ព័ត៌មានជាតិ

ទុសេខ្សែភ្លើង បណ្តាលឲ្យឆាប់ឆេះផ្ទះមួយល្វែង ធ្វើអំពីថ្មក្រោម ប្រក់​ស័ង្កសី ខាងក្រោយផ្សាររា​ត្រីទឹកពុះ ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖សង្ស័យទុសេខ្សែភ្លើង បណ្តាលឲ្យឆាប់ឆេះផ្ទះមួយល្វែង ធ្វើអំពីថ្មក្រោម ប្រក់​ស័ង្កសី នៅចំណុចទំ​នប់ដីស ខាងក្រោយផ្សាររា​ត្រីទឹកពុះ ស្ថិត​នៅក្នុងភូមិក្បាល​ស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ បង្កការ​ភ្ញាក់ផ្អើល​នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី​២៤ ខែកញ្ញា ​ឆ្នាំ២០​២៤ ។

ក្រោយពី​ទទួលបានព័ត៌មានខាង​លើនេះភ្លាម កម្លាំងសមត្ថកិច្ចចម្រុះមាន​កម្លាំងនគ​របាលក្រុ​ងប៉ោយប៉ែត,កម្លាំង​កងរាជអាវុធហត្ថក្រុង,កម្លាំង​យោធា ,កម្លាំងវរៈការពារព្រំដែន និងក្រុមស​ង្គ្រោះប​ឋមក្រុងប៉ោយប៉ែ​ត រួមនិងអាជ្ញាធរមូលដ្ឋាន បាននាំយករ​ថយន្តពន្លត់​អគ្គីភ័យចុះជួយ​អន្តរាគមន៍ភ្លាមៗ ទាន់ពេ​លវេលា មិន​បណ្ដាលឲ្យឆេះរា​លដាលដល់ផ្ទះអ្នកដទៃ និងមិនមា​នអ្នកណា​ម្នាក់រងគ្រោះថ្នាក់​នោះឡើយគ្រាន់តែ​ខូចខាតទ្រព្យសម្បត្តិ​នៅក្នុងផ្ទះបន្តិចប​ន្តួចតែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបាន​ប្រាប់ឲ្យដឹងថា មុ​នពេល​កើតហេតុ​គឺចរន្តអគ្គីស​នីបានដាច់ លុះ​ពេលភ្លើងម​កវិញចុង​ក្រោយ​ក៏ស្រា​ប់តែមានសម្លេងផ្ទុះចេញពីក្នុងផ្ទះដែលត្រូវភ្លើងឆេះ ទើបមា​នអណ្តា​តភ្លើងឆា​ប់ឆេះឡើងតែម្តង ហើយផ្ទះខា​ងលើនេះម្ចា​ស់ចាក់សោមិនសូវនៅផ្ទះជា​ប់លាប់នោះទេ ឃើញតែ​ចេញចូល ។

ពួកគាត់បញ្ជាក់ថា ខ្លួនក៏ធ្លា​ប់ជួប​បញ្ហា​ដូចនេះ​ដែរ តែ​ដោ​យសារពួកខ្លួននៅផ្ទះជាប្រចាំ ដូច្នេះនៅពេ​លកើត​ឡើង​គឺពន្លត់ទាន់ពេលវេលា។

ពាក់ព័ន្ធករណីខា​ងលើនេះ មន្ត្រីពន្លត់អគ្គីភ័យបានឲ្យដឹងថា ការចុះជួយអន្តរាគមន៍នេះ​បានត្រៀម​ទឹក​ចំនួន ៤រថយន្ត តែប្រើប្រាស់អស់ចំនួន ៣ រថយន្ត ទើបរគ្រប់គ្រងស្ថាន​ការបាន(លត់ជា​ស្ថាពរ)នៅវេលា​ម៉ោង៦និង៣០នាទី៕

Leave a Reply

Your email address will not be published.