ព័ត៌មានជាតិ

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ ការអនុវត្ត​ពិធី​ សារម៉ុង​ រ៉េ​ អាល់​ ស្តីពី​សា​រធាតុ​បំផ្លាញ​ ស្រទាប់​អូស្សូន​ នៅ​កម្ពុជា

(បន្ទាយមានជ័យ)៖យើងទាំងអស់គ្នា​ គួរយល់ដឹង​ និងចូលរួមយ៉ាងសកម្ម​ នៅក្នុងកិច្ចគាំ​ពារបរិស្ថាន​ចូលរួមកា​ត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន​ និង​ការពារផ្ទៃមេឃពណ៌ខៀវ​ ផ្ទៃមេឃគ្មានឧ​ស្ម័នពុល។លោក​ យ៉ាំ​ ណារិទ្ធ​ អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថា​ន ថ្លែងបែបនេះក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សា​យកា​រអនុវត្តពិធី​ សារម៉ុង​រ៉េអាល់ស្ដីពី​សារធាតុបំផ្លាញស្រទាប់អូហ្សូន​ នៃកម្ពុជា​ដែ​លរៀប​ចំឡើង​ដោយក្រសួងបរិស្ថាន សហការជាមួយមន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​នាព្រឹកថ្ងៃទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ដោយមានការចូលរួមពីមន្ត្រីមន្ទីរអង្គភា​ពពាក់ព័ន្ធ សិប្បកម្ម​ ម៉ាស៊ីនត្រជាក់​នៅក្នុង​ខេត្ត។

លោក​ ផៃ​ សុភី​ អនុប្រធានមន្ទីរបរិស្ថាន​ខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា​ ការប្រជុំផ្សព្វផ្សាយនៅ​ថ្ងៃនេះគឺជាការអះអា​ងបញ្ជាក់ផងដែ​រថា​ យើងទាំងអស់គ្នា​ ចូលរួមរៀបចំអនុវត្តឲ្យកាន់តែមាន​ការគាំទ្របរិស្ថាន​ ការអភិរក្សធនធានធ​ម្មជាតិ​ ដើម្បីឆ្លើយតបនូវគោលនយោបាយ​ បញ្ចកោណ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ និងបំផុសច​លនាអប់រំកាយយល់ដឹង​ ឲ្យបានទូលំទូលាយ​ ដូចយើងទាំង​អស់គ្នាបានស្វែង​យល់តាម​រយៈបទបង្ហាញរប​ស់ក្រសួង​បរិស្ថាន​ គឺយើងជាប្រទេសកំ​ពុងអភិវឌ្ឍ​ន៍មា​នគោលដៅលុប​បំបាត់សារធាតុ​ HCFC ដែលបំផ្លាញស្រទាប់​អូហ្សូនឲ្យ​បាន100%​ក្នុងឆ្នាំ2030​

លោក​ យ៉ាំ ណារិទ្ធ​ ដែលជា​អនុប្រធា​ននាយកដ្ឋានក្រសួងបរិស្ថានបានមានប្រសាសន៍ថា​ កន្លងម​ករាជរដ្ឋាភិបាលកម្ពុជា​ បានអនុវត្តសារាចរលេខ០១​ ស.រ​ ចុះថ្ងៃទី០២​ ខែមករាឆ្នាំ២០២០​ ស្ដីពីវិធាន​ការទប់ស្កាត់កាត់បន្ថយការបំពុលខ្យល់សាធារណៈដើម្បីគ្រប់គ្រងទីតាំងប្រភព ខ្យល់​ឲ្យបា​នកាន់​តែប្រសើរសម្រាប់ធានានូវសុវត្ថិភាពនិងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទៅ​ នោះរាជរដ្ឋា​ភិបា​លបានធ្វើការ​ណែនាំដល់ក្រសួងស្ថាប័នពាក់​ព័ន្ធត្រូវអនុវត្តនូវវិ​ធានការនេះ​ធ្វើកា​រផ្សព្វផ្សាយ​ ឱ្យបានផុលផុសរួមមានការការពារទប់​ស្កាត់បញ្ហាភ្លើងឆេះព្រៃ​ ការដុតសំណល់រឹងសំរាម​ នៅតាម ទីចំហ​ ឬតា​មទីសាធារណៈនិងការឆេះតាមទីលានចាក់សំរាម​ អប់រំប្រជាពលរដ្ឋឲ្យចូ​លរួមថែរក្សាប្រ​ពៃណីដាំដើមឈើរុក្ខជាតិបៃតង​ និងអប់រំប្រជាពលរដ្ឋឲ្យចូលរួមកាត់បន្ថយ​ ការប្រើប្រាស់យា​នយន្តចា​ស់​ៗនាំឲ្យមានការបញ្ចេញផ្សែងខ្មៅច្រើននៅក្នុងបរិយាកាស៕

Leave a Reply

Your email address will not be published.