ព័ត៌មានជាតិ

ក្រសួង​ធម្មការ​ និងសាសនា​ចុះធ្វើបច្ចុប្បន្ន​ភាព​ មន្ត្រី​រាជា​ មន្ត្រី​សង្ឃ​ គ្រូពុទ្ធិសិក្សា​ គណៈគ្រប់គ្រង​ និង​ មន្ត្រី​ជាប់កិច្ចសន្យា

(បន្ទាយមានជ័យ)៖យោងតាមលិខិតបញ្ជា​ របស់ក្រសួងធម្មការនិងសាសនា​ លេខ២៨១​/២៤​ របស់​ឯកឧត្ដម​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិ​ងសាសនា​ បានឧទ្ទេស​នាមគណៈប្រតិភូមួយក្រុម​ ដឹក​នាំដោយលោក​ រិត​ ខេមរារស្មី​ ប្រធាននាយ​កដ្ឋាន​ ដើម្បីចុះធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល​ មន្ត្រី​ស​ង្ឃ​ គ្រូពុទ្ធិកសិក្សា​ គណគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា​ និងគ្រូពុទ្ធិកៈជាប់កិច្ច​សន្យានៅមន្ទីរ​ធម្មការ​និងសាសនាខេត្តបន្ទាយមានជ័យ​ សម្រាប់ឆ្នាំ​ ២០២៣​-​២០២៤​ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

លោក រិត​ ខេមរារស្មី​ ប្រធាននា​យកដ្ឋាន​ នៃក្រសួងធម្មការនិងសាសនា​ បានមានប្រសា​សន៍ថា ការចុះធ្វើបច្ចុប្បន្នភា​ពនាថ្ងៃនេះ​ ទៅក្នុងគោលបំណ​ងបញ្ជាក់ពីភា​ពត្រឹមត្រូវច្បាស់​លាស់ចំ​ពោះមន្ត្រីរាជ​ការ ស៊ីវិ​ល ព្រះមន្ត្រីសង្ឃ​ លោកគ្រូ អ្នកគ្រូ​ ពុទ្ធ​កសិក្សាទូទាំងខេត្ត។ យើងដឹងហើយថា​ វិស័យ​ព្រះពុទ្ធសាសនា​ តែងតែអប់រំម​នុស្ស​ ឱ្យធ្វើនូវអំ​ពើល្អ​ ស្គាល់បុណ្យ​ បាបគុណទោ​សវៀរ​ចាកនូវអំពើ​អាក្រក់ទាំងឡាយទាំងពួង​ នឹងមានការសន្ដោស​យើងយល់​អធ្យាស្រ័យគ្នា​ទៅវិញទៅ​មក។

លោកប្រធាន​នាយកដ្ឋានបានបញ្ជាក់បន្ថែមថា​ យើងទាំងអស់ អ្នកដែលកំពុងអាស្រ័យ​ផលនៃសុខ​សន្តិភាព​ ត្រូវចេះរួបរួមសាមគ្គីគ្នា​ ចូលរួមថែរក្សាការពារទាំងអស់គ្នា​ ទោះក្នុងតម្លៃណាក៏ដោយ​ ត្រូវ​ការពារសន្តិភាពឲ្យខាងតែបាន​ ព្រោះសន្តិភាពនេះ​ ពិតជា​មានតម្លៃពុំអាចកាត់ថ្លៃបាននោះឡើយ។ បើតា​មប្រវត្តិ បទពិសោធន៍ជាក់ស្ដែងនៅក្នុងសង្គមខ្មែរ​ បានបង្ហាញថា​ វត្តអារាម​ និងព្រះសង្ឃ​ជា​ប្រភ​ពសម្រាប់បណ្ដុះបញ្ញាញាណជាថ្នាលបណ្ដុះគ្រាប់ពូជបញ្ញវន្តសម្រាប់ការអភិរក្ស​ និងអភិវឌ្ឍជា​តិ​លើគ្រប់វិស័យ​ ដើម្បីឲ្យប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ មានចិរភាព​ ទាមទា​រឲ្យមាន​ការអប់រំផ្នែកសីលធម៌​ គុណធម៌និងចរិយាធម៌​ ជាចាំបាច់មិនអាចខ្វះបាន​ ដោយសារតែការអ​ប់រំតាមគន្លងនៃមាគ៌ាព្រះពុទ្ធសាសនានេះឯង​ ។ ចុងក្រោយ​ ព្រះមន្ត្រីសង្ឃ​ ព្រះសង្ឃគ​ណៈកម្មការ​អាចារ្យវត្ត​ រួមទាំងពុទ្ធបរិស័ទ​ទាំងអស់ បន្តខិតខំយកចិត្តទុកដាក់រួមគ្នាអនុវត្តនូវគោលនយោបាយ​ យុទ្ធសាស្ត្របញ្ចកោ​ណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ ដែលមាន​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ជាប្រមុខដឹកនាំបាន​ផ្តល់នូវ គ្រប់បែបយ៉ាង​ ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា​ កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋ​ ពីមួយថ្ងៃទៅមួ​យថ្ងៃគួរឲ្យក​ត់សម្គាល់​ គឺព្រះពុទ្ធសាសនា​ បានរួមចំណែកអភិវឌ្ឍវិ​ស័យហេដ្ឋារចនា​សម្ព័ន្ធសង្គមដូច​ជា​ ស្ពានវត្តអារាម​ សាលារៀន មន្ទីរ​ពេទ្យកាកបាទក្រហម​ ការងារសង្គមការងារម​នុស្សធម៌​ និងការអ​ប់រំសីលធម៌​ ចរិយាធម៌​ គុណធម៌​ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ​ សិស្សានុសិ​ស្សនិង​ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.