ខេត្តកំពង់ស្ពឺ៖អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីញ្ជាំងឈើ ដំបូលប្រក់ក្បឿង នៅចំណុចភូមិព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះសុខ ចាន់ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ប្រពន្ធឈ្មោះ ប៉ក់ តក់ អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលផ្ទះមានទំហំ ៦ម×៨ម ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង។ ករណីខាងលើនេះបណ្ដាលឲ្យខូចខាតផ្ទះទំហំ ៦ម×៨ម អស់៩៥% ,លុយ ៦លានរៀល,ម៉ូតូ០១គ្រឿង ,កង់០១គ្រឿង,ប្លង់ដី ០៤ប្លង់ ,បង្កាន់ដៃប្លង់ដី ០២សន្លឹក,មាស០២ជី ,អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតសៀវភៅស្នាក់នៅ,ទូរទស្សន៍០១គ្រឿង ,ម៉ាស៊ីនបូមទឹក០១គ្រឿង ,ជញ្ជីងថ្លឹងស្រូវ០២ ,ប៉ុស្តិ៍ផ្សារដែក០១ ,ម៉ូទ័រកាត់ដែក០១,បាស់០១,អង្ករ១០០គីឡូ ,ឯកសាររថយន្ត
,គ្រែ ,មុង ,ភួយ ,កន្ទេល ,ចាន ,ឆ្នាំង និងសម្ភារៈមួយចំនួនទៀតបានឆេះអស់ទាំងស្រុង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង៕