ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញទទួលស្វាគម​ន៍កិច្ចពិភាក្សា ការងាររវាងគ​ណៈកម្មការសុខាភិបាល សង្គម​កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា​ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ច​ការនារី នៃរដ្ឋសភា

ប៉ៃលិន៖ នៅសា​លប្រជុំសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយ​មានការ​អនុញ្ញាត​ពីសម្តេចម​ហារដ្ឋសភាធិ​ការធិ​បតី ឃួន សុដារី ប្រធានរដ្ឋ​សភានៃ​ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគ​ណៈកម្មកា​រសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងប​ណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចកា​រនារី (គណៈកម្មការទី៨ នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ​ខេង ប្រធានគណៈកម្មការ បានអញ្ជើញជា​អធិបតី ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បា​ន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បី​ពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធភាព​នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិ​ស័យទាំ​ង៤ ដែលគណៈកម្មការទទួលបន្ទុក៕

ព័ត៌មានជាតិ

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុម​លេខា​គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិ​ភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់​ជូនសហប្រធាន​គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ​ កម្ពុជា-ថៃ លើ​កទី៣០ (RBC-30) ធ្វើកា​រស​ម្រេច

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេ​ង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភា​គទី​៥ កម្ពុជា និង​ឧត្តម​សេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នា​យសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជា​ណាចក្រ​ថៃឡង់ដ៏ នាថ្ងៃទី២​៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុម​លេខាគណៈកម្មាធិកា​រព្រំដែ​ន ថ្នាក់ភូ​មិភាគ រ​វាងយោធភូមិភា​គទី៥ កម្ពុជា ជា​មួយនឹង​កងទ័ពភូមិភាគទី១ ថៃ ដើម្បីពិភា​ក្សាឯក​ភាពគ្នា ដាក់​ជូន​សហប្រធា​នគណៈកម្មាធិ​ការព្រំដែន​ ថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី៣០ (RBC-30) ធ្វើកា​រសម្រេច ពាក់ព័ន្ធកិច្ចស​ហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យ​ផ្សេងៗទៀត។ កិច្ចប្រជុំនេះ ត្រូវបាន​ធ្វើឡើង នៅសាលប្រជុំ សណ្ឋាគារ Krungsri River ខេត្តព្រះ​នគរស្រី​អយុធ្យា​ដោយ​បា​នការចូលរួមពីលោកអភិបាលរងខេត្ត នា​យក នា​យករដ្ឋបាល ថ្នាក់ដឹ​កនាំ​មន្ទីរអង្គភាព ដែល​មានការពាក់ព័ន្ធ ខេត្តជាប់ព្រំដែន នៃព្រះរាជា​ណាចក្រកម្ពុជា និងព្រះរា​ជាណាចក្រថៃឡង់ដ៏ រួមមាន៖ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ។ សម្រាប់កិច្ចប្រជុំក្រុម​លេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃនេះ គឺដើម្បីពិ​ភាក្សាលើ​កកម្ពស់វិស័យសន្តិសុខ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំ​ការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិនិ​ត្យវឌ្ឍនភា​ពការ​ងារ និងលើកទិ​សដៅ​ការងារបន្ត

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំ​ដល់​ថ្នាក់ដឹក​នាំជាប្រធានអង្គភា​ពទាំងអស់ សូមផ្តល់​ការបណ្តុះបណ្តាលជំ​នាញបន្តដល់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដើម្បីជំរុញ​ការអនុវត្តការងារឱ្យកាន់​តែរលូន និងនវានុវត្តន៍។ ក្នុង​នោះឯកឧត្តម​សាស្រ្តា​ចារ្យរដ្ឋមន្រ្តី ក៏បានជម្រា​បជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសុខាភិបាល ព្រមទាំង​សូមពាំនាំ​នូវការកោតសរសើរជូនមន្រ្តីសុខាភិ​បាលទាំងអស់ ពីសំណាក់ ឯកឧត្តម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខ​ភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងឱកាសដែលឯ​កឧត្តមអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដែលឃើញពី​ភាពរីកចម្រើន និងនវានុវត្ត​ន៍ក្នុងវិស័យសុខា​ភិបាលកម្ពុជា។ឯកឧត្តមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែមិថុនា ក្នុងការពិនិត្យវឌ្ឍន​ភាពកា​រងារ និងលើកទិសដៅ​ការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភា​ពការងារបន្ថែមទៀត​នារសៀល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង​សុខាភិបាល។ មានប្រសាសន៍សំ​ណេះសំណាល ក្នុងកិច្ចប្រជុំ​នេះដែរ​ឯកឧត្តមរដ្ឋមន្ត្រី​បាន​ក្រើនរំលឹកដ​ល់មន្ត្រី​រាជកា​រ និងបុគ្គលិកសុ​ខាភិបាលទាំង​អស់ ជាពិសេ​សថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់​បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់​ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការចុះពិនិត្យជាប្រចាំ ជាពិសេសខិត​ខំផ្តោតសំខាន់​លើការថែទាំ និងយកចិត្តទុកក្នុងការផ្តល់​សេវាសុខភាពជូនដល់ប្រជាព​លរដ្ឋប្រកបដោយ​ក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានប្រសិទ្ធខ្ពស់ផងដែរ៕

ព័ត៌មានជាតិ

បុរសម្នាក់ ខឹងពូខាងសាច់ថ្លៃដកខ្សែភ្លើងនៅខ្ទមរបស់ខ្លួន យកពូថៅ​ដងឈើកាប់ បណ្តាល​ឲ្យរង​របួស រួចគេចខ្លួនត្រូវអាវុធ​ហត្ថតាមចាប់​បានបញ្ជូន​ទៅ​តុលាការ

(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុ​ងប៉ោ​យ​ប៉ែត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន គឹមលី(សាម៉ន,ម៉ោន) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សា​ដោចេតនា មានស្ថានទម្ងន់ទោស និងប្រើ​ប្រាស់​ដោ​យខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុ​ចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ការឃាត់​ខ្លួននេះ​ធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរ​ងគ្រោះឈ្មោះ លឹម ប៉ែល (សុង ហេង) ភេទប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅវេលាកេីតហេតុជន​សង្ស័យបានធ្វើស​កម្មភាព​យកពូថៅ​ដងឈើកាប់ទៅជនរងគ្រោះ(ត្រូវជាពូសាច់ថ្លៃ) បណ្តាលឱ្យរងរបួសចំស្មាខា​ងស្តាំចំនួន០​១កន្លែង ដេរចំនួ​ន០៣ថ្នេដោយសារខឹង​ជនរងគ្រោះដើរមកដកខ្សែភ្លើងនៅខ្ទមរបស់ខ្លួន។ បន្ទាប់​ពីធ្វើសក​ម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន។ ក្រោយពីទទួ​លបានពាក្យ​បណ្តឹងកម្លាំងមូ​លដ្ឋានក​ង​រាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជន​សង្ស័យតែម្តង​ព្រមទាំងចា​ប់យកវត្ថុតាង ពូថៅដងឈើ ប្រវែ​ង៤០សង់ទីម៉ែត្រចំនួន០១ដើម, ដែកក្រង៉ាវ […]

ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់​ទោស​ដោយសារមរណភាពនៃជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ​រសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងនៅវេលាម៉ោ​ង១​៣និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀត ឈាម (អៀត ណំ) ហៅឃ្មុំ ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់បណ្តោះអាសន្នមាត់អូរគោ​កស្បែង ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា មានស្ថានទម្ងន់ទោ​ស​ដោយ​សារមរ​ណភាពនៃជនរងគ្រោះ និង​ប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន ដែលបាន​ប្រព្រឹត្តនៅ​វេលាម៉ោង២០និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ចំណុចមាត់អូរ ស្ថិតក្នុងភូមិ​គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ការឃា​ត់ខ្លួននេះធ្វេីឡេីង​តាមពាក្យបណ្តឹងរ​បស់ជនរងគ្រោះឈ្មោះ វឿន វុត្ថា ហៅសារ៉េត,ញាញ់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការរៀបរាបរបស់ជនរងគ្រោះនៅវេលាកេីតហេតុ ជន​សង្ស័យ​បានប្រើអំពើហិង្សាលើប្អូនរបស់​ខ្លួនបណ្តា​លឱ្យរបួស ហេីយជនរងគ្រោះខឹងយ៉ាងខ្លាំង ក៏បា​នបបួលប្អូនប្រុស​ទៅតាមរកជនសង្ស័យដើម្បីសួរនាំ ហើយក៏​កើតជាហិង្សា​ដោយ​ជនសង្ស័យ​និងបក្ខពួក​០២នាក់ទៀត បានយកដំប​ងបួ​នជ្រុង និងកាំបិតម្នាក់មួយដើម ព្រួតគ្នាកាប់និងវា​យមក​លើ​ខ្លួន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តស​ហការធានា​សន្តិសុខ នៃការបោះ​ឆ្នោតឱ្យបា​នល្អជា​មួយ គ.ជ.ប

(សៀមរាប)៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក្នុងឋានៈ​ជាប្រ​ធានគណៈបញ្ជាការសន្តិសុខអ​ចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍​ផ្ដល់តម្លៃ​ខ្ពស់​ចំពោះមរតក នៃការ​ខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោត​នៅកម្ពុជា របស់ថ្នាក់ដឹ​កនាំជំនាន់មុន។ ការថ្លែងរប​ស់ឯកឧត្តមអភិសន្តិបណ្ឌិត នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំនៅក្រុងសៀមរា​ប ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ បើតាមឯ​កឧត្តមអភិសន្តិបណ្ឌិត ស សុខា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ ទាំងការបោះឆ្នោតសកល និង​អសកល​ ត្រូវបានមជ្ឈដ្ឋានជា​តិ និងអន្តរជាតិ ទាំង​អ្នកសង្កេតការណ៍ និងប្រជា​ពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថា បានប្រព្រឹត្តទៅប្រក​បដោ​យសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយអំពើហិង្សានយោបាយ ឬកា​របង្កហេតុផ្សេងៗ។ ក្នុងន័យនេះឯកឧត្តមអ​ភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងជានាមអ្នកបន្តវេន ដែលទទួល​ខុស​ត្រូវលើ​កិច្ចការសន្តិសុខបោះឆ្នោត ឯកឧត្តម នឹងបន្តផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.ប ដើម្បីប​ន្តធានាអនុវត្តរដ្ឋធម្មនុញ្ញ ពិសេសគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស […]

ព័ត៌មានជាតិ

អ្នករត់​តាក់​ស៊ីម្នាក់ ត្រូវអ្នក​ដំណើ​រលួចរថ​យន្ត ខណៈចុះបត់ជើងតូច ត្រូវនគ​របាលជួយអន្តរា​គមស្ទាក់​ឃា​ត់យកប្រគ​ល់ជូនម្ចាស់វិញ

(បន្ទាយមានជ័យ)៖សូ​មមានការ​ប្រុងប្រយ័ត្នផ​ងសម្រាប់អ្នករត់​តាក់ស៊ី ព្រោះថា​កាលពី​ព្រឹកថ្ងៃទី២​៣ ខែ​មិថុនា ២០២​៤ នៅចំណុច​កំណាត់ផ្លូវជាតិលេ​ខ៥ ព្រំប្រទល់ខេត្តបា​ត់​ដំបង និងភូមិភ្នំតូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មានករណីពលរដ្ឋម្នាក់​ជាអ្នករ​ត់តាក់ស៊ី ត្រូវបាន​អ្នកដំ​ណើរ​បើក​រថយន្ត​រត់​គេចខ្លួន​ ខណៈអ្នកបើក​បររវ​ល់ចុះ​បត់​ជើងតូច។ក្រោយ​ពីកើតហេតុភ្លាមៗ​ជនរងគ្រោះ​ឈ្មោះ ឆែម ថែ​រ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ​បឹងអណ្តែន ឃុំតាសុះ ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង ជាម្ចាស់រ​ថយន្ត ម៉ាកលុចស៊ិស R.X300ពណ៌​ទឹកប្រាក់ សេរីឆ្នាំ១៩​៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Q-​៧៧០២ លេខតួ.M.C.U.150067105​ លេខម៉ាសុីន.1M.Z.0748126 មានមុខរបរ ជាអ្នករត់​តាក់ស៊ី បានរាយការណ៍​ជូនសមត្ថកិច្ចឲ្យជួយ​អន្តរាគមន៍​។ ពាក់ព័ន្ធករណីខាងលើនេះជនរងគ្រោះបាន​ឲ្យដឹងថា មុនពេលកើ​តហេតុ ខ្លួនបានដឹ​កភ្ញៀវ(អ្នកដំ​ណើរ) ដល់ចំនុចមួយ​លើកំណា​ត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់​ដំបង អ្នកបើក​បរបបានចុះ​បត់ជើ​ងតូច​ភ្លាម​នោះត្រូវបានអ្នក​ដំណើរអង្គុយកៅអី​មុខយ​ករថយន្តរ​បស់ខ្លួនបើ​ករត់គេចខ្លួន ចូល​ខេត្តបន្ទា​យមានជ័យ ជនរងគ្រោះ​ក៏បានរាយ​ការណ៍ជូនន​គរបាលជួយអន្តរាគ​មន៍ ដោយអះអាងថា ខ្លួន​ត្រូវបា​នគេ​លួចរ​ថយន្ត។ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្តបន្ទាយ​មានជ័យ បានដាក់បទបញ្ជាដ​ល់នគរបាលទូទាំ​ងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងន​គរបាលចរាចរណ៍ផ្លូវគោក សហ​ការជាមួយកម្លាំងអធិ​ការដ្ឋាននគរបាលស្រុក​មង្គលបូរី ចុះស្រាវ​ជ្រាវ លុះ​នៅថ្ងៃទី២៤ ខែ​មិថុនា […]

ព័ត៌មានជាតិ

អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ “សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ“សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី និងសិស្សនិសិត្ស ប្រមាណជាង១.០០០នាក់ ធ្វើនៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។   លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបានឡើងអានរបាយការណ៍ពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មេីសគ្រឿងញៀនក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤នេះ បានធ្វើការផ្សព្វផ្សាយ និងអប់រំពីខ្លឹមសារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅតាមគ្រឹះស្ថានអប់រំ វេទិកាសាធារណៈ និងចុះចែក-បិទខិត្តប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមគោលដៅទេសចរណ៍ កន្លែងកំសាន្តសប្បាយនានាជាដើម។   ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានមានប្រសាសន៍ថា៖ សព្វថ្ងៃនេះ វិបត្តិគ្រឿងញៀនមានបញ្ហាយ៉ាងខ្លាំង ដល់ប្រមុខដឹកនាំ ជនណាដែលបានប្រព្រឹត្ត ជក់គ្រឿងញៀនហើយ […]

ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ) ៖កម្លាំងមូលដ្ឋាន​កងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោ​យលោកវរ​សេនី​យ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានក​ងរាជឣាវុធហត្ថក្រុង នៅវេលា​ម៉ោង២០និង៣០នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៤ បានចុះ​ធ្វើការ​ស្រាវជ្រា​វនិង​តាមដា​នមុ​ខសញ្ញាជួ​ញដូរគ្រឿង​ញៀ​នយ៉ាង​សកម្មនៅ​ក្នុងក្រុងសិរីសោភ័​ណ​​​ រហូត​ឈា​នដ​ល់ការឃា​ត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ គឹម សារ៉ាវុធ ហៅវែង ភេទប្រុស ឣាយុ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់​នៅភូមិបាលិលេយ្យ សង្កាត់​ឣូរជ្រៅ ក្រុង​ប៉ោយប៉ែត ​នៅត្រង់ចំណុចភ្លើងស្តុបផ្សា​រទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរី​សោ​ភ័ណ។វត្ថុតាង​ដែលដក​ហូតបាន​រួមមាន: ម៉្សៅក្រាមសថ្លា ចំនួន០៤កូនថង់កិប និង០១ថង់ធំ, ថ្នាំគ្រាប់​រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០៥គ្រាប់,ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅចំនួ​ន០១គ្រឿង, ចិញ្ចៀនលោហ:ធាតុពណ៌លឿងក្បាល​នាគចំនួន០១វង់ និងសម្ភារ:វិចខ្ចប់​គ្រឿង​ញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជឣាវុធ​ហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ជនសង្ស័យខាង​លើក្រោយពីកម្លាំងជំនាញសួរនាំរួច បាន​ឆ្លើយសារភាពថា ខ្លួនពិតជាបានទិញ​គ្រឿងមកសម្រាប់លក់ផង និងប្រើប្រាស់​ដោយខ្លួន​ឯងផង។ ក្រោយបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនា​ញមូ​លដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងប​ញ្ជូនមកបញ្ជាកា​រដ្ឋានកងរាជ​ឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៊។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​និងបង្ក្រា​បបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួម​នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័​យប្រឆាំង​គ្រឿងញៀន បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី២៤ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ​ នាំយកអំ​ណោយរបស់ឯកឧត្តម អភិសន្តិ​បណ្ឌិ​ត ស សុខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគ​ល់​ជូនដ​ល់កុមា​រកំព្រា វិសាខានៃក្តីសង្ឃឹម

(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយ​មានជ័យ បានដឹកនាំក្រុមការងារសប្បុរសជន បាននាំយក​គ្រឿងឧប​ភោគ បរិភោគ ដែល​ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមកា​រងារយេនឌ័រ​របស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ប្រើប្រាស់ និងហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។ អំណោយ រួមមាន៖ ១–ថវិកា ចំនួន ៣,០០០,០០០រៀល (បីលានរៀល) ២–អង្ករ ចំនួន ២តោន ៣–មីចំនួន ៣០កេសតូច ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេ​ត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ […]