ព័ត៌មានជាតិ

បុណ្យឋិនទាន​មហា​សាមគ្គី​ដង្ហែ និងវេរប្រគេនដ​ល់ព្រះអង្ឃ​គង់ចាំ​ព្រះវស្សាអ​ស់ត្រីមា​សនៅ​វត្តថ្មរ​មៀល​ស្រុកថ្មពួក​

ខេត្តបន្ទាយមានជ័យ​ ថវិកាចំនួន​ ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ ប្រាក់ខ្មែរចំនួនជាង​ ៧លានរៀល​ ដែល​ត្រូវបានប្រគេ​នដល់ព្រះភិក្ខុសង្ឃក្នុងអង្គការធម្ម​ទានសាមគ្គីដែលផ្ដួចផ្ដើមឡើងដោយឯក​ឧត្ដមអភិ​សន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជា​មួយ​លោកជំទាវ កែ​ សួន​សុភី​ សសុខា​ លោក​ កែ​ សួនសុភាព​ និងលោ​កស្រី ព្រមទាំងពុទ្ធបរិ​ស័ទជិតឆ្ងាយបាន​ដង្ហែអង្គកឋិនទា​នទៅ​វត្តប្រគេនដ​ល់ព្រះអង្គដែលគង់ចាំ​ព្រះវស្សាអស់ត្រីមា​សនៅវត្តគិរីរុក្ខារា​មថ្មរ​មៀលស្ថិតនៅក្នុង​ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

ព្រះខេមញាន​រ៉េន​ ស៊ីណាត​ ព្រះរាជាខណៈកិត្តិយស និងជាព្រះគ្រូ​ចៅអធិការវត្តថ្មរមៀលព្រះអង្គ​បានមាន​សង្ឃដីការថ្លែងនូ​វអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមនិង​លោកជំទាវ អស់លោក លោកស្រីពុទ្ធបរិស័ទជិតឆ្ងាយ​ដែ​លមានសទ្ធាជ្រះថ្លាបង្កើ​តបា​នជា​អង្គ​កឋិនទាន​សា​មគ្គីនេះ​ឡើង​ដែល​ជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីយូរល​ង់ណាស់មក។ ព្រះខេមញាណ​ រ៉េន​ ស៊ីណាត​ ព្រះ​អង្គបានបន្តថារាល់​បច្ច័យ​ ដែលទទួលបាន​ ពី​ អង្គកឋិនទាននៅឆ្នាំ២០២៤នេះ​ ព្រះ​អង្គនឹ​ងតម្កល់ទុកនិងត្រៀមកសាង​នូវសមិទ្ធផលផ្សេងៗ​ ជាបន្តទៀត​ ម្យ៉ាង​ទៀតក៏​ដូចជាទុ​កសម្រា​ប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ​ ដែលកំពុងសិក្សារៀនសូត្រ។

ព្រះអង្គបានបញ្ជាក់ផង​ដែរថា​ បុណ្យកឋិនទាន បានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗ​ រួមមានដើ​ម្បី​បង្កើននូវសាមគ្គីភាព​ រវាងបុគ្គលគ្រួសារនិងសង្គមជាតិ​ ដើម្បីទ្រទ្រង់ព្រះ​ពុទ្ធសាសនា​ឲ្យមានភាពរីកចម្រើនរុងរឿង​គង់វង្សស្ថិតស្ថេរ​ យូរអង្វែងដើម្បីផ្តល់នូវកម្លាំងកាយចិត្ត​ ដល់ព្រះភិក្ខុ​សង្ឃ​ បុគ្គលជាសាសនទាយាបន្តរ​ អាយុព្រះពុទ្ធសាសនា​ ដើម្បីបានថ្វាយនូវឧបកា​រៈជួយទំនុកបម្រុ​ងព្រះភិក្ខុសាមណេរ​ ដែលជាមហាកុសលដ៏ប្រសើរ​ និងដើម្បីកុំឲ្យកើតនូវសេច​ក្ដីប្រមាថចំពោះម​ហាកុសលរបស់ខ្លួន៕

Leave a Reply

Your email address will not be published.