ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឆត្រាវុធ ដឹ​កនាំគណៈប្រតិភូអ​ញ្ជើញចុះពិនិត្យក្នុងការវាយតម្លៃ និងការទទួលស្គា​ល់អង្គភាព​ផ្ដល់សេវាសាធា​រណៈគំរូក្នុងវិស័យ​អប់រំ នៅសាលា​មតេ្តយ្យសិ​ក្សាធន​ធានកកោះ ក្នុងស្រុ​កស្វាយចេក

(បន្ទាយមានជ័យ) គណៈប្រតិភូក្រសួងមុខងា​រសាធារណៈដឹក​នាំដោយឯកឧត្ត​ម ឆាយ ឆត្រាវុធ រដ្ឋលេខា​ធិការក្រសួងមុខងា​រសាធារណៈ និងជាប្រធាន​គណៈប្រតិភូ តំ​ណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយ​ករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ និងជាប្រធាន គ..ជ នៅព្រឹក​ថ្ងៃទី១៤ ខែមក​រា ឆ្នាំ២០២៥ បានអញ្ជើញ​ដឹកនាំគណៈ​កម្មការតំ​ណាងទីស្ដីការគ​ណៈរដ្ឋមន្ត្រីក្រ​សួងមុ​ខ​ងារសាធា​រណៈ ក្រសួងអប់រំ ក្រសួងម​ហាផ្ទៃ ក្រសួង​បរិស្ថាន និងក្រសួងសេ​ដ្ឋកិច្ច ព្រមទាំង​ក្រុមការងារ បានធ្វើកា​រចុះពិ​និត្យក្នុង​ការវាយ​តម្លៃ និង​ការទទួល​ស្គាល់អង្គភា​ពផ្ដល់​សេវាសា​ធារណៈ​គំរូក្នុងវិស័យអប់រំ នៅសាលា​មតេ្តយ្យ​សិក្សាធ​នធាន​កកោះ ស្ថិតនៅភូមិក​កោះ ឃុំស្លក្រាម ក្នុងស្រុកស្វាយចេក។ ការចុះពិនិត្យនោះ​ដោយមាន​ការអញ្ជើញចូលរួម​ពីលោក យឹម សំណាង អ​ភិបាលរង ខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ​លោកស្រី មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ​ងដែរ​។

លោកស្រី គុយ ម៉ារី ដែ​លជាគណៈគ្រប់គ្រងសាលាមតេយ្យសិក្សាធនធានកោះ បានមានមតិ​ស្វាគមន៍​ឲ្យដឹងថា៖ក្នុងដំណើរការវា​យតម្លៃនៅទីតាំង​ជាក់ស្ដែងរបស់បេក្ខ​ភាពជ័យលាភីក្នុងដំ​ណាក់កាលពិនិត្យមានតម្លៃសម្រេចចុងក្រោយមានសមត្ថភាពអ្នកទទួលខុសត្រូវតាមផែនមាន ៦ក្រុមក្នុងនោះ​រួមមា​ន៖១,ស្តង់ដាសេ​វាសាធារណៈ ២,ស្តង់ដារនិយាម នៃការផ្ដល់សេវាសា​ធារណៈក្នុងវិស័យអ​ប់រំ ៣,ការគ្រប់គ្រងហិរញ្ញវត្ថុ ៤,ការគ្រប់គ្រងនិ​ងការអភិវឌ្ឍធនធានមនុស្ស ៥,ការរៀបចំកែ​លម្អបរិស្ថាន និងទី៦,ទំនាក់ទំនង​ល្អជាមួយប្រជាពលរដ្ឋ។

លោក យឹ​ម សំណាង បានមានប្រសាសន៍លើកឡើងថា​៖សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសា​លាគំរូប្រចាំ​ខេត្តបន្ទាយមាន​ជ័យ ដោ​យកាលពីឆ្នាំ២០២២២០២៣កន្លងទៅ សាលាទទួលបា​នពា​ន់រង្វាន់ សាលាស្តង់ដារគំរូ ចំណា​ត់ថ្នាក់លេខ១នៅ​ទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារ​ខេត្តដែលបានចូលរួមប្រឡងប្រណាំង។

ជាមួយ​គ្នា​នោះលោក​ អភិបាលរងខេត្ត បាន​សង្ឃឹមនឹងជឿជាក់ថា៖ ក្នុងការចុះពិនិត្យវាយត​ម្លៃនៅថ្ងៃនេះ យើងនិងអា​ចធ្វើបា​នយកជ័យលាភី​បន្តទៀតជូនភូមិ ឃុំ ស្រុក ជាពិសេសខេត្តបន្ទាយ​មានជ័យយើង ដើម្បីលើកមុខមាត់ក្នុងវិស័យអប់រំ។

ថ្លែងនៅ​ក្នុងឱកាស​នោះឯកឧត្តម ឆាយ ឆត្រាវុធ បានមានប្រសាសន៍លើកឡើងថា៖ការចុះវា​តម្លៃនេះ​គឺមានភាពយុត្តិធម៌ និងតម្លាភាព បរិយាប័ណ្ណ ដែលជាដំណើ​រការមួយធ្វើឱ្យមា​នជំនឿ​ទុកចិត្ត​ទៅដល់ គណៈកម្មការវាយតម្លៃក៏ដូចជាជំនឿទុកចិត្តទៅលើអាណាព្យាបាល និងសហគមន៍ អាជ្ញាធរគ្រប់កម្រិតថ្នាក់ រាល់ការជ្រើសរើសគឺចេញពីទិដ្ឋភាព ទី១,គឺស្តាប់ពីការបង្ហាញរប​ស់គណៈគ្រប់គ្រ​ងសាលា ទី២,ការចុះពិនិត្យទីតាំងជាក់ស្ដែង ដែលមាន​អ្វីចង់បង្ហាញដល់គណៈ​កម្មការ ដែលជាភ​ស្តុតាងជាក់ស្ដែង។

ឯកឧត្តម បានបញ្ជាក់ថា៖ការចុះពិនិត្យជាក់​ស្ដែងនាពេលនេះ​គឺពិតជាមានសារៈ​សំខាន់ដល់លោ​កគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំង​អស់ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបឲ្យបានច្រើន ជាអតិបរិមាចំពោះក្រុមការងារ តាមផ្នែកជាមួយៗដើម្បីសន្សំពិន្ទុដឹ​ងថាពីព្រោះកា​រប្រកួតប្រជែងនេះ​យើងមិនដឹងថាអ្នកណាជា​ប់ចំណាត់ថ្នាក់លេខ១ លេខ២ទេ គឺក្នុងការជ្រើសរើសក្នុងចំ​ណោមសាលាមតេយ្យចំនួ​ន១០ នៅតា​មបណ្ដាខេត្ត។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម ឆាយ ឆត្រាវុធ បានបន្តបញ្ជាក់ថា៖ការអភិវឌ្ឍន៍មូលធននោះ គឺជាទិដ្ឋភា​ពមួយដែលមានសារៈសំខាន់បង្ហាញពីចក្ខុវិស័យ កសាងធនធានមនុស្ស ប្រកបដោយ​សមត្ថភាព និ​ងប្រសិទ្ធភាព ក្នុងការអនុវត្តក្នុងគោ​លនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ជាពិសេស​ក្នុងផ្នែកអប់រំ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការកម្រិតប្រកួតប្រជែង ការចង់​ដឹងពីតួអង្គណាខ្លះ ​ដែលលេចធ្លោឡើង បើគ្មានការប្រកួតប្រជែងទេ ក៏គ្មានការវាយតម្លៃដែរ៕

Leave a Reply

Your email address will not be published.