(បន្ទាយមានជ័យ): កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភួង សុខហាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីបានធ្វើសកម្មភាពឆក់ខ្សែ ក របស់ជនរងគ្រោះឈ្មោះ គុំ ធៀន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈពេលដែលជនរងគ្រោះកំពុងឈរលេងជាមួយនឹងកូនស្រី នៅចំណុចមុខបុរីមានជ័យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហេីយបានស្រែកឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕
ព័ត៌មានជាតិ
ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំ ស្រុកសំឡូត យកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែន
បន្ទាយមានជ័យ៖ផ្លែធុរ៉េនប្រមាណជាង៤តោន ប្រជាពលរដ្ឋ២ឃុំ ស្រុកសំឡូត យកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែននៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ។ លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា៖ផ្លែធុរ៉េនប្រមាណជាង៤តោននិងបន្លែផ្លែឈើជាច្រើនប្រភេទដែលនាំយកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១ បន្ទាយមានជ័យសម្រាប់ទទួលយកទៅបែងចែកដល់កងកម្លាំងជួរការពារខ្សែបន្ទាត់ព្រំដែននិងបូរណៈភាពទឹកដីក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។ លោកមេឃុំទាំងពីរបានបញ្ជាក់ថា៖ផ្លែធុរ៉េននិងបន្លែផ្លែឈើជាច្រើនប្រភេទនដែននាំយកមកប្រគល់ជូនទីបញ្ជាការទិសទីបន្ទាយមានជ័យ នៅពេលនេះគឺបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្កបង្កើនផលដោយខ្លួនឯងហើយគៀងគរគ្នាបានយកមកប្រគល់ជូនទិសទី១បន្ទាយមានជ័យដើម្បីយកទៅចែកជូនដល់កម្លាំងជួរមុខ។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណគុណចំពោះបងប្អូនប្រជាពលរដ្ឋ២ឃុំមានឃុំសំឡូត និងឃុំស៊ូង ស្រុកសំឡូតបាននាំយកផ្លែធុរ៉េនជាង៤តោននិងបន្លែផ្លែឈើជាច្រើនមុខដែលបានយកមកប្រគល់ជូនបញ្ជាការទិសទី១បន្ទាយមានជ័យ ដើម្បីយកទៅប្រគល់ជូនកម្លាំងជួរដែលកំពុងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ការពារបូរណៈភាពទឹកដីនិងមាតុភូមិកម្ពុជាអោយបានគង់វង់មិនអោយប្រទេសជិតខាងរំលោភបំពានបានឡើយ៕
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណីរត់ពន្ធទំនិញដោយខុសច្បាប់
(បន្ទាយមានជ័យ): កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុក ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ រី ម៉ារីយ៉ុម ហៅប៊ី ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ នាង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ (ជាកម្មករ) ព្រមទាំងដកហូតវត្ថុតាងរថយន្ដម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2B-7437 ចំនួន០១គ្រឿង និងទឹកដោះគោស្រស់ យីហោ Meiji ចំនួន២៧កេs(៤៩៦ដប) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញទឹកដោះគោស្រស់យីហោ Meiji (ម៉ីជិ) ពីខាងដេប៉ូប្រទេសថៃហើយយកខ្មែរពិតប្រកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង […]
បងប្អូនប្រជាពលរដ្ឋនៅតែបន្តវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខណ:មានការយកចិត្តទុកដាក់ពីក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន
ប៉ៃលិន៖ រហូតមកដល់ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតែបន្តវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិព្រំខណ:មានការយកចិត្តទុកដាក់ពីលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិន បានណែនាំនិងចាត់ក្រុមការងារ សមត្ថកិច្ចចម្រុះប្រចាំការនៅមាត់ច្រកទ្វារព្រំដែននេះ យ៉ាងយកចិត្តទុក្ខដាក់ និងជួយសម្របសម្រួលជូនដល់បងប្អូន ដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយនិងការវិលត្រឡប់នេះ លោកជំទាវបណ្ឌិតអភិបាលខេត្ត ប៉ៃលិនធ្លាប់មានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ គ្រប់ គ្រាន់ក៏ដោយហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ […]
ខេត្តប៉ៃលិន អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ប៉ៃលិន៖ នៅវេលាម៉ោង ០៧:០០ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ ទូទាំងខេត្តប៉ៃលិន បានរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីចូលរួមអបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបង្ហាញឆន្ទៈប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង រំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។ តាមរយៈ សេចក្ដីជូនដំណឹងស្ដីពីការចុះ«បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជា មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅក្នុង សម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ […]
លោកឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ នាំយកអំណោយមាន អង្ករ ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងជួរមុខ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារតាមបន្ទាត់ព្រំដែន ខណៈ ស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ មិនទាន់មានភាពធូរស្រាល សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកឧកញ៉ា អ៉ឹង វណ្ណ ម៉ៅ ប្រធានសភាពាណិជ្ជកម្ម ខេត្ត ព្រមទាំងក្រុមការងារបាននាំយកអំណោយមាន អង្ករ ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងទាំង៣រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ។ ក្នុងឱកាសនោះលោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ ក៏បានសំណេះសំណាល សួរសុខទុក្ខកងទ័ព និងបានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីការពារជាតិមាតុភូមិ ពីការឈ្លានពានពីសត្រូវដែលចង់បានទឹកដីកម្ពុជា ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា–ថៃនៅតែបន្តអូសបន្លាយ។ ប្រធានសភា ពាណិជ្ជកម្មខេត្ត ក៏បានធ្វេីការជូនពរដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន ជាពិសេសកងកម្លាំងដែលឈរជើងតាមព្រំដែនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ សូមមានសុខភាពល្អ ឈ្នះអស់មារសត្រូវទាំងឡាយដែលចង់បានទឹកដីកម្ពុជានៃយើង។ ជាមួយគ្នានេះកងកម្លាំងទាំងបីស្ថាប័ន ក៏បានថ្លែងអំណរគុណទៅដល់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលបានលះបង់ថវិកា ផ្ដល់នូវស្បៀង ជូនដល់កងទ័ពដែលកំពុងតែ […]
ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ ថា ក្រោយពី គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បានសម្តែងនូវក្តីត្រេករ អរ និងមានមោទភាពជាខ្លាំង ក្រោយពីទទួលបានដំណឹងខាងលេី។ ឯកឧត្ដម បន្តថា ជាមួយគ្នានោះដែរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វត្តអារាម អាស្រម សាលារៀន វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានវាយគង […]
នគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនព្រះសង្ឃតាមវត្តអារាម និងពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទពេលរាត្រី
បន្ទាយមានជ័យ៖យោងការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ និងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង–ស្រុកទាំង៩ បានសហការជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយវេទិកាសាធារណៈស្ដីពីគោលនយោបាយភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព , អប់រំច្បាប់ចរាចរណ៍, ផលប៉ះពាល់នៃគ្រឿងញៀន, ផលប៉ះពាល់នៃគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន និង សិស្សតាមសាលារៀន។ នៅថ្ងៃសៅរ៍នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ដ្ឋបាល បានចុះប្រតិបត្តិការ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងព្រះសង្ឃតាមវត្តអារាម។ ក្នុងនោះកម្លាំងនគរបាល ក៏បាននាំយកអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ។ ឈរលើស្មារតីទទួលខុសត្រូវ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តែងតែដាក់ចេញបទបញ្ចាដល់កម្លាំងនគរបាលទាំងអស់ ពង្រឹងការយាមល្បាត, ការត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះពេលរាត្រី, ពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ប្រកបដោយសុវត្ថិភាព៕
ក្រុមការងាររាជរដ្ឋាភិបាល អញ្ជើញប្រគេនទៀនព្រះវស្សា និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងស្រុកចិត្តបុរី
ខេត្តក្រចេះ៖នាព្រឹកទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឲ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងប្រតិភូអមដំណើរបានអញ្ជើញប្រគេនទៀនព្រះវស្សា និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី ។ពិធីនេះបានរៀបចំធ្វើឡើងនៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំងបួន អភិបាល អភិបាលរងស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក មេឃុំ/សង្កាត់ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតាផងដែរ៕
ពលរដ្ឋថៃអត់ការងារធ្វេី លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញចេញឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួន
បន្ទាយមានជ័យ ៖ ខណៈដែរភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីថៃ បានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។ ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនសៀម ។ ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ សកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា បានខឹងសម្បាយ៉ាងខ្លាំងទៅលើអាជ្ញាធររបស់ខ្លួន ក៏ដូចជាយោធាថៃដែលបានបិទច្រកព្រំដែនធ្វេីឱ្យប៉ះពាល់ទៅដល់ជីវភាពស់នៅ ប្រកបរបររបស់ពួកគេ កន្លងទៅអាជីវករថៃបានធ្វើការតវ៉ាជាមួយនឹងអាជ្ញាធររបស់ខ្លួន នៅមុខច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីឱ្យភាគីថៃបើកច្រកជាមួយកម្ពុជាឡើងវិញ៕