ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ជនសង្ស័យឈ្មោះ ឡុង រ៉ូសា ហៅ សា ភេទប្រុស អាយុ២៣ឆ្នាំ ពាក់ព័ន្ធករណី​លួចម៉ូតូ ត្រូវ​កម្លាំង​មូលដ្ឋានក​ងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់​ឃាត់​ខ្លួន ក្រោយពី​លោក​វរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចុះល្បាត ការពារស​ន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាព​លរដ្ឋក្នុង​ភូមិសាស្ត្រក្រុង កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចំ​ណុចម្តុំ​ស្តុប​ផ្សារកណ្តាល សង្កាត់ផ្សារក​ណ្តាល ក្រុង​ប៉ោយប៉ែត ប្រទះឃើញជនស​ង្ស័​យចំនួន០២នាក់ កំពុងជិះ​ម៉ូតូមួយគ្រឿង រុញម៉ូតូ០​១គ្រឿងទៀតពី​ក្រោយ ភ្លាមនោះ​កម្លាំងក៏បានចុះទៅសួរនាំ ធ្វើ​ឱ្យជ​នសង្ស័យ ម្នាក់ភ័យ​ក៏ផ្ដួល​ម៉ូតូរត់គេ​ចខ្លួន​បាត់ ហើយឃាត់ខ្លួនបានជនសង្ស័យខាងលើ​និងដកហូតម៉ូតូចំនួន០២គ្រឿង រួមទាំងដែក​កែច្នៃស​ម្រាប់ធ្វើ​សកម្មភាពកាច់សោកម៉ូតូចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដើម្បីសួរនាំ និងបានធ្វើតេស្ដរកសារធាតុញៀនជាលទ្ធផ​លវិជ្ជាមាន(+)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ទើបដឹង​ថាជន​សង្ស័យ​បានលួចម៉ូតូរប​ស់គេពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែង​កម្លាំ​ងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងកសា​ងសំណុំរឿងប​ញ្ជូនមកកាន់បញ្ជា​ការដ្ឋានកងរាជអាវុធ​ហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យ​ខាងលើក្រោយពីធ្វើតិតិវិធីរួចបាន​បញ្ជូនទៅសា​លាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្ត​តាមនីតិវិធី។ ចំណែកម៉ូតូ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងត្រូវបា​នប្រគល់​ជូនម្ចាស់ដើមវិញហើ​យដែរ៕

Leave a Reply

Your email address will not be published.