(បន្ទាយមានជ័យ) ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយគេដឹងថា ជាជនវិកលចរិត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពលង់ទឹកស្លាប់ ដោយមានសភាពហើយស្អុយរលួយ នៅចំណុចអាងទឹកចំការគចម្ង៉ាយប្រហែលជា ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ នឹង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋបានឲ្យដឹងថា សាកសពជាស្រ្តី មានវ័យប្រហែល ៣២ឆ្នាំ មិនស្គាល់អត្តសញ្ញាណ និងជាជនវិកលចរឹក (វិបល្លាសស្មារតី) បានចុះទឹកហើយលង់ស្លាប់នៅចំណុចកើតហេតុខាងលើ ។ដោយសាកសពមានសភាពហើមរលួយស្អុយខ្លាំង ត្រូវបានអាជ្ញាធរភូមិ ព្រមទាំងព្រះសង្ឃបូជាទាំងយប់នៅវត្តចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក៕