ព័ត៌មានជាតិ

ជំនាញខណ្ឌរដ្ឋបាលជលផល និងកម្លាំងចម្រុះ ចុះទប់ស្កាត់បង្ក្រាបប​ទល្មើសនេសាទ​បឹងទន្លេសាប​នៅរដូវត្រីព​ងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)៖លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំកម្លាំង សហការ​ជាមួយអធិ​ការដ្ឋាន​រដ្ឋ​បាលជលផលខាងជើ​ងបឹងទន្លេសាប ដឹក​នាំដោយលោក កើត គា នាយអធិការកម្លាំង​ទីបញ្ជាការ​ស្រាលប្រចាំឃុំផាត់​សណ្តាយ កម្លាំងទីបញ្ជា​ការស្រាលប្រចាំឃុំពាមបាង និងទីបញ្ជា​ការស្រាលប្រចាំ​តំបន់៣ស្រុកស្ទោង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចេញប្រតិបត្តិការប​ង្រ្កាបបទ​ល្មើស​ជ​លផលនៅចំណុចចាប់ពីបាឡត ដល់ ប្រលិចច្រកែង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លទ្ធផលនៃកាចុះបង្ក្រាបអនុវត្តបាន (០១ ករណី) បានរុះរើ បំផ្លាញចោ​លរបាំងសាច់អួនក្រឡា​ញឹកនៅ និង កន្លែងរួមមាន🙁ក្នុងរដូវបិទនេសាទ) របាំងសាច់អួនក្រឡាញឹក ចំនួន០៩ របាំង

ប្រវែង ២៧០០ ម៉ែត្រ ឡុកចំនួន១៨គ្រឿង លប/លូចំនួន៣៦មាត់ បង្គោលចំនួន១៥០០ដើម ចាក់លែង​ត្រីស្រស់ចម្រុះទម្ងន់៥៧០ គីឡូក្រាមចូលទន្លេចូលទន្លេវិញ។

ជាមួយគ្នានេះផងដែរលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានអំពាវនា​វដល់បងប្អូនប្រជា​នេសាទទាំងអស់ សូមចូលរួមថែរក្សានៅប្រភេទត្រីនៅបឹងទន្លេសាប គឺធ្វើយ៉ាងណាកា​រពារឱ្យបាន​ល្អប្រ​សើរ ចៀសវាងការប្រើឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើឱ្យដាច់ពូជត្រីនៅ​ក្នុងសហគម​ន៍រប​ស់ខ្លួន។ ក្រុមការងារទាំងអស់នៅ​ក្នុងសហគមន៍សូមរាយការ​ណ៍ប្រសិនបើមានជនខិលខូច​នៅតែប្រើឧបក​រណ៍ខុសច្បាប់ ត្រូវរាយការណ៍មកកម្លាំង​ជំនាញជាបន្ទាន់​ដើម្បីចុះបង្ក្រាបឱ្យបាន​ទាន់ពេលវេលា៕

Leave a Reply

Your email address will not be published.