ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់​យោធិន នៃកងរាជ​អាវុធហត្ថ ទើបជ្រើស​រើសថ្មី(ជា​ប់ជាស្ថាពរ) ត្រូវយ​កចិត្តទុក​ដាក់ខិត​ខំរៀនសូត្រ ​គោរពវិន័យ ប​ទបញ្ជា និងត្រូវ​ពង្រឹងស​មត្ថភាពរប​ស់ខ្លួនឱ្យ​បានកាន់​តែ​ល្អប្រសើរ

ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញសំ​ណេះសំណាល ​និងជូនដំ​ណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើ​សថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹក​ហ្វឺនកងរាជអាវុធ​ហត្ថ(ភ្នំជុំ​សែនរីករាយ)​ នាព្រឹកថ្ងៃទី០​២ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជា​ការរដ្ឋានកង​រាជអាវុធហត្ថ​ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាល នៃគ​ណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរា​ជអាវុធហត្ថ ទើបជ្រើសរើ​សថ្មី(ជាប់ជាស្ថាពរ) ត្រូវយក​ចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់​ខ្លួនឱ្យបានកាន់តែល្អប្រសើរ​ ដើម្បីមកបម្រើប្រទេសជាតិ មាតុ​ភូមិ និងបន្តថែរក្សានូវសុខសន្តិភា​ពឱ្យបានគង់វង្សយូរអង្វែងរហូ​តទៅ។​បើទោះបីជា​ប្រទេសរ​បស់យើង​មានសន្តិភាព ស្ថេរភាពល្អយ៉ាង​ណាក៏ដោយ ប៉ុន្តែការហ្វឹក​ហាត់របស់យើ​ងនៅតែជា​ភារកិច្ចស្នូលរបស់ក​ងកម្លាំងជាចាំ​បាច់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពរបស់​ប្រទេសយើង​ឱ្យបានគង់វង្សយូរអង្វែង ហើយ​ទាល់តែយើ​ងមានសមត្ថភាពគ្រប់គ្រាន់ សត្រូវរប​ស់យើង​មិនហ៊ានប្រមាថ មើលងាយ​មកលើយើង និងមិនហ៊ានមកឈ្លានពាន ឬមក​ធ្វើសង្គ្រាម​ជាមួយយើងឡើយ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការ​អបអរសា​ទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរ​ភូមិន្ទ ក្នុងក្របខ័ណ្ឌក​ងរាជអាវុធហត្ថ ដែលមានគ្រប់​លក្ខណសម្បត្តិ(ជាប់ជា​ស្ថាពរ) ក្លាយ​ជាយោធិន នៃក​ងរាជអាវុធហត្ថ ដែលត្រូវបានជូន​ដំណើរ និងត្រូវចូលហ្វឹកហ្វឺន​នៅមជ្ឈមហ្វឹកហ្វឺនក​ងរាជអាវុធ​ហត្ថ(ភ្នំជុំសែនរីករាយ) ដែល​ចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូមខិត​ខំរៀនសូត្រ និងបំ​ពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគ​ជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃ​កងយោធព​លខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់ក​ងយោ​ធពល​ខេមរភូមិន្ទ និងបទ​បញ្ជា​ពេលបញ្ចប់វគ្គ

Leave a Reply

Your email address will not be published.