ព័ត៌មានជាតិ

ក្រុមការ​ងាររាជរដ្ឋាភិបា​លចុះមូលដ្ឋាន​ក្រុង​ប៉ោយប៉ែត បើក​វេទិការសា​ធារណៈ ដើម្បីស្វែង​យល់អំពី​ជីវភាពរ​ស់នៅ និងស្តាប់នូវ​កង្វល់ ​សំណើរ សំណូមពរ និ​ងបញ្ហាប្រឈមនា​នានៅតាមមូលដ្ឋាន ក្នុង​សង្កាត់​អូរជ្រៅ

(បន្ទាយមានជ័យ​)៖លោកឧត្តមសេ​នីយ៍ត្រី ស៊ុន សម្បត្តិ មេ​បញ្ជាការរង កង​រាជអាវុធហត្ថខេត្ត តំ​ណា​ង​លោកឧត្ដមសេ​នី​យ៍ត្រី បោន ប៊ិ​ន មេប​ញ្ជាការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមា​នជ័យ ​អនុប្រ​ធាន​ក្រុមការ​ងារ​រាជរដ្ឋាភិបា​លចុះមូល​ដ្ឋានក្រុង​ប៉ោយប៉ែត និង​ជាប្រ​ធាន​ក្រុម​ការងា​រចុះមូ​លដ្ឋាន​សង្កាត់​អូរជ្រៅ នៅព្រឹក​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០​២៤ បានអញ្ជើញជាអធិ​បតីភាព​ក្នុង​វេទិការសា​ធារណៈរ​បស់ក្រុមការងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋានក្រុងប៉ោ​យប៉ែត ​សង្កាត់​អូរជ្រៅ​។វេទិការនេះ​បា​នធ្វើ​ឡើង​នៅភោ​ជនីយដ្ឋាន ប៊ូ សោភ័​ណ ស្ថិ​ត​នៅក្នុង​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោ​យ​មាន​ការអ​ញ្ជេីញចូល​រួមពីលោកលោកស្រី​ ក្រុម​ការងារចុះមូ​លដ្ឋានលោ​កចៅសង្កាត់រួមនឹ​ងបងប្អូនប្រ​ជាពលរដ្ឋសរុបចំនួន​២២៩នាក់

មានប្រសាសន៍​នាឱកាសនោះ​ លោកឧត្តមសេ​នីយ៍ត្រី ស៊ុន សម្បត្តិ ក្រុមការងាររាជរដ្ឋាភិបាល អនុ​ប្រ​ធានក្រុម​ការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ​ បានបញ្ជាក់ថា​ ការរៀបចំវេទិកា​សាធារណៈ​ជាមួយប្រជាពលរដ្ឋនៅ​តាមមូលដ្ឋានមានគោ​លបំណង និងសំណូមព​រ សំខាន់ៗ៣រួមមាន​៖​ ១លើក​កម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភា​ពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងកា​រជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ២ផ្សព្វផ្សាយអំពីកម្មវិធីន​យោបាយយុទ្ធសា​ស្ត្រប​ញ្ចកោណ និងសមិទ្ធផលនា​នារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំ​ទ្រនិងការចូ​លរួមអនុវត្ត។​ ៣ដោះ​ស្រាយ និងបូកសរុបសំណើរ សំណូមពរ បញ្ហាប្រឈមនានានៅ​មូលដ្ឋានដើម្បីកំណ​ត់អំពីវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

ជាមួយគ្នានោះលោកក៏បានអំពាវនាវឱ្យបង​ប្អូនប្រជាពលរដ្ឋដែលបានចូលរួមសូមលើកឡើងនូ​វបញ្ហាប្រឈម​នានាដែលបងប្អូនប្រជាពលរដ្ឋ​បានជួបបញ្ហានៅមូលដ្ឋានដើម្បីធ្វើកា​រលេីកយកម​កដោះស្រាយ​នៅចំពោះមុខ។ តែបើក្នុងករណីដោះស្រាយចំពោះមុខមិនបាន ក្រុមការងារនិងលេី​កនូវសំណេីរសំ​ណូមពរ​របស់បងប្អូនប្រជាពលរដ្ឋ​ ជូនដល់ថ្នាក់ដឹកនាំ​ដើម្បីប្រជុំធ្វើការ​ដោះស្រា​យបន្ត​៕

Leave a Reply

Your email address will not be published.