ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កងកម្លាំងកងពលតូចថ្មើរ​ជើងលេខ៥១ ចូលរួមហ្វឹកហាត់ការពា​រជួយសង្គ្រោះគ្រោះមហន្តរាយ និង​លេងកីឡា ដើម្បីមិត្តភា​ពជាមួ​យកងទ័ពថៃ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ

(ប្រទេសថៃ)នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កងកម្លាំងអង្គ​ភាព កងពលតូចថ្មើរជើងលេខ៥១ ចំនួ​ន៣០នាក់ ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ​កងពលតូចថ្មើរជើងលេខ៥១ ចូល​រួមហ្វឹកហាត់​ការ ការពារជួយសង្គ្រោះគ្រោះ​មហន្តរាយ និងលេងកីឡា ជាមួយកងទ័ពថៃ ស្ថិត​នៅសាលារៀន អផប៉.ខ្លងណា​មសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។ការហ្វឹកហា​ត់នេះ​មានរ​យះពេល​មួយថ្ងៃ ក្នុង​គោលបំ​ណងផ្តល់នូវប​ទពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែ​បវិទ្យាសាស្រ្ត រួមជាមួយគ្នា ដើម្បីពង្រឹងសមត្ថភាព ​ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរស់នៅតាមបន្ទាត់ព្រំដែន ដោយភាគីថៃ​ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី ថេបពិថីប និមីត មេបញ្ជាការ កងកម្លាំងបូព៌ាថៃ ត្រូវ​បញ្ចប់នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។ក្នុងឱកាស​នោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាស​ន៍ថ្លែងអំណ​រគុណដល់ភា​គីថៃ ដែលបានអនុញាតិឲ្យភា​គីកម្ពុជាបានចូលរួមគ្នា ដើម្បីដកស្រង់បទពិសោធន៍ ដើម្បីធានាឲ្យកិច្ចការងារជួយ​សង្គ្រោះអាយុជីវិតមនុស្ស និងសម្ភារ បានលឿន រហ័ស ទាន់ពេល​វេលា និងសុវត្ថិភាព ឆ្លើយតបនូវសេចក្តីត្រូវការចំបាច់និងបន្ទាន់ និងតាមបទបញ្ជាថ្នាក់លើ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស​ម្ដេចកិតិ្តព្រឹទ្ធ​បណ្ឌិត ត្រូវបានចែកជូន​យោធិន ក​ងពលតូចថ្មើរជើង​លេខ៥១

(បន្ទាយមានជ័យ) ៖នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អាវភ្លៀង ដែល​ជាអំណោយដ៏ថ្លៃថ្លា សម្ដេចអ​គ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបា​នប្រគ​ល់ជូនដល់​កងកម្លាំង​ ចំណុះកងពលតូចថ្មើរជើងលេខ៥១​។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជួសមុខឲ្យនាយទាហាន នាយ​ទាហានរង និងពលទាហានទូទាំងកងពល សូមសំដែងនូវកា​រគោរពដឹងគុណ​យ៉ាងជ្រាល​ជ្រៅបំផុតជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជា​និច្ចកាល​សម្តេ​ចទាំងទ្វេរ តែងបានយកចិត្តទុក​ដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរ​បស់ក​ងកម្លាំងប្រដាប់អាវុធគ្រប់​ប្រភេទ ជារៀងរាល់ឆ្នាំ។ នាយ​ទាហាន នាយទាហានរង និងពល​ទាហាន ចំណុះ កងពលតូចថ្មើរជើងលេខ៥១ សូមគោ​រពថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ដែលតែ​ងតែគិតគូរ​ពីការរ​ស់នៅរបស់កងទ័ព និងក​ងកម្លាំងឈរជើង​នៅ​តាមព្រំដែនគ្រប់ពេលវេលា ដែល​ជានិច្ច​កាលរដូវ​រងាឧបត្ថម្ភអាវរងា នៅ​រដូវវស្សា ​ឧបត្ថម្ភអា​វភ្លៀង និ​ងថវិកា សម្ភារផ្សេង​ៗទៀត ដោយអំ​ណោយទាំងនេះ បានផ្តល់​ជូនដល់ដៃកងកម្លាំងរប​ស់យើងគ្រប់រូបផងដែរ៕