(បាត់ដំបង)៖រថយន្តស៊ីណាបុកស្ត្រីម្នាក់ ដោយគេដឹងថាសតិមិនគ្រប់ រឺវិកលចរិកស្លាប់ភ្លាមៗនៅនិងកន្លែង នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្បែព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិអូរញ៉ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះម្នាក់ដោយគេស្គាល់ថាជាស្ត្រីសតិមិនគ្រប់ រឺវិកលចរិកបានដើរតាមដងផ្លូវជាតិលេខ៥ កន្លងខាងស្តាំដៃពីខេត្តបន្ទាយមានជ័យទៅខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរថយន្តម៉ាក់ស៊ីណាពាក់ផ្លាក់លេខភ្នំពេញ2AP-3016បើកបរស្របទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនបានបុកស្ត្រីរងគ្រោះប៉ើងទៅបុកកញ្ចក់មុខបែកខាងស្តាំ បណ្តាលស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ ហើយរថយន្តរុលទៅមុខប្រមាណ២០០ម៉ែត្រពីកន្លែងកើតហេតុភ្លាមនោះអ្នកបើកបរគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុភ្លាមៗ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មគោល បានចុះមកពិនិត្យវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះបានដើរឆ្លងផ្លូវបំបែកខាងកើតលិចហើយដើរស្របផ្លូវខាងស្តាំពីខេត្តបន្ទាយមានជ័យទៅខេត្តបាត់ដំបង ត្រូវបានរថយន្តម៉ាក់ស៊ីណាដឹកទំនិញបើកបរលឿនបុកពីក្រោយបណ្តាលស្ត្រីរងគ្រោះប៉ើងទៅបុកកញ្ចក់រថយន្តខាងមុខបែកហើយកិនពីលើស្លាប់បាត់បង់ជីវិតភ្លាមៗអ្នកបើកបរត្រូវបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងហើយស្ត្រីរងគ្រោះស្គាល់ស្ត្រីសតិមិនគ្រប់រឺវិកលចរិកអាយុប្រមាណជាង៣០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយវាស់វែងហើយបានយកសាកសពស្ត្រីរងគ្រោះតម្កល់ទុកនៅវត្តអូរញ៉ បើរកសាច់ញាតិមិនឃើញប្រគល់អាចារ្យបូជាតាមប្រពៃណីយ៍ហើយកំពុងស្វែងរកសាច់ញាតិ ចំណែករថយន្តបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីអនុវត្តន៍តាមច្បាប់៕