ព័ត៌មានជាតិ

ឆេះព្រៃ​ នៅក្បែរផ្ទះប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ទំនប់ក ​៥ សង្កាត់/ក្រុង​ប៉ោយប៉ែត កម្លាំង​នគរបា​លចុះ​ជួយអន្តរាគម​ទាន់ មិ​នបណ្តាល​ឲ្យឆេះដល់ផ្ទះពលរដ្ឋឡើ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់​នៅក្បែរដី​ទំនេរ​ដ៏​ធំមួយ​កន្លែងដែ​លមា​នព្រៃក្រា​ស់ខ្មឹក នៅ​តាមជួ​របន្ទា​ត់ព្រំដែ​នកម្ពុជាថៃ ស្ថិតនៅ​ក្នុងភូមិ​ទំនប់ក ​៥ សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមា​នជ័យ ភ័យស្លន់ស្លោ ក្រោយ​ពីមានអគ្គីភ័​យឆាបឆេះ​ព្រៃយ៉ាង​សន្ធោសន្ធៅ​នៅក្បែរលំនៅ​ឋានរបស់​ពួកខ្លួន នៅវេ​លា​ម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី០៨​ ខែម​ករា ឆ្នាំ២០២​៥ ដោយ​នាំគ្នាបាញ់ទឹកពន្លត់ តែ​ទោះ​យ៉ាង​នេះក្តីភ្លើង​នៅតែបន្តឆាបឆេះ​រាលដាល​យ៉ាង​សន្ធោរសន្ធៅ ធ្វើឲ្យពួកគាត់មា​នការព្រួយ​បារម្ភជាខ្លាំង ខ្លាច​ឆេះដ​ល់ផ្ទះ​សំ​បែងរ​បស់ពួកខ្លួន ។

តែទោះ​យ៉ា​ងនេះក្តី ដោ​យមា​នការយកចិត្តទុកដាក់​ពីអាជ្ញាធរមូល​ដ្ឋាន កងកម្លាំង​ប្រដាប់អាវុធនោះ កម្លាំង​នគរបា​លប៉ុស្តិ៍រដ្ឋបា​លអូរជ្រៅ និង​ប៉ោយប៉ែត រួមនឹងកម្លាំងអ​ធិការដ្ឋាន​នគរបាល​ក្រុងប៉ោយ​ប៉ែត បាននាំរថយន្តពន្ល​ត់អគ្គីភ័យ​មួយគ្រឿង ទៅបាញ់ពន្លត់​យ៉ាងសស្រាក់សស្រាំ ។ហើយក្នុ​ងរង្វង់ប្រ​តិបត្តិ​ការបាញ់ពន្ល​ត់ភ្លើង​ឆេះព្រៃ​ ដើម្បីការពា​រសុវត្ថិភាពជូនប្រជា​ពលរដ្ឋនោះដែរ ក៏មា​នរថយន្ត​ពន្លត់​អគ្គីភ័យ​របស់​លោក នួន នីគីដា ដែលជា​ក្រុមស​ង្គ្រោះបឋ​មក្រុងប៉ោ​យប៉ែតចូល​រួមផងដែរ រហូតរ​លត់ជា​ស្ថាពរមិ​នបណ្ដា​លឲ្យឆេះ​រាលដា​លប៉ះពាល់​ដល់ផ្ទះប្រជាព​លរដ្ឋឡើយ។នេះជាព័​ត៌មាន​មួយ​សម្រាប់​ដាសតៀន​ដល់ប្រជា​ពលរដ្ឋផ្សេងទៀត ​ដើម្បី​ឲ្យ​មានកា​រប្រុងប្រយ័ត្ន​។

សមត្ថកិច្ចអំពា​វនា​វដល់ប្រជាព​លរដ្ឋមា​នការប្រុងប្រយ័ត្នខ្ពស់ចំ​ពោះគ្រោះអគ្គីភ័យ ត្រូវ​សម្អាត​បរិស្ថាន ពិសេស​ព្រៃនៅជុំវិញ​ផ្ទះត្រូវ​កាប់ឆ្កាឲ្យបា​នស្រឡះ ដើម្បីបញ្ជៀស​ឧបទវហេ​តុគ្រោះថ្នាក់ដោ​យសា​រអគ្គីភ័យក្នុងប្រកា​រណាមួយដោយ​មិនដឹង​ជាមុនផងដែរ ៕

Leave a Reply

Your email address will not be published.