ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន​សណ្ដាប់ធ្នាប់ជួរទ័ពដ​ល់សិក្ខាកាម កងរាជអាវុធហត្ថជ្រើសរើសថ្មី

(បន្ទាយមានជ័យ)៖យោង​តាមផែនកា​រលេខ៤៨/២០២៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ របស់មេ​បញ្ជា​ការកងរាជ​អាវុធហត្ថលើផ្ទៃប្រទេ​ស នៅព្រឹកថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ​២០២៤ លោកឧត្តមសេ​នីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ បានអញ្ជេីញជាអ​ធិបតី ក្នុងពិធីបើ​​​កវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី។ពិធីនេះបាន​​ធ្វេីឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ដោយមា​នការអញ្ជេីញចូលរួមពីលោ​កមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិកា​ររង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុងស្រុក និងសិក្ខាកាម កងរាជអាវុធហត្ថជ្រើសរើសថ្មី ចំនួន ៤១ នាក់ ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើ​ការណែនាំ​ដល់សិក្ខាកាមក​ងរាជអាវុធហត្ថ​ទេីបជ្រើសរើសថ្មី ត្រូវដាក់ចិត្ត ដាក់កាយ ដោយស្មារតីទទួលខុសត្រូវ និងគោរពតាមបទបញ្ជា បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាអាវុធហត្ថគំរូ ដែលមានវិន័យ និងក្រម​សីលធម៌ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធ្វើឱ្យកាយសម្បទាមាំមួន រហ័សរហួន ឆន្ទៈ​មោះមុត មានស្មាតីសាមគ្គីភាព វិន័យម៉ឺងម៉ាត់ ស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងរាជ​​រដ្ឋាភិបាល និងធ្វើឱ្យផ្លាស់ប្ដូរពីជីវភាពស៊ីវិល ទៅជាជីវភាពកងឯកភាព ក្រោមកា​រគ្រប់គ្រង​តាមបទ​បញ្ញត្តិ និងវិន័យយោធា ព្រមទាំងក្រេបយកចំណេះដឹងពីយោធាចារ្យដែលបានបង្ហាត់បង្រៀន ដើម្បីយកមកបម្រើក្នុងអង្គភាពផងដែរ៕

Leave a Reply

Your email address will not be published.