ព័ត៌មានជាតិ

រថយន្តយីឌុបដឹកស្រូវ ឆ្លកាត់ស្ពានប៉េឡេបាក់ ក្នុងស្រុកស្វាយចេក បណ្តាលឲ្យបាក់ស្រត់ចូលអូរ អាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តុះអាសន្ន

(បន្ទាយមានជ័យ)៖ស្ពានប៉េឡេស្ថិតនៅក្នុងភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានបាក់ស្រត់ចូលអូរ បណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញឆ្លកាត់ ក៏ត្រូវបានអាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តុះអាសន្ននៅចុងសប្តាហ៍នេះ។

 

លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរថយន្តធុនធំប្រភេទយីឌុបភ្លៅប្រាំ បានដឹកស្រូវពេញលើសទម្ងន់ឆ្លងកាត់ស្ពានប៉េឡេ បណ្តាលឲ្យបាក់ស្រុតចូលអូរ សំណាងហើយមិនក្រឡាប់ចាក់ស្រូវចូលទឹកអូរនិងមិនមានអ្នករងគ្រោះ។

 

លោកបានបញ្ជាក់ថា៖ក្រោយស្ពានប៉េឡេ រថយន្តដឹកស្រូវបង្កអោយបាក់ចូលអូរប្រជាពលរដ្ឋនិងសិក្សានុសិស្សមិនអាចឆ្លងកាត់បាន ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងកម្លាំងយោធាកងពលថ្មើជើងលេខ៥១ បានជួយអន្តរាគមន៍ដោយប្រើប្រាស់កាណូតស្មាច់ដឹកសិក្សានុសិស្សនិងប្រជាពលរដ្ឋឆ្លងកាត់អូរ។

 

លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា៖ក្រោយរថយន្តដឹកស្រូវដឹកលើសទម្ងន់បណ្តាលស្ពានប៉េឡេចូលអូរហើយម្ចាស់រថយន្តបានអោយកម្មករលីស្រូវចេញពីរថយន្តអស់ហើយត្រូវបានស្ទូចរថយន្តចេញពីស្ពានប៉េឡេដែលបាកស្រុតចូលអូរនៅចុងសប្តឆហ៍នេះហើយអាជ្ញាធរបានសាងសង់ស្ពានបណ្តែតសម្រាប់ប្រជាពលរដ្ឋនិងសិក្សានុសិស្សឆ្លងកាត់ហើយម្ចាស់រថយន្តដឹកស្រូវដែលដឹកស្រូវលើសទ្ងន់បង្កបាក់ស្ពានខូចខាតត្រូវបានអោយចាក់ដីធ្វើផ្លូវឆ្លងកាត់សិន ហើយចំណុចស្ពានប៉េឡេបាក់ស្រុតចូលអូរគ្រោងនិងកសាងស្ពានបេតុងឡើងវិញ៕

Leave a Reply

Your email address will not be published.