ុំ រាត្រីបានធ្វើការក្រើនរំលឹក​ដល់មន្ទីរអង្គភាពនានា​ជុំវិញខេត្ត​ ធ្វើយ៉ាងណាការរៀបចំ​ ចំណាយឲ្យបានត្រឹមត្រូវទៅតា​មច្បាប់កំណត់​ មានបញ្ហាអីត្រូវសួរនាំរមន្ត្រីមន្ទីរហិរញ្ញវត្ថុ​ ឬក៏រតនាគារខេត្ត ដើម្បីជួ​យសម្រប​សម្រួលឲ្យអស់លទ្ធភាពឲ្យថ្នា​ក់ដឹកនាំខេត្តនិងមន្ទីរហិរញ្ញ រតនាគារមិនចង់ឲ្យមានលិ​ខិតស្នាម​ណាមួយ​ធ្វើព្រមានដល់មន្ទីរអង្គភាពនោះទេ៕

Leave a Reply

Your email address will not be published.