ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដីន​គររូបនីយកម្ម និងសំណង់ ក្រសួងវប្បធ​ម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេ​ត្ដសៀម​រាប បានបើកកិច្ចពិគ្រោះ​យោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណី​យដ្ឋានបេតិក​ភណ្ឌពិភ​ពលោក​អង្គរ” នៅសណ្ឋាគារ បាយ័នអេរ៉ា ខេត្តសៀមរាប

ខេត្តសៀមរាប៖ថ្លែងក្នុង​កិច្ចពិគ្រោះយោប​ល់ស្តីពី ការគ្រប់គ្រងតំប​ន់រមណីយដ្ឋាន​បេតិកភណ្ឌពិ​ភពលោកអង្គរនៅ​សណ្ឋាគារ បាយ័នអេរ៉ា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤

ឯកឧត្ដម សាយ​ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំដែនដី​នគររូប​នីយ​កម្ម និងសំណ​ង់​បានមាន​ប្រសាសន៍ថា អង្គរ មិ​នត្រឹមតែជា​អតីតរា​ជធានី​នៃចក្រភ​ពខ្មែរ ដែលមានត​ម្លៃលេច​ធ្លោជា​សកល នៅក្នុងវិស័​យជាច្រើន ដូច​ជាការរៀបចំទឹកដីន​គរូបនីយ កម្ម ស្ថាបត្យកម្ម សំណង់ និង​សិល្បៈនាសម័យបុរាណ ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំ​ងជាក្បាល ម៉ាស៊ីនសេ​ដ្ឋកិច្ចដ៏មា​នសក្តាពលមួយ​សម្រា​ប់កម្ពុជាសម័យទំនើបផងដែរ ។

ជាក់ស្តែង​នៅក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីត្រូ​វបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាពិសេ​ស បន្ទាប់ពីត្រូវ បានជួ​យសង្គ្រោះឱ្យរួចពីស្ថានភា​ពគ្រោះថ្នាក់នៅឆ្នាំ២០០៤ តាមរយៈកិ​ច្ចខិត​ខំប្រឹងប្រែងរួ​មគ្នា និងសហប្រតិបត្តិ​ការយ៉ាងជិតស្និទ្ធ និង​មានប្រសិទ្ធភាព ​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងសហគ​មន៍អន្តរជាតិ រម​ណីយដ្ឋាន បេតិ​កភណ្ឌពិភ​ពលោ​កអង្គរ បានក្លាយជា​មេដែកទា​ក់ទាញភ្ញៀវទេ​សចរមកពីជុំវិញពិ​ភពលោក និងជា​ប្រភព ចំណូលសេដ្ឋកិច្ចជាតិជាហូរហែរ សម្រាប់​ចិញ្ចឹមប្រជា​ពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រុ​កអង្គរ​នេះផ្ទាល់។ទន្ទឹមនឹងជោគ​ជ័យជាច្រើន​នាពេល​កន្លងមក រមណីយដ្ឋាន​បេតិកភណ្ឌពិភព​លោកអង្គរ ក៏​មានបញ្ហាប្រឈមមួយចំនួនទៀតដែរ ទាំងប​ញ្ហាចាស់ (ដូចជា សភាពទ្រុឌទ្រោម និ​ងផុយស្រួយ ដោយសារអាយុកាលច្រើន ទាំងបញ្ហា ប្រឈ​មថ្មីៗ (ដូចជា ការបំពុលបរិស្ថាន ការប្រែប្រួលអា​កាសធាតុ កំណើនប្រជាពលរដ្ឋ ការពង្រីកតំប​ន់ក្រុង និងសកម្មភាព​អាជីវកម្មមិនសមស្របនៅក្នុងតំបន់ការពារបេតិកភណ្ឌជាដើម) ដែលបា​នក្លាយជា​ក្តីកង្វល់រួមរបស់យើង ទាំងអស់គ្នា ហើយតម្រូវឱ្យយើង​ត្រូវរួមគ្នារិះរកដំ​ណោះស្រាយ​សមស្រប។

ឯកឧត្ដម សាយ សំអាល់ មានប្រសាសន៍បន្តថា អ្នកពាក់ព័ន្ធអា​ចស្វែងយល់​បន្ថែមទៀតអំ​ពីតួនាទីភារកិច្ចរប​ស់យើងទាំ​ងអស់គ្នាក្នុងការចូលរួម​ការពារ ថែទាំ អភិរក្ស តំបន់រមណីយ​ដ្ឋានបេតិ​កភណ្ឌពិភពលោក អង្គរ ដែ​លជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអា​ចកាត់ថ្លៃបា​នរបស់ប្រជា​ជាតិកម្ពុជា​ទាំងមូល ជាពិសេ​ស អំពីសមិទ្ធផល​ជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និង ចក្ខុវិស័យអនាគត នៃឧទ្យា​នបុ​រាណអង្គរ។ តាមរយៈ​វេទិការ ភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ លក្ខណៈ ស្ថាបនា ដើម្បីរួមគ្នាពិត និ​ងរួមគ្នាទទួលខុសត្រូវ ក្នុងស្មារតីសាមគ្គីឯកភាពជាតិ ធ្វើយ៉ាង​ណារក្សាការពារ រមណីយដ្ឋានបេតិកភណ្ឌពិ​ភពលោកអង្គរ ឲ្យបានគង់វង្សយូរអង្វែងទៅមុខទៀត

Leave a Reply

Your email address will not be published.