(ភ្នំពេញ)៖ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ ចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែលមន្ត្រីរាជការទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ សម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ការថ្លែងកោតសរសើរពីប្រធានប្រតិភូព្រឹទ្ធសភា នាពេលនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចការសំខាន់ៗក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពាក់ព័ន្ធការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដី ការងារអត្តសញ្ញាណកម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម […]
Author: ctknews
អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណសរសើរ ដល់ភូមិ ឃុំ/សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”
ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អញ្ជើញប្រគល់ប័ណ្ណសរសើរ ដល់ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នាឱកាសនោះឯកឧត្តមអភិបាលខេត្ត ថ្លែងថា សមិទ្ធផលដែលទទួលបាននេះ ជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានលើកកម្ពស់តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ឱ្យមានប្រសិទ្ធភាព ជាពិសេសបានដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមមួយចំនួននៅតាមមូលដ្ឋាន ព្រមទាំងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម លុបបំបាត់រាល់អំពើអបាយមុខផ្សេងៗ ក្មេងទំនើង គ្រឿងញៀន។ លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ និងកងកម្លាំងជំនាញមានសមត្ថកិច្ច ដែលបានខិតខំក្នុងការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យបន្តខិតខំ អនុវត្តការងារជាបន្ត ទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។ […]
ពិធីកាត់វិញ្ញាសារ ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ២០២៥-២០២៦ របស់សមណៈសិស្សនិមន្តមកពីសាលាផ្សេងៗក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ស្ថិតនៅបរិវេណវត្តចម សុទ្ធាវាស(ហៅវត្តស្វាយចាស់) ក្នុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំកាត់វិញ្ញាណសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ២០២៥–២០២៦ ដោយមានសមណៈសិស្សនិមន្តមកប្រលងសរុបចំនួន១៨០អង្គ នឹងត្រូវបែងចែកជា ៨ បន្ទប់ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្ត។ លោក បៀវថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា វិញ្ញាសាប្រឡងចូលរៀនរបស់សមណៈសិស្សនាពេលនេះគឺមានចំនួន៤ មុខវិជ្ជា វិញ្ញាសាទី១ ភាសាបាលីវិញ្ញាសា ទី២ សរសេរតាមអាន វិញ្ញាសាទី៣ ពុទ្ធវិន័យ និងវិញ្ញាសាទី៤ គណិតវិទ្យា ដោយការប្រឡងគឺពេញមួយថ្ងៃ ហើយការប្រឡងនេះទៀតផងដែរក៏មានការយកចិត្តទុកដាក់ខ្ពស់មានន័យថា សមណៈសិស្សប្រលងដោយសមត្ថភាពចំណេះដឹងដែលបានរៀនកន្លងមកធ្វើ យ៉ាងណាដើម្បីបានបន្តដល់ថ្នាក់ឧត្តម។ លោក យឹម សំណាង បានមានប្រសាសន៍ថា នៅក្នុងមាត្រា ទី៦៥ នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋត្រូវការពារនិងលើកស្ទួយសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិតនិងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗដើម្បីឲ្យមានការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ។ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងខែជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបទាំងគ្រហស្ថ ទាំងបព្វជិតត្រូវទទួលបានការអប់រំប្រកបដោយគុណភាពជាពិសេសនៅក្នុងយុទ្ធសាស្ត្របញ្ញាកោណដំណាក់កាលទីមួយសម្រាប់នីតិកាលទី ៧ នៃរដ្ឋភា បានដាក់ចេញគោលនយោបាយអប់រំជាតិគឺការពង្រឹងគុណភាពវិស័យអប់រំពោលគឺលើកកម្ពស់ចំណេះដឹងសមត្ថភាព គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ។ […]
ពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ៥ព្រះអង្គ និងសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សាវត្ត រតនារាមផ្សារកណ្ដាល ក្នុងក្រុងប៉ោយប៉ែត
(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅវត្តរតនារាមផ្សារកណ្ដាល ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរៀបចំពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ៥ព្រះអង្គ និងសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត , ព្រះធម្មវនវាសី ចន្ទ មុនី , លោក យឹម សំណាង អភិបាលរង ខេត្ត , លោក ញឹម ផឿង អភិបាលរង ក្រុង និងមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះចៅអធិការវត្ត ជុំវិញក្រុង,ចៅសង្កាត់ ,កងកម្លាំងប្រដាប់អាវុធ រួមនឹងលោកតា លោកយាយ ប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ផងដែរ។ ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្ត រតនារាមផ្សារកណ្តាល បានមានសង្ឃដីការថា ព្រះអង្គមន្តមកគង់នៅវត្តនេះរយៈពេល៤ឆ្នាំ ១១ខែ ខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការកសាងសមិទ្ធផលនានាដូចជា ដាក់ប្រព័ន្ធលូ ចាក់សាបក្នុងបរិវេណវត្ត ធ្វើសាលាឆាន់ កុដ្ឋ ខ្លោងទ្វារ របងវត្ត រូបបដិមាផ្សេងៗ ជាដើម […]
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព ត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា៖ នៅក្នុងឱកាសពិធីបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន អោយបាន អធិកអាធម សម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាម បែបសាសនា ការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំង សំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង […]
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន៤នាក់ ផឹកស៊ីក្នុងហាង«បាស្ការផាប់» ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បង្កជម្លោះដោយយកកែវស្រាគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ កាលពីវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ត្រូវកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា សហការស្រាវជ្រាវជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២២៥ បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ ១.ឈ្មោះប៉ាត់ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ, ២.ឈ្មោះ លៀត ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ, ៣.ឈ្មោះរ៉ែន សុភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ, ៤.ឈ្មោះរ៉ន រស់ ភេទប្រុស អាយុ៣៣ឆ្នាំ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយឃាត់ខ្លួន […]
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ដើម្បីមនុស្សធម៌ នៅបុរី ប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌ និងចូលរួមដឹកនាំរៀបចំ និងរត់កីឡាម៉ារ៉ាតុង ដើម្បីការងារមនុស្សធម៌ជួយដល់មូលនិធិពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៥ នៅបុរី ប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងក្របខណ្ឌក្រសួងព័ត៌មាន មន្ត្រីនៃក្រសួងផ្សេងទៀត អង្គការក្រៅរដ្ឋាភិបាល សមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន វិស័យឯកជន និងមហាជនទូទៅ ជាតិនិងអន្តរជាតិ ប្រមាណជាង ១,៦០០នាក់ ដែលថវិកាដែលទទួលបានពីការបរិច្ចាគនឹងប្រគល់ជូនមូលនិធីមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះដល់កុមារកម្ពុជា៕
លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងក្រុងប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន មូលនីធិចាស់ជរា និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន សសយក នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។ លោកជំទាវបណ្ឌិតប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]
ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ
(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ា នូ សូលីដា តំណាងអង្គភាពព័ត៌មាន Cambo Times ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីនាំយកសម្ភារមួយចំនួនជួយគាំទ្រការងារសង្គមចុះជួយមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ស្ថាប័នព័ត៌មាន និងអ្នកផលិតព័ត៌មាន សូមរួមគ្នាផលិតព័ត៌មានល្អៗពីសង្គមជាតិ ព្រមទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមានរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍សង្គមជាតិ។ ក្នុងនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ទៀតថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១០០០អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។ […]
អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”
(បន្ទាយមានជ័យ)៖មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប“។ លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឲ្យដឹងថា ការរៀបចំប្រារព្ធពិធីនេះឡើងដែលក្រសួងកិច្ចការនារី និងគណៈកម្មការរៀបចំបានជ្រើសរើសយកប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរនូវវឌ្ឍនភាព និងសមិទ្ធផលរបស់ស្ត្រី ឆ្លុះបញ្ចាំងលើមេរៀនបទពិសោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅធ្វើឲ្យសង្គម ដែលមានបរិយាបន្ននិងសមភាពសម្រាប់ទាំងអស់គ្នា។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹង ភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ […]