ព័ត៌មានជាតិ

ជនជាតិថៃ ០៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោយពីរក​ឃើញស្នាក់នៅគ្មាន​លិខិតឆ្លងដែន និងធ្វើការងារ​ខុសច្បាប់

(បន្ទាយមានជ័យ)៖ជនជាតិថៃ ប្រុស ស្រី ចំនួន ៤នាក់ ត្រូវបាន​ប៉ុស្តិ៍ន​គរបាលច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត សហការជាមួយកម្លាំង​ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រង​កន្លែងត្រៀមប​ណ្ដេញចេញ នៃ​នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តនីតិវិធី ដឹកនាំ​ដោយលោកអនុសេនីយ៍ឯក ជន លី​ណា ឋានៈនាយរងផ្នែក ធ្វើកា​រប្រគ​ល់ទទួល និង​បញ្ជូនចេញពីប្រទេសនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០​២៤ វេលាម៉ោង១១:០០នាទី ក្រោយពីរកឃើញថា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មាន​លិខិតឆ្លង​ដែន ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននា​យកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍ន​គរបាលច្រកទ្វារព្រំដែនអន្តរជា​តិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់ម​កប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក ANUSARA THAINGTHAM ឋានៈនាយរងផ្នែក ប៉ុស្តិ៍​នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេ​សថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

Leave a Reply

Your email address will not be published.