(ខេត្តបាត់ដំបង) កម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ឃាត់ខ្លួនជនសង្ស័យ០១នាក់ក្រោយធ្វើសកម្មភាពទាត់ ធាក់ និងវាយ ទៅលើឪពុករបស់ខ្លួនបណ្តាលឲ្យរងរបួសជាច្រើនកន្លែង(ធ្ងន់)។
ករណីហិង្សាខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៦ ភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនសង្ស័យមានឈ្មោះហ៊ីង គឹមឈើត ភេទប្រុស អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាពវាយ ទាត់ ធាក់ ទៅលើជនរងគ្រោះជាឪពុកបង្កើតឈ្មោះ កង ហ៊ីង ភេទប្រុស អាយុ៧៥ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ ព្រោះតែខឹងជនរងគ្រោះជាឪពុកយាជំពាមកៅស៊ូបម្រុងបាញ់មកលើខ្លួន។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុករៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ការិយាល័យជំនាញស្នងការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕