ព័ត៌មានជាតិ

ថ្នាក់ដឹកនាំស្រុកមង្គលបូរី មន្ត្រីរា​ជការ កងកម្លាំងទាំងបី មេឃុំ ស្មៀនទាំង១៣ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បើយុទ្ធនាការកា​រផ្សព្វផ្សាយ អនាម័យ ​បរិស្ថាន

(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលស្រុក​មង្គលបូរីដឹកនាំដោយលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាស៊ីណង់ អភិបាល​នៃគណៈ​អភិបាលស្រុកមង្គលបូរី បានរៀបចំធ្វើយុទ្ធនា​ការអប់រំផ្សព្វផ្សាយ អ​នាម័យ បរិស្ថាន នៅក្នុងទីរួមស្រុកមង្គលបូរី ដោយ​មានកា​រចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី លោក លោកស្រីជាមេឃុំ ស្មៀនទាំង១៣ឃុំ លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមជាច្រើនផងដែរ

មានប្រសាសន៍មានឱកាសនោះលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថា៖ ថ្ងៃនេះ គឺជាថ្ងៃមួយប្រកបដោយបរិយាកាសរីករាយក្រៃលែង បានរៀបចំធ្វើយុទ្ធនាការអប់រំ​ផ្សព្វផ្សាយ អនាម័យ បរិស្ថាន នៅទីរួមសុខមង្គលបូរី ក្នុងគោលបំណងឲ្យប្រជា​ពលរដ្ឋយើង​ចេះទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹង ឲ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ដើម្បីឲ្យស្រុករប​ស់យើងក្លាយជាស្រុកស្អាត ស្រស់បំព្រង មានសោភ័ណ​ភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរ​ជាតិ ដែលធ្វើដំណើរឆ្លងកាត់ទៅមក ឬមកស្នាក់នៅកំសាន្តនៅស្រុករបស់យើង ជាពិសេស​បង្ការបាននៅជម្ងឺផ្សេងៗជាក់ស្ដែងវត្តមាន​របស់លោក លោកស្រី ដែលបានចូល​រួមនាពេលនេះ​គឺជា​សក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់អំពីការយល់ដឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់​ទៅលើកិច្ចគាំពារបរិស្ថានស្រុករបស់យើងឲ្យកាន់តែប្រសារឡើងឆ្ពោះទៅរកការអភិវឌ្ឍន៍ដូចបណ្ដាប្រទេសរីកចម្រើនជឿនលឿនលើសាកលលោក

លោក អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា៖កិច្ចគាំពារបរិស្ថានមិនមែ​នជាការទទួល​ខុស​ត្រូវរបស់​រាជរដ្ឋាភិបាល ឬរដ្ឋបាលស្រុកផ្ដាច់មុខនោះទេ វាគឺជាការចូលរួមចំណែកទ​ទួលខុសត្រូវ​របស់យើងទាំងអស់គ្នាហេតុដូចនេះហើយយើ​ងទាំងអស់គ្នាត្រូវចូ​លរួមថែរក្សាការពារប​រិស្ថានឲ្យបាន​ល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដល់ខ្លួនយើង ក៏ដូចជាមនុស្ស សត្វ នៅលើភព​ផែនដី​ទាំងមូលនេះផងដែរ

បន្ទាប់ពីការជួបជុំសំណេះសំណាលរួច​មកថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី លោក លោកស្រីជាមេឃុំ ស្មៀនទាំង១៣ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើការរើសសម្រាម ហើយ​ជាក្បួន ដើម្បីអំពាវនាវដល់សាធារណជនឲ្យមានការចូលរួមថែរក្សា អនាម័យ បរិស្ថាន និងចេះ​វេចខ្ចប់ទុកដាក់សំរាមសំណល់រឹង ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ត្រូវចេះសំអាតបរិវេណ​ជុំវិញផ្ទះរបស់ខ្លួន ឲ្យបានស្អាតជាប្រចាំ​ថ្ងៃនិងហាមដាច់ខាត​ការចោលសម្រាមនៅតាម​ទីសាធារ​ណៈ

Leave a Reply

Your email address will not be published.