ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់​ទោស​ដោយសារមរណភាពនៃជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ​រសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងនៅវេលាម៉ោ​ង១​៣និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀត ឈាម (អៀត ណំ) ហៅឃ្មុំ ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់បណ្តោះអាសន្នមាត់អូរគោ​កស្បែង ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា មានស្ថានទម្ងន់ទោ​ស​ដោយ​សារមរ​ណភាពនៃជនរងគ្រោះ និង​ប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន ដែលបាន​ប្រព្រឹត្តនៅ​វេលាម៉ោង២០និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ចំណុចមាត់អូរ ស្ថិតក្នុងភូមិ​គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ការឃា​ត់ខ្លួននេះធ្វេីឡេីង​តាមពាក្យបណ្តឹងរ​បស់ជនរងគ្រោះឈ្មោះ វឿន វុត្ថា ហៅសារ៉េត,ញាញ់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការរៀបរាបរបស់ជនរងគ្រោះនៅវេលាកេីតហេតុ ជន​សង្ស័យ​បានប្រើអំពើហិង្សាលើប្អូនរបស់​ខ្លួនបណ្តា​លឱ្យរបួស ហេីយជនរងគ្រោះខឹងយ៉ាងខ្លាំង ក៏បា​នបបួលប្អូនប្រុស​ទៅតាមរកជនសង្ស័យដើម្បីសួរនាំ ហើយក៏​កើតជាហិង្សា​ដោយ​ជនសង្ស័យ​និងបក្ខពួក​០២នាក់ទៀត បានយកដំប​ងបួ​នជ្រុង និងកាំបិតម្នាក់មួយដើម ព្រួតគ្នាកាប់និងវា​យមក​លើ​ខ្លួន និងប្អូនប្រុស ឈ្មោះ វឿន គឹមស្រេង ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឱ្យបែ​កក្បាល​ហូរ​ឈាមជាច្រើនកន្លែង រងរបួសធ្ងន់ធ្ងរផ្នែកក្បាលនិងខ្លួន រហូតសន្លប់បាត់បង់ស្មារតី បានបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរ​ពេទ្យបង្អែកមិត្តភាព កម្ពុជាជប៉ុន មង្គលបូរី ត្រូវស្លាប់បាត់បង់ជីវិត នៅវេលា​ម៉ោង០៤​ទាបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងជំនា​ញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិ​បត្តិការកំណ​ត់មុខសញ្ញា និងស្រាវជ្រាវរហូតឈា​នដល់ការឃាត់ខ្លួនជន​សង្ស័យនៅចំណុចមា​ត់អូរគោកស្បែង ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ចំណែកបក្ខពួកបានរត់គេចខ្លួន។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ​សកម្មភាពវាយនិ​ងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿ​ងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋា​នកងរាជអាវុធ​ហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកបក្ស២នាក់ទៀតក​ម្លាំងកំពុ​ងស្រាវជ្រាវបន្ត

Leave a Reply

Your email address will not be published.