ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត​ ប្រឈមខ្វះទឹក​ប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យ​ត្រៀម​រក្សាទឹ​កទុក​ក្នុងផ្ទះ​ឲ្យមា​នខ្លះ ដោយសារអាង​ស្តុកទឹកឆៅទាំងពីរ​ទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ

(បន្ទាយមានជ័យ)៖ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹង​ការខ្វះទឹកប្រើប្រាស់​នាពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើនូវតែរាំងស្ងួត​មិនមានភ្លៀងធ្លាក់ទេនោះ ។យោងតាមសេ​ចក្តីជូន​ដំ​ណឹង​របស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ប៉ោយប៉ែត លេខ: ០០៥ /២៤ អ.វ៉ ស ចុះថ្ងៃទី១១ ខែក​ញ្ញា ឆ្នាំ២០២៤ បានជំរាបជូនដ​ល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតថា ក្រុមហ៊ុន​មានអាង​ស្តុបទឹកឆៅចំនួន ២ទីតាំង ចំណុះប្រហែ​ល ៩០០០ ០០០ម៉ែត្រគីប ហើយជាក់ស្ដែង​អាងស្តុបទឹកទាំ​ងពីរនេះសល់ទឹកឆៅត្រឹមតែ ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ សម្រាប់​ផ្គ​ត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុង​ប៉ោយប៉ែត បញ្ហាទាំងនេះបណ្ដាលមក​ពីបញ្ហាអាកាស​ធាតុនៅ​តែបន្តរាំងស្ងួត ទើប​ពុំមានទឹកគ្រប់គ្រាន់ ជាហេតុធ្វើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ធ្វើកា​របិទនិងបើកទឹកបញ្ជូនទៅផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋទៅតាមពេលវេលាចាំបាច់។ ហើយសម្រាប់​តំបន់ដែលនៅ​ចុងបណ្ដាញមួយចំនួនត្រូវបិទផ្គត់ផ្គង់ ១២ម៉ោង និងបើកផ្គត់ផ្គង់វិញ ១២ម៉ោងទៅ​តាមពេលកំណត់

ក្រុមហ៊ុនទឹកស្អាតអានកូ បញ្ជាក់ថា បញ្ហាកង្វះទឹកនេះនៅតែបន្ត ប្រសិនបើអាកាស​ធាតុនៅតែរាំ​ងស្ងួតពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ ការផ្គត់ផ្គង់ទឹកស្អាតនិ​ងត្រូវខ្វះឬអាចនឹងដា​ច់ទឹកមួយរយៈទម្រាំ​នឹងមានទឹកសម្រាប់ផ្គត់ផ្គង់វិញ។ដូច្នេះសូមបងប្អូនត្រៀម​រក្សាទឹកទុកក្នុងផ្ទះឲ្យមាន​ខ្លះដើម្បីត្រៀម​បម្រុង​ការពារទឹកដាច់ជាយថាហេតុ។

ពាក់ព័ន្ធករណីខាងលើនេះពលរដ្ឋ​បានលើកឡើងថា កន្លងមកនេះក្នុងក្រុងប៉ោ​យប៉ែតកម្រនឹង​ខ្វះទឹកប្រើប្រាស់ណាស់ ហើយក៏មិ​នដែលឃើញក្រុមហ៊ុ​នប្រកាសជូនដំណឹងថា មានការខ្វះទឹកបែ​បនេះដែរ ដោយ​សារនៅក្នុងទំនប់អូរខៃដន មានទឹកច្រើន​ធំល្វឹងល្វើយ​មើលពីម្ខាងទៅ​ម្ខាងសឹង​ដាច់ក​ន្ទុយភ្នែក ប្រជាពលរដ្ឋតែ​ងតែទៅ​នេសាទត្រី និងលំហែអារម្មណ៍នៅទីនោះផងដែរ តែបច្ចុប្បន្ននេះ​ត្រូវបានគេ​ចាក់ដីលុបសឹងអ​ស់ទៅហើយនោះ ។ជាមួយគ្នានេះ​ដែរពលរដ្ឋបាន​សម្តែងកា​រព្រួយបារម្ភ​ជាខ្លាំង ខណៈនៅក្នុងរដូវវ​ស្សាផង ក្រុមហ៊ុនផ​លិតទឹកស្អាតអានកូ ប្រកាស​ខ្វះទឹកប្រើប្រាស់ចុះ​ទម្រាំនាពេលខាងមុខ​ចូលរដូវប្រាំង ឬក៏មួយឆ្នាំខាងមុខទៀត តើទៅជា​យ៉ាងណា? ។ដូច្នេះពួក​គាត់ស្នើឲ្យអាជ្ញាធរគិត​គូរអំពីបញ្ហាទឹកដ៏មាន​សារៈ​សំខាន់មិនអាច​ខ្វះបា​ននេះ​ផងទាន ៕

Leave a Reply

Your email address will not be published.