ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន រួមនឹងថ្នាក់ដឹកនាំខេត្តស្វាយរៀងអញ្ជេីញ​ប្រគេនទៀនព្រះវ​ស្សា​ដល់ព្រះសង្ឃចំនួន៨វត្ត​ នៅវត្តគយត្របែក​ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រម​ណ្ឌលខេត្តស្វាយ​រៀង និងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុ​មប្រឹក្សាខេត្ត​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអ​ញ្ជេីញ​ប្រគេន​ទៀនព្រះវស្សាដ​ល់ព្រះសង្ឃចំ​នួន៨វត្ត​ នៅវត្តគយត្របែក​ សង្កាត់គយត្របែក ក្រុងស្វាយ​រៀង​ ខេត្តស្វាយរៀង​ ​។ ​​ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ ថា ទៀនវស្សា ត្រូវបានចាត់ទុកថា ជាពន្លឺសម្រាប់ជី​វិតដែលផ្នែកង​ងឹតនៃជីវិតនឹងត្រូវបានបំភ្លឺ ដឹក​នាំផ្លូវឆ្ពោះទៅរកព្រះនិព្វាន។ទន្ទឹមនោះដែរ សម្តេចក៏​បា​នអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាព​លរដ្ននៅ គ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូ​លរួមគ្រប់រូបភាព ក្នុងកា​រគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២​០២៤ សម្រាប់ថ្ងៃបើ​កការដ្ឋាន គម្រោង ព្រែកជី​ក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំ​ពាវនាវរ​បស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែ​ងឆ្ងាយរប​ស់សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋលេខា​ធិការ និងអនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាពការងារទទួលបន្ទុក

(ភ្នំពេញ)៖ក្នុងពិធីប្រ​កាសចូលកាន់​មុខតំណែងរដ្ឋលេ​ខាធិការថ្មី ចំនួន ៤រូប នារសៀលថ្ងៃទី១៦ ខែក​ក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ បានជំរុញឱ្យឯ​កឧត្តម លោកជំទាវ ជារដ្ឋលេ​ខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទាំងអស់ យកចិត្ត​ទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋាន ឬអង្គភាពពា​ក់ព័ន្ធចំណុះ​ក្រសួងមហាផ្ទៃ ហើយអង្គភាពជំនាញទាំងអស់ ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោ​បល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា តួនាទីជារ​ដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែល​ទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហ​ត្ថលេខា ចម្លងឯ​កសារនានា​ពីអង្គភាពជំនា​ញឡើងមករដ្ឋមន្រ្តី នោះ​ទេ ពោលគឺត្រូវ​តែមាន​ការទទួលខុសត្រូវកម្រិត​នយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើ​ទាំងឡាយរ​បស់អង្គភាពដែ​លខ្លួនទទួល​បន្ទុក បានធ្វើ និងលើកមក គឺពិតជាត្រឹមត្រូវតាមច្បាប់ គោលការណ៍ ដើម្បីបម្រើផល​ប្រយោជនជាតិ និងប្រជាជន។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ក៏បានណែនាំរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអ​នុរដ្ឋលេ​ខាការ សម្របសម្រួលជាមួយថ្នាក់​ដឹកនាំអគ្គនាយកដ្ឋាន ឬអង្គភាព ដែលខ្លួនទទួលបន្ទុក រៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួន ឱ្យបានច្បាស់លាស់ និងត្រូវ​លើកកម្ពស់​បរិយាកាស​នៃការបំពេញការងារប្រកបដោ​យភាពចុះសម្រុងគ្នា ពីព្រោះតួនាទី […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវរួមគ្នាដាំដើមផ្កាក្ងោក តាមដងផ្លូវ និងទីសាធារណៈ ដើម្បីបង្កើតជាគម្របបៃតង និងលើកកម្ពស់សោភ័ណភាពខេត្ត

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញពិនិត្យមើល ក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តដាំដើមផ្កាក្ងោក បន្ថែមទៀត នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនាគត់ដើមផ្កាក្ងោក រាប់ពាន់ដើម នឹងត្រូវបានដាំដុះ និងបង្ហាញសម្រស់គួរឱ្យទាក់ទាញ នៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ លោកជំទាវបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងដាំដើមផ្កាក្ងោក ចំនួន […]

ព័ត៌មានជាតិ

បុណ្យ​ឆ្លង​ ព្រះមហាកុដិឆពណ្វរង្សី​ វវត្តធម្មសាមគ្គីពង្រ​ ភូមិពង្រ​ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) សមិទ្ធផលនានា  ជាច្រើនពិសេសព្រះមហាកុដិ​ ឆពណ្វរង្សីស្ថិតនៅក្នុងវត្ត​ ធម្មសាមគ្គីពង្រ​ ននៃក្រុងសិរីសោភ័ណដែលមានរាងធំស្កឹមស្កៃចំណាយថវិកាអស់ចំនួន​ ២៥​ ៨១៩២​ សហរដ្ឋអាមេរិក​ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង​ កាលពីព្រឹកថ្ងៃទី១​៥​ ខែកក្កដា ឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ លោក​ លី​ សុវណ្ណារិទ្ធ អភិបាលរងខេត្ត​ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ព្រះតេជគុណ​ ទុនសុមនា​ ជាជំនួយការវត្តហើយក៏ជាអ្នកដឹកនាំកសាងនូវសមិទ្ធផលនានាជាច្រើនសម្រាប់​វត្តពង្រនេះបានមានសង្ឈដីកាថា រាល់ សមិទ្ធផល​ទាំងអស់​ ដែលបានកកើតឡើងពិសេសព្រះមហាកុដិឆព្វណ្ណរង្សីដែលត្រូវដាក់សម្ពោធឆ្លងនៅថ្ងៃនេះគឺបានមកពី​ សទ្ធា​ជ្រះថ្លា​  រួមមានប្រជាពុទ្ធបរិស័ទនៃក្រុងភ្នំពេញពុទ្ធបរិស័ទនៃក្រុងប៉ោយប៉ែតពុទ្ធបរិស័ទខេត្តសៀមរាប​ ពុទ្ធបរិស័ទក្រុងព្រះសីហនុ​ ពុទ្ធបរិស័ទក្រុងសិរីសោភ័ណ​ ពុទ្ធបរិស័ទ​ស្រុកមង្គលបូរី​ និងពុទ្ធបរិស័ទស្រុកភ្នំស្រុក​ បានចូលរួមសាមគ្គីគ្នាកសាងសមិទ្ធផលនានាជាច្រើនសម្រាប់ព្រះសង្ឃប្រើប្រាស់និងបានរៀនសូត្រ។ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្តបានមានប្រសាសន៍កោតសរសើរនិងអរគុណចំពោះសប្បុរសជនប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលមានសន្ដានចិត្ដជ្រះថ្លារួមគ្នាកសាង​ សំណង់អគារធំៗ​ ក្នុងវត្តនេះ​ បើគិតជាថវិកាអស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។ លោក​ លី​ សុវណ្ណារិទ្ធ​ បានបន្តថា​ សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំនៀមទម្លាប់​ ការប្រតិបត្តិសាសនានៅក្នុងសង្គមនីមួយៗ​ តែងតែមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែរ​ ដែលជាអត្តសញ្ញាណ​ និងគុណតម្លៃ​ […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២ អណត្តិទី៤

ប៉ៃលិន៖នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។ ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ លោកជំទាវ អភិបាលខេត្តប៉ៃលិន ក៍បានមានប្រសាសន៍កោតសរសើរ […]

ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចាត់ទុកថាជាការឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់ប្រជាជន បក្ស និងរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម ក្នុងបុព្វហេតុជាតិ និងប្រជាជនវៀតណាម។ ឯកឧត្ដមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ

នគរបាល ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីជិះម៉ូតូ ឆក់ទ្រព្យសម្បត្តិអ្នកដំណើរពេលរាត្រី នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ជនសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធករណីជិះម៉ូតូ ឆក់ទ្រព្យសម្បត្តិអ្នកដំណើរពេលរាត្រី នៅតាមផ្លូវដើមពុទ្ទ្រា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ កន្លងទៅ ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនសួរនាំ ក្រោយពីទទូលបានពាក្យបណ្តឹងពីជនជាតិឥណ្ឌូនេស៊ី២នាក់ ។ ពាក់ព័ន្ធករណីខាងលើនេះក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ(ក្មេងទំនើង)ចំនួន៣នាក់ ១-ឈ្មោះ ថូយ សក្កដា ហៅកាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ២. ឈ្មោះសំអាត សុបញ្ញា ហៅហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ៣ .ឈ្មោះធូ ឧត្តមប្រឹក្សា ហៅសា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មកសួរនាំ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ […]

ព័ត៌មានជាតិ

បញ្ជូនខ្លួនជនជាតិថៃ​២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​

(បន្ទាយមានជ័យ​) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ​ ចំនួន០២នាក់៖ ១-ឈ្មោះ គីតទីសាក់ ផុងស៊ីកាវ ហៅបៀ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត,​ ២-ឈ្មោះ ណង គុនឈាន  ហៅ ណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​។ ក្នុងប្រតិបត្តិការ​នោះកម្លាំងចាប់យកវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០១ថង់កិប ស្មើនឹង១៣គ្រាប់ ទម្ងន់១,៤៤ក្រាម,​ ទូរស័ព្ទ ចំនួន០២គ្រឿង(ម៉ាកIPhone11 ពណ៌ស្វាយ, ម៉ាកHUAWEIពណ៌ស្វាយ)​ និងកាបូបស្ពាយ ចំនួន០១។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា​ មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក

(ខេត្តសៀមរាប)លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមក្រុមការងារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ដែលផ្ដួចផ្ដើមគំនិតសាងសង់ដោយ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ជូនដល់បងស្រីឈ្មោះ ឡាច ពៃ អាយុ ៥០ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ ពិការជើងខាងស្តាំ និងមានកូនស្រីម្នាក់ អាយុ១៣ឆ្នាំ នៅក្នុងបន្ទុក រៀនថ្នាក់ទី ៧ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ផ្ទះមនុស្សធម៌នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងបុត្រ ដែលជាសប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ […]

ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី​លួច​ម៉ូតូ

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី ​បានដឹកនាំកម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថស្រុក ចុះឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដូង ឃុំបឹង​រាំង ស្រុកកំរៀង ខេត្តបាត់​ដំបង ពាក់ព័ន្ធករ​ណីលួចម៉ូតូ ដែលបាន​ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិ​បាលិចំការតា​ដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការឃា​ត់ខ្លួននេះ​ធ្វេីឡេីង​តា​មពាក្យបណ្តឹងឈ្មោះ ណាង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃីឡិក ឃុំបន្ទាយ​នាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឱ្យដឹងថា នៅ​វេលាកេីតហេតុជនរងគ្រោះបានចេញពីសាលារៀន ហើយទៅអង្គុយហូបចំណីនៅតូបលក់ដូរ នៅក្បែរសាលារៀន ដោយទុកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់​ដំ​បង ១AG-១៨៩៥ ទុកក្បែរនោះ មួយសន្ទុះក្រោយមកស្រាប់តែម្ចាស់តូប បានស្រែក​ប្រាប់ជនរង​គ្រោះថា បាត់ម៉ូតូ​ហើយ ភ្លាមនោះជនរងគ្រោះ និងម្ចាស់តូបបានជិះម៉ូតូ ដើររកក៏បានប្រទះ​ឃើញជន​សង្ស័យកំពុងអង្គុយនៅលើម៉ូតូរបស់ខ្លួន ចម្ងាយពីតូប​លក់ដូរប្រហែល៥០ម៉ែត្រ […]