ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន និងមន្ទីរបរិ​ស្ថាន កងកម្លាំង យុវជនស្ម័គ្រចិត្ត និងសិស្សានុសិស្ស ចូលរួម​សម្អាតអនាម័យ​ តាមទីសាធារណ: ក្នុងថ្ងៃទិវាសម្អាតពិភព​លោកលើកទី៧

(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជស្ម័​គ្រ​ចិត្ត សិស្សានុសិស្សចូ​លរួម(ទិវាសំអាតបរិស្ថា​នពិភពលោកលើ​កទី៧)ដោ​យប្រធានប​ទកម្ពុជា​ស្អាតខ្មែរ​ធ្វើបាននិងថ្ងៃនេះ​ខ្ញុំមិនប្រើថង់ថ្លាស្ទិកទេ។វិធីនេះ​រៀបចំឡើង​ដោយរដ្ឋបាល​ខេត្ត និងមន្ទីរ​បរិស្ថានខេត្តប៉ៃលិន។

លោក ហែម រិទ្ធី អភិបា​លរងខេត្តប៉ៃលិនបានថ្លែងថា ទិវាសម្អាតពិភព​លោក​គឺជាចលនាចូលរួម​នៃប្រទេ​ស​ក្នុងពិភព​លោក ចំនួន ១៨០ ប្រទេស ការដែ​លការចូលរួមចលនានេះ គឺជាសកម្មភាពព​លរដ្ឋតែមួយថ្ងៃធំ​បំផុត របស់ភពផែនដី ដើម្បីដោះស្រាយវិបត្តិកាកសំណល់ពិភពលោក។ ចលនានេះ​កំពុងកើនឡើងដែលមានអ្នកស្ម័គ្រចិត្តចំនួន ៥០ លាននាក់នៅជុំវិញពិភពលោក។ នៅឆ្នាំ ២០២០ មនុស្ស ១១ លាននាក់នៅទូទាំងពិភពលោក​បានរួបរួមគ្នា ដើម្បីសម្អាត​ភពផែនដីក្នុង​រយៈពេល​តែមួយថ្ងៃ។ គិតចាប់ពីឆ្នាំ២០២៣ មានការប្ដេជ្ញាចិត្តចូលរួម រហូតដល់ ១៩១ប្រទេស​លើពិភពលោ​កបន្ថែមទៀត ដែលគ្រោងរៀបចំ យុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និង សម្អាត អ​នាម័យបរិស្ថាន នៅក្នុងប្រទេសរៀងៗខ្លួន។

កម្ពុជាយើង បានចូលរួមជាមួយ ពិភពលោក ចាប់តាំងពី ឆ្នាំ២០១៨ មកម៉្លេះ ក្នុងការរៀបចំ ទិវា ពិភពលោក ស្អាតនេះ ហើយសម្រាប់ ឆ្នាំ២០២៤នេះ គឺជាលើកទី៧ ដែលកម្ពុជាយើង ចូលរួម​រៀបចំទិវា ដ៏មានសារៈ ខាន់នេះ ដើម្បីបន្តចូលរួមចំណែកជាមួយពិភពលោក ក្នុងការផ្សព្វផ្សាយ បញ្ជ្រាប ការយល់ដឹង អំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានរបស់កម្ពុជាយើង»។តាមរ​យៈ​ទិវាសម្អាត​ពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នឹងអាចជួយជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ទាំងអស់ឱ្យបានដឹងពីភាពស្អាត នៅក្នុ​ងយុទ្ធសាស្ត្រចក្រារបស់​ក្រសួងបរិស្ថាន ដែលកំពុ​ងតែផុលផុសខ្លាំង ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែមានប្រ​ជាពលរ​ដ្ឋខ្មែរយ៉ាងច្រើនកុះករ គាំទ្រការសំអា​តបរិស្ថាននោះទេ សូម្បីបរទេ​សក៏ចូលរួម​គាំទ្រដូច​គ្នាដែរ។

លោកអភិបា​លរងនានបញ្ជាក់ថា រដ្ឋបាលខេត្ត បានជំរុញបន្ថែមលើការបន្តយុទ្ធនាការថ្មីមួយទៀត គឺការញែកសំរាម ដោយមានការរៀបចំមិនឱ្យមានការដាក់ថង់ ផ្លាស្ទិក ជាមួយនឹងសំ​រាមទៀតនោះ​ទេ ដោយថង់ផ្លាស្ទិកត្រូវដាក់ដា​ច់ដោយឡែក ដើម្បីយកទៅកែរច្នៃប្រើប្រាស់ឡើងវិញ និងសំរាម​ទូទៅនឹង​យកទៅកែរច្នៃជាជី ដើម្បីប្រើប្រាស់ ហើយតាមរយៈការរៀបចំញែកសំរាមនេះ និងរួមចំ​ណែកកាត់បន្ថយសំរាម។ ក្តីរំពឹង នៅចុងឆ្នាំ២០២៥ ខាងមុខនេះ នឹងអាចមានប្រជាពលរដ្ឋប្រមាណ ៨០% ចូលរួមប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ផ្លាស្ទិក ហើយតាមរយៈការប្តេជ្ញាចិត្តនេះ នឹងជំរុញឱ្យ ប្រជាពលរដ្ឋឈប់ប្រើប្រាស់តែម្តង និងរួមគ្នាចូល​រួមសំអាតបរិ​ស្ថាននៅជុំវិញខ្លួនឯងតែ​ម្តងពង្រីក​ឱ្យទូលំ​ទូលាយនៅក្នុងចលនាឆ្ពោះទៅរកប្រទេសកម្ពុជាដែលកាន់តែស្អាត។ពាក្យ​ថា ​“កម្ពុជាស្អាត ខ្មែរធ្វើបាន​” នេះ ជាកម្មវិធីសំអា​តភពដែនដី ដូចយើង​សំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជា​ជីវិតរបស់យើ​ង បរិស្ថានមិនល្អ ខ្យល់​អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។ សុខ​ភាពបរិស្ថានមាន៣ គឺ ៖ ទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដីនិងទី៣ បរិស្ថានក្នុងទឹក។ ក្រសួ​ងបរិស្ថាន ក៏ដូចជារដ្ឋបាលក្រុង ស្រុក បាននឹងកំពុងទប់ស្កាត់ជាតិ​ពុលនៅក្នុងប​រិស្ថានទាំង​៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជាមិនមានជាតិពុលទេ តាមរយៈការវាស់​វែងជាប្រចាំ​ថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សា​យពីផលប៉ះ​ពាល់ដល់បរិ​ស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើអោយបរិស្ថានល្អប្រសើរឡើង ដូចជាការលុបបំបា​ត់ការប្រើប្រាស់​ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន៥​សែន​នាក់។ កម្ពុជា ជឿជាក់ថា នៅឆ្នាំ​២០២៥ នឹងគ្មានថង់ប្លាស្ទិកហោះនៅតាមផ្លូវទៀតទេ។ ទី៣គឺ បរិស្ថានក្នុង​ទឹក កម្ពុជា (ក្រសួងបរិស្ថាន) បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍​តាមដានពីគុណភាពទឹក ធ្វើឱ្យយ៉ាងណាអោយប្រភពទឹកមានបរិស្ថានល្អ។ សូមចូលរួ​មធ្វើឱ្យ​បរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំឱ្យសុខភាពមនុស្ស សត្វនៅ​លើលោកនេក៏ល្អដូចគ្នាដែរ៕

Leave a Reply

Your email address will not be published.