ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអ​បអរសាទរ ខួបលើកទី១៧ ទិវាអតី​តយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤

(បន្ទាយមានជ័យ) សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយ​មានជ័យ សហការជាមួយ មន្ទីរស​ង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាខេត្ត បានប្រារព្ធពិ​ធីអបអរសាទរ ខួបលើកទី១៧ ទិវា​អតីត​យុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០០៧-​២១ មិថុនា ឆ្នាំ២០២៤។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលា​ខេត្តប​ន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសមាគ​មអតីតយុទ្ធជនកម្ពុជាខេត្ត លោក​ឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអ​តីតយុទ្ធជនកម្ពុជាខេត្ត លោក ឃុន វុទ្ធី ប្រធា​នមន្ទីរស​ង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សមាគម មានចូលរួម​ពី សមាជិក សមាជិកកា​រ សមាគមសរុបចំនួ​ន២៨​៥នាក់ផងដែរ។

ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិ​សមនឹងគុណ​បំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និង ប្រជា​ជនកម្ពុជា រាជរដ្ឋាភិបាល​បានចេញសេ​ចក្តីស​ម្រេចលេខ​៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០​០៧ កំណត់យកថ្ងៃទី​២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនក​ម្ពុជាដែលត្រូវប្រារ​ព្ធជារៀងរាល់​ឆ្នាំ។

ទិវានេះក៏មានគោល​បំណងផ្សព្វផ្សាយឱ្យប្រជា​ជនទូទាំងប្រទេសបានយល់ដឹង កាន់តែទូលំទូលាយ​បន្ថែមទៀតអំ​ពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអ​តីតយុទ្ធជន លើកកម្ពស់តួនាទីរបស់ អតី​តយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជា​ពិសេ​ស ស្រទាប់យុវជ​នដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រ​កបដោ​យឧត្តមគតិ មោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ៕

Leave a Reply

Your email address will not be published.