ព័ត៌មានជាតិ

ស​ង្ស័យ​ជាជ​នអណា​ថា ដើរ​តាម​បណ្តោយផ្លូវ​ជាតិលេខ៥​ ស្ថិតក្នុង​សង្កាត់ផ្សារកណ្តាល ត្រូវ​រថ​យន្តបុក​ស្លាប់មួយរំពេច រួចបើក​គេចបាត់ស្រមោល

ខេត្តបន្ទាយមានជ័យ៖នាវេលាម៉ោង០០ និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះ​ថ្នាក់ចរា​ចរ​ណ៍​មួយ​បា​នកើតឡើង​ ដោយ​រថយន្តមួយគ្រឿង​បាន​បើក​បុកបុរស​ម្នាក់ ​ខណៈកំពុង​ដើរតា​ម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ត្រង់ចំ​ណុចខាងកើ​តមូ​លដ្ឋាន​កងរាជ​អាវុធហត្ថក្រុ​ងប៉ោយប៉ែត ប្រហែ​ល២០០​ម៉ែត្រ ស្ថិតក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ បណ្តាល​ឲ្យស្លា​ប់ភ្លាម​ៗនៅនឹងកន្លែង ។ក្រោយពី​កើតហេតុរថ​យន្តបង្កបានបើក​គេចខ្លួន​ដោ​យ​បន្សល់ទុក​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុងថ្លុងឈាម ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ សង្ស័យ​ជាជនអណាថា បានដើរតាមប​ណ្តោយផ្លូវជាតិលេខ៥​ ទិសដៅពី​លិច​ទៅ​កើត លុះ​ដល់ចំ​ណុ​ចកើតហេតុខាងលើ ក៏ស្រាប់​តែ​មានរថយន្តធុនតូច​មួយ​គ្រឿង(ក្តាប់ភិ​នភាគ និងផ្លាកលេខ​ពុំបាន) បើកបរពីលិ​ចទៅកើតក្នុងល្បឿនយ៉ាងលឿន បានបុកពេញទំហឹង បណ្តាល​ឲ្យស្លាប់នៅ​នឹងកន្លែង​កើតហេតុ ហើយរថយន្ត​បានបើក​រត់គេចចេញពីកន្លែងកើ​តហេតុបាត់ស្រមោល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​កម្លាំងនគរបាល​ចរាចរណ៍ផ្លូវគោក នៃអធិ​ការដ្ឋាននគបា​ល​ក្រុង​ប៉ោយប៉ែត​បានចុះធ្វើអន្តរាគម ដោយធ្វើការសម្រួលចរាចរណ៍ និងយកសាកសព​ទៅតំកល់ទុក​នៅវត្តប្រជាធ​ម្ម ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណ៍ ។ដោយឡែក​រថយន្តបង្កដែលបើករត់គេចនោះ កម្លាំងជំ​នាញកំពុងធ្វើការ​ស្រាវជ្រាវតាមរក​​៕

Leave a Reply

Your email address will not be published.