ព័ត៌មានជាតិ

ឯកឧត្តម ស ​សុខា បង្ហាញមោទន​ភាពចំ​ពោះការរួមចំ​ណែករបស់ ស.ស.យ.ក. និងការ​ស្ទុះ​ឡើងនៃគុណ​ភាពសិស្សថ្នាក់​ទី១២ នៅខេត្តព្រៃវែង!

ខេត្តព្រៃវែង៖ការស្ទុះឡើងខ្លាំង​នៃអត្រាសិ​ស្សក្នុង​ខេត្តព្រៃវែង ប្រឡង​ជាប់មធ្យម​សិក្សាទុតិយភូមិ (បាក់​ឌុប) ជាពិសេសកំ​ណើននៃ​ចំនួនសិ​ស្សជាប់​និទ្ទេស A ក្នុងរ​យៈពេ​លជិត ១០ឆ្នាំមកនេះ ត្រូវបាន​ឯកឧត្តមសុខា អនុប្រធា​នស​ហភាពស​ហព័ន្ធយុវ​ជនកម្ពុជា (....) ទទួល​បន្ទុកខេត្ត​ព្រៃវែង បាត់ដំ​បង និងបន្ទាយ​មានជ័យ ចាត់ទុកជាស​មិទ្ធផលរួម​ប្រកប​ដោយក្ដីមោ​ទនៈយ៉ាង​ក្រៃលែង ដ្បិតលទ្ធផល​នេះ ជាកា​របង្ហាញឱ្យ​ឃើញពីកា​រស្ទុះឡើងនៃ​វិស័យ​សិក្សាធិការជាតិ។​

ក្នុងពិធីសំណេះសំ​ណាល និងថ្លែងអំ​​ណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត​បង្រៀនបំប៉ន​សិស្ស​ថ្នាក់ទី១​២ ទូទាំ​ងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២​០២៤ ឯកឧត្តម ស សុខា បានប្រ​សាស​ន៍ចាត់ទុល​លទ្ធផលនេះថា ជាមនុញ្ញផ​លកើតចេញ​ពីបន្ទាត់នយោ​បាយកំណែ​ទម្រង់​ដ៏ត្រឹ​មត្រូវ​របស់រាជរដ្ឋាភិបា​លជំនា​ន់មុន ដឹក​នាំដោយសម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង​បច្ចុប្បន្នជាប្រធា​នព្រឹទ្ធសភា និ​ងរាជរដ្ឋាភិ​បាលនីតិ​កាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ា​ណែត។

ក្នុង​ចំណោមការ​ស្ទុះឡើងនៃវិស័​យអប់រំ ដែលពេ​លនេះកំណត់​សម្គាល់ត្រឹម​ការប្រឡងថ្នាក់ទី១២ ទូទាំងប្រទេស ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិត​ចាប់ពីក្រោ​យកា​រអនុវត្ត​កំណែ​ទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំ​មានសិ​ស្សជាប់​និទ្ទេស A ទេ ប៉ុន្តែចា​ប់ពីឆ្នាំ២​០១៥ មក អត្រា​សិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះ បានហក់ឡើង និងមានជាបន្តបន្ទាប់ ពោលគឺពីចាប់ជាង ៧០% នៅឆ្នាំ២០១៥ រហូតដល់ជាង ៨០% នៅឆ្នាំ២០២៤នេះ។

នៅឆ្នាំ២០២​៤នេះ ខេត្តព្រៃវែង មានសិស្សជាប់និទ្ទេស A ចំនួន ១១៧នាក់។ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ​ក្រុមការងារ​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ ជាពិសេ​សលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលចូលរួមសហការជាមួយ ស.... ខេត្តព្រៃវែង បើក​វគ្គបំប៉នសិស្សថ្នាក់ទី១២ ចាប់ពីឆ្នាំ២០១៥ មក។

សូ​មបញ្ជាក់ថា សម្រាប់ការបើកវគ្គបំប៉នសិ​ស្សថ្នាក់ទី១២ ក្នុងខេត្តព្រៃវែង ចាប់ពីឆ្នាំ២០១៥ មកនោះ សហភាពសហព័ន្ធយុជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ បានចំ​ណាយ​ថវិកាប្រមាណ ៦០ ទៅ ៦៥លានរៀល ក្នុងមួយឆ្នាំៗ សម្រាប់ការឧត្ថម្ភដល់លោកគ្រូ អ្នកគ្រូស្ម័គ្រ​ចិត្តបង្រៀន​បំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង។ នេះបើតាមរបាយការ​ណ៍ថ្លែងដោយ​លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published.