ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួចម៉ូតូ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ រុណ ពរ (អៀត) ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្ន ស្នាក់​នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ស្តីពីករណីលួចម៉ូតូ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុ​ចមុ​ខផ្ទះសំណាក់មានជ័យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​នោះ​កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ទើបឃា​ត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ឈ្មោះ លាង សុភីន ភេទប្រុស អាយុ២៥ឆ្នាំ ព្រមទាំង​ចាប់យ​កវត្ថុតាង ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ផលិ​តឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AE-6557 ចំនួន០១​គ្រឿង ដែលជារបស់ជនរងគ្រោះ ហើយ​នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបាន​ឆ្លើយសារភាពថា ខ្លួនពិតជា​បានលួចម៉តូរប​ស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងក​សាងសំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនី​តិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើ​យដែរ៕

Leave a Reply

Your email address will not be published.