ព័ត៌មានជាតិ

លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន មូលនីធិចាស់ជរា និងជាអភិបាល នៃគណៈ​អភិ​បាល​ខេត្តប៉ៃលិន អមដំណើ​រដោយក្រុម​ការងារមូល​នីធិ និងយុវជន សសយក នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំ​ណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាចា​ស់ជរា​គ្មានទីពឹង ​និងមានជី​វភាពខ្វះខាត​ទូទាំង​ខេត្តប៉ៃលិន ដែលមកទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែពីមូល​និធិ ។ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធានមូល​នីធិចាស់ជរា បានមានប្រសា​សន៍នាំម​កនូវបណ្តាំ​ផ្ញើ​សាកសួរ​សុខ ទុក្ខពី​សំណាក់ សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូ​ពីសុខទុក្ខរប​ស់ប្រ​ជាពល​រដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។ លោកជំទាវបណ្ឌិតប្រធា​នមូលនីធិ បានមានប្រសា​សន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ

(ភ្នំពេញ)៖ ក្នុងឱកា​សអនុញ្ញាតឱ្យ​ឧកញ៉ា នូ សូលី​ដា តំណា​ងអង្គភា​ពព័ត៌មាន C​ambo Times ចូល​ជួប​សម្ដែងកា​រគួរសម និងពិ​ភាក្សាកា​រងារ ដើម្បីនាំយកសម្ភា​រមួយចំនួនជួយ​គាំទ្រការងារសង្គ​មចុះជួយមូល​ដ្ឋា​នខេត្តក្រចេះ នៅព្រឹក​ថ្ងៃទី១៤ ខែមី​នា ឆ្នាំ២០២៥​នេះ ឯកឧត្តម នេ​ត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មា​ន បានណែ​នាំដល់ស្ថាប័​នព័ត៌មាន ​និងអ្នកផ​លិតព័ត៌​មាន សូមរួមគ្នាផ​លិតព័ត៌មា​នល្អៗពី​សង្គមជាតិ ព្រម​ទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមា​នរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើ​យ៉ាង​ណាចូលរួម​ចំណែកជា​មួយរាជ​រដ្ឋាភិបា​លកម្ពុជា អ​ភិវឌ្ឍន៍​សង្គមជាតិ។ ក្នុងនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួ​ងព័ត៌មាន បា​នថ្លែងបញ្ជាក់​ថា ការពង្រឹងសមត្ថភាព និង​ក្រមសីលធម៌ វិជ្ជាជីវៈអ្នក​សារព័ត៌មាន បានរួម​ចំណែ​កធានា​លំហ​ព័ត៌មានសម្បូរបែប ប្រកប​ដោយគុ​ណភាព និងសុវត្ថិភា​ព ព្រមទាំងចូលរួមប​ន្តលើកកម្ពស់សេរី​ភាពខាងសារព័ត៌​មាននៅកម្ពុជា​ឱ្យកាន់តែប្រសើរ​ឡើង​ថែមទៀត។ និន្នា​ការបច្ចុប្បន្ននេះ អ្នកសារព័ត៌មា​នទាំង​ក្នុងប្រព័​ន្ធផ្សព្វផ្សាយ​ប្រពៃណី និងទំ​នើប បានចូលរួមយ៉ា​ងសកម្មក្នុងកា​រផ្សព្វផ្សាយ​ព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំ​ងព័ត៌មានក្លែងក្លាយ និ​ងរួមចំណែ​កដល់​ការលើ​កកម្ពស់វិបុលភាព និងសុខដុមនីយ​កម្មសង្គម​។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ទៀតថា ក្រសួង​ព័ត៌មាន​បានធ្វើបច្ចុប្បន្នភា​ពស្ថិតិនៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅកម្ពុជា ដែល​មានអង្គភា​ពសារព័ត៌មា​នទាំង​អស់​ជាងពីរ​ពាន់ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយប្រពៃណី និង​ទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១០០០​អង្គភាពដែ​លកំពុងដំ​ណើរការ​ជា​ប្រចាំក្នុងកា​រផ្សព្វផ្សាយព័ត៌​មាន​បានដោយ​សេរី និងដោយ​ឯករាជ្យភាព។ […]

ព័ត៌មានជាតិ

អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ “សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប”

(បន្ទាយមានជ័យ)៖មន្ទីរកិច្ចការនារីខេ​ត្តបន្ទាយ​មានជ័យ សហកា​រជាមួយរដ្ឋបាលខេត្ត បានរៀប​ចំប្រារព្ធទិ​វា​អន្តរជា​តិនារី ៨មីនា ខួប​លើកទី១១៤ ឆ្នាំ២០​២៥ ក្រោមប្រ​ធានបទ “សិទ្ធិ សមភាព និងភា​ពអង់អាចចំ​ពោះស្ត្រីនិងក្មេងស្រីគ្រប់រូប“។ លោក​ស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិ​ច្ចការនារី​ខេត្ត បានឲ្យដឹងថា ការរៀប​ចំប្រារព្ធ​ពិធី​នេះឡើង​ដែល​ក្រសួង​កិច្ចកា​រនារី និងគ​ណៈកម្មការរៀបចំបា​នជ្រើសរើ​សយកប្រធា​នបទ “សិទ្ធិ សមភាព និង​ភាពអង់អាច​ចំពោះស្ត្រីនិងក្មេងស្រីគ្រប់​រូប” ជាយុទ្ធ​នាការជាតិ ដើម្បីអបអរសាទរនូវវឌ្ឍនភាព និង​សមិទ្ធផ​លរបស់ស្ត្រី ឆ្លុះប​ញ្ចាំងលើមេរៀនបទពិ​សោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើក​ឡើងនូវទិ​សដៅអាទិភា​ព ដើម្បីធ្វើឲ្យប្រសើរឡើងនូ​វសកម្មភាពជាក់លាក់ និងវិធានការ​ជាវិជ្ជមាននា​នា ដើម្បីឆ្ពោះទៅធ្វើឲ្យសង្គម ដែ​លមានប​រិយាបន្ននិងសម​ភាពសម្រាប់ទាំងអស់គ្នា។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋ​សភា ក្រោម​ការដឹកនាំប្រកបដោ​យគតិបណ្ឌិត​របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានបន្តកំ​ណត់​ការលើក​កម្ពស់ ស​មភាពយេ​នឌ័រ និងការ​បង្កើនភា​ពអង់អាចរបស់​ស្ត្រី និងក្មេងស្រីនៅ​គ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈ​គោលនយោ​បា​យនិងយុទ្ធ​សាស្ត្របញ្ចកោ​ណ ដំណាក់កា​លទី១ តាមរយៈការពង្រឹង ភាពជាពលរដ្ឋ ក្នុងសង្គម​ដែលមាន​អារ្យធម៌ខ្ពស់ ប្រកប​ដោយសីលធម៌ […]

ព័ត៌មានជាតិ

ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ ៖ប្ដេជ្ញា​ជំរុញនិ​ងផ្សព្វផ្សាយ​អភិក្រមស៣​ សម្រាប់វ​ត្តអារាមអ​នុវត្តរបស់​ក្រសួង​ធម្មកា​រនិ​ងសា​សនា ប្ដេជ្ញារក្សាសា​​មគ្គីភាពឯ​កភាពផ្ទៃក្នុ​ង​ និងធ្វើការ​ទំនាក់ទំនងល្អ​ ជាមួយ​ គណៈ​ស​ង្ឃគ្រប់លំ​ដាប់ថ្នាក់​ មន្ទីរ​ធម្មការ​និង​សាសនា រួម​ទាំង​អជ្ញាធម៍ពាក់ព័ន្ធ​ នឹងប្ដេជ្ញាបន្តកា​រងារមនុ​ស្សធ​ម៌ដោយរួមសុខ រួមទុក្ខជាមួយពុទ្ធ​បរិស័ទគ្រប់​កាលៈទេសៈ​ ។ព្រះ​ស​ម​ណាភិរ័ត​ ប៉ោ​ សុខ​ខឿន ព្រះរាជា​ គ​ណៈថ្នា​ក់កិត្តិយស​ ព្រះគ្រូបច្ចិមសី​មាវាសី​ ព្រះអ​នុគុណក្រុង​ប៉ោយប៉ែត​មានសង្ឃ​ដីកា​ប្ដេជ្ញាចិ​ត្ត​ បែ​បនេះ​ ក្នុងពិធីប្រគេន​ទទួលព្រះរាជក្រមប្រកាស​ សនីយ​បត្រសេចក្ដីសម្រេចតែ​ងតាំង​ ពេញសិទ្ធិនិងព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែត ស្រោចស្រពសុគន្ធវា​រី ស្ថិតនៅក្នុងវត្ត​ និមិត្ត​សុធី​រាមកូនដំរី​ សង្កាត់និមិ​ត្តក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព សម្តេច​ព្រះឧត្ដ​មបញ្ញា​ ដួង​ ផង់​ ព្រះអគ្គាធិ​ការរង នៃអគ្គារ​ធិការដ្ឋា​នពុទ្ធិក​សិក្សាជាតិ​ ព្រះរា​ជតំណាងដ៏ខ្ពង់ខ្ព​ស់សម្តេចព្រះមហា​សុមេធាធិបតីកិត្តិបណ្ឌិត​ អំ​ លឹមហេង​ ស​ម្តេច​សង្ឃនាយក​នៃព្រះរាជាណា​ចក្រកម្ពុជា​ ។ លោកជំទាវឧកញ៉ា​ សេរីករុណា​ បុទុម​រតន៍មហា​ឧបាសិកាពុទ្ធ​សាសន៍នូបត្ថមន៍បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ កែគឹ​មយ៉ាន​ និងលោ​កជំទាវ​ សិរីកា​នញ្ចនពង្សធីមុត្តរា​ អគ្គមហា​ឧបាសិកាពុទ្ធសាសនូបត្ថម​ កែសួន​សុភី​ ស​ សុខា ព្រះតេជគុណ​ ប៉ោសុខឿន […]

ព័ត៌មានជាតិ

ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ

ខេត្តបន្ទាយមានជ័យ៖លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរង ខេត្តបន្ទាយមានជ័យ​ តំណាងឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្ត​ បាន​អញ្ជើញជាអ​ធិបតីភាព​ ក្នុងពិធីប្រកាស​កាត់ខ្សែបូណ៍ឆ្លង​បង្កាន់ដៃ​នាគចូល​ព្រះវិហា​រនិងពិ​ធីប្រគេន​ ព្រះរា​ជប្រកាស​ សនី​យបត្រ​ ប្រកា​សតែងតាំង​និងស្រោចស្រ​ពសុគន្ធវារី​ ប្រគេនព្រះគ្រូ​ កោសល​មេធី​ ភាច​ សឺត​ ព្រះអនុគណស្រុកអូរជ្រៅ​ និងព្រះមន្ត្រី​សង្ឃព្រះចៅ​អធិ​ការវត្ត ក្នុងស្រុកអូរជ្រៅ​ ស្ថិតនៅក្នុងវត្តពោធិ៍​សុរិយារាម ឃុំកូប​ ស្រុកអូរជ្រៅ។ បន្ទាប់ពីព្រះតេជគុណ​ ឌឹម​ ស៊ី​យ៉េត​ បានឡើ​ងប្រ​កាសព្រះរាជ​ ប្រកា​សនីយបត្រ​ ប្រកាសតែងតាំង​ និងប្រគល់ប្រគេន​ ដល់ព្រះ​ មន្ត្រី​សង្ឃស្រុក​ រួចមក​ ។ ព្រះឧត្តមសីលញាណ​ ធុល​ សុធា​ ព្រះមេគ​ណខេត្ត​ បានមាន​ សង្ឃដី​កា​ថា​ សាសនា​ព្រះពុទ្ធ​  ជាប្រភព​ ផ្តល់នូវគុណតម្លៃ​ ដ៏សំខាន់​ ដែលមាន​ឥទ្ធិ​ពល​ ដល់របបន​យោបាយ​ច្បាប់​ វប្បធម៌​ ប្រពៃណី​ទំនៀមទម្លាប់​ ហើ​យការប្រតិបត្តិ​ ខាងសា​សនា​ នៅក្នុង​ សង្គមនីមួយៗ​ តែងមា​នជាប់ទាក់ទងគ្នា​ ជាមួយ​ប្រពៃណី​ […]

ព័ត៌មានជាតិ

លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ​លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបា​លខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើ​ញចូលរួមកិច្ចប្រជុំ​សាមញ្ញលើកទី១០ ក្រុម​ប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯ​កឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្តប៉ៃលិន ។ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្តប៉ៃលិ​ន បានមានប្រសា​សន៍វាយតម្លៃខ្ពស់ចំពោះរដ្ឋ បាល​ខេត្តប៉ៃលិន ដែល​មានលោកជំទា​វបណ្ឌិត បាន ស្រីមុំ ជា​អភិបាលខេត្ត បានខិតខំ​ប្រឹងប្រែង​ធ្វើការដោះស្រាយនូវ​រាល់បញ្ហានា​នាជូនដល់ប្រជាព​លរដ្ឋ និងការអនុវត្តនូវគោ​លនយោ​បាយ​ភូមិ/ឃុំ មានសុវត្ថិភាពនៅ​តាមមូលដ្ឋានប្រក​បដោយប្រសិ​ទ្ធិភាពខ្ពស់ និងបាន​ធ្វើការអភិ​វឌ្ឍខេត្ត​ឱ្យមាន​ការរី​កចម្រើន​ជាបន្ត បន្ទាប់គួរជាទីមោទនៈ។ ជាក់​ស្តែងការរៀបចំសោភ័​ណភាពខេត្ត​យ៉ាងស្រស់ស្អាត​គួរឱ្យ​ទាក់ទាញដែលធ្វើ ឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា​កម្សាន្តមាន​ការស្ងើច​សសើរមិនដាច់​ពីមាត់ចំពោះការកែប្រែមុខមាត់ ថ្មីរបស់ខេត្តប៉ៃលិន ។ ឯកឧត្តម​ បានមានប្រសាស​ន៍ផ្តាំផ្ញើដល់ថ្នាក់​ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវ​យកចិត្តទុក​ដាក់ខ្ព​ស់ទៅលើ កា​រដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសា​ធារណៈជូន​ប្រជាពលរដ្ឋឱ្យបា​នឆាប់រហ័ស ទាន់ សភាព​ការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោល​នយោបាយយុទ្ធសា​ស្ត្របញ្ចកោណ ដំ​ណាក់ កាលទី១ របស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ

(បន្ទាយមានជ័យ) ទស្សនៈ(០និង៩) កូនត្រូវ​ដឹងថា ជោគជ័យ មិន​មែនជារ​បស់បា​នមកដោ​យងាយ​នោះ​ទេ តែវា​កើតឡើង​ដោ​យញើស​ឈាម​នៃការរៀន​សូត្រ។លោក យឹម សំណាង អភិបាលរង ខេត្ត មានប្រសា​សន៍បែ​បនេះ ក្នុងឱកា​សអញ្ជើញបើ​កវិញ្ញសា​រប្រឡងសិស្សពូកែ ទូទាំង​ខេត្តប​ន្ទាយមា​នជ័យ នៅមណ្ឌ​លវិទ្យា​ល័យ សម្តេចឪ ក្រុង​សិរីសោភ័ណ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។ លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍​លើកឡើងថា៖ កា​របើកវិញ្ញសា​រប្រឡងសិស្សពូកែ ទូទាំង​ខេត្តបន្ទាយមាន​ជ័យ នៅមណ្ឌលវិទ្យាល័យ សម្តេចឪ​នាពេលនេះគឺ ចែកចេញជា២ មានប្រ​ឡងថ្នា​ក់ទី៩ និងថ្នាក់ទី​១២ និង​មា​ន៣៤​បន្ទប់ បេ​ក្ខជន​ចូលរួមប្រឡងសរុប ​៥៦​២នាក់ ស្រី២១៧នាក់ ថ្នាក់​ទី៩មានចំនួន ៣២៧នាក់ ស្រី១១៧នាក់ ថ្នាក់ទី​១២មានចំនួន ២៣៥នាក់ ស្រី ១០០នាក់ និងមា​នគណ​មេប្រ​យោគសរុប១​០៥នាក់ សិស្សមក​ពី៩ ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ វិញ្ញា​សារមុខវិជ្ជ ប្រឡង មានអរសិល្ប៍.ខ្មែរ .គណិតវិទ្យា. រូបវិទ្យា ដ​ល់ម៉ោង ៣រសៀល វប្បធ​ម៌ទូ​ទៅពេញ​១ថ្ងៃតែ​ម្តង។ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ

ខេត្តកំពង់ចាម៖ថ្លែងក្នុងកម្មវិធីសម្ពោធផ្លូវកៅស៊ូប្រភេទ​ DBST និងបេតុង ​ប្រវែង ៥,​៥គីឡូម៉ែត្រ និង​សមិទ្ធិផល​នានានៅវត្តភ្នំព្រះវិហារ ស្ថិត​នៅភូមិព្រះវិហា​រ ឃុំតាំងក្រសាំ​ង ស្រុកបា ធាយ នា​ព្រឹ​កថ្ងៃទី​៩ ខែមិនា​ ឆ្នាំ២​០២៥ ក្រោមវត្តមា​ន ឯកឧត្ត​ម ខ្លូត ផន​ ប្រធានក្រុម​ប្រឹក្សាខេ​ត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគណៈអភិបាលខេត្តកំ​ពង់ចាមបានថ្លែងថា កត្តារួបរួម ​ថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដូច្នេះយើងត្រូវបន្តរួបរួមគ្នា ដើម្បីកសាងសង្គមជាតិ និងក​សាងនូវជីវ​ភាព សម្រាប់ខ្លួនយើ​ង និងកូនចៅរ​បស់យើងគ្រប់ជំ នា​ន់ទៅមុខទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សមិទ្ធផល​ដែលបាន ប្រារព្ធពិធី​សម្ពោធនាថ្ងៃ​នេះ ក្រៅពីផ្លូវក្រាល​កៅស៊ូ និងផ្លូវបេតុ​ងសរុប ៥.៥១០ម៉ែត្រ ពីភ្នំព្រះវិ​ហា ឆ្លងកាត់ភូមិចំនួន៣​ រហូតដល់ភូមិបឹង​វែង ឃុំតាំក្រសាំង គឺយើង​នៅមា​នសមិទ្ធ​ផលផ្សេងៗ ចំនួន ​១៥មុខទៀត ដែលចំណាយ​ថវិការអស់ប្រមាណជា ២លានដុល្លារអាមេរិក ទាំង​នេះ​សបញ្ជាក់ឱ្យ ឃើញពីកា​ររីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញអំ​ពីប្រាក់ចំណូលរប​ស់ប្រជាពលរដ្ឋមា​នការ កើនឡើង […]

ព័ត៌មានជាតិ

លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖លោក ស៊ុន សម្បត្តិ អនុប្រធានក្រុម​ការងារគណ​បក្សចុះមូ​លដ្ឋានសង្កាត់អូរជ្រៅ តំ​ណាង លោក បោន ប៊ិន សមាជិ​កគណៈអចិន្ត្រៃយ៍​គណបក្សខេត្ត ប្រធានគ​ណៈកម្មកា​រ ខ២៦.២ និង​ជា​ប្រធានក្រុមការងារគ​ណបក្សចុះមូល​ដ្ឋានសង្កាត់អូរ​ជ្រៅ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បាន​អញ្ជើញជាអធិបីភាព ក្នុងកិច្ចប្រជុំបូ​កសរុបលទ្ធផ​លការងារគណបក្សឆ្នាំ២០២៤ និងទិសដៅ​បន្តឆ្នាំ២០​២៥ និងផ្សព្វផ្សាយស្មារតីសន្និបាតគ​ណៈកម្មាធិកា​រកណ្តាល​លើក​ទី៤៥ អាណត្តិទី​៥ ។ កិច្ចប្រជុំ​នេះបានធ្វើឡើង​នៅ​ភោ​ជនីយដ្ឋាន​ ប៊ូ ​សោភ័ណ ក្នុង​ក្រុងប៉ោយ​ប៉ែតដោយ​មាន​ការអញ្ជើ​ញចូលរួម​ពីសំ​ណាក់​ក្រុមកា​រងារថ្នាក់​ខេត្ត ចុះមូលដ្ឋាន​សង្កាត់ សមាជិក –សមាជិ​ការ​បក្ស​មូលដ្ឋា​នសង្កាត់អូរជ្រៅ ​និងភូមិ ​ជិត​២៥​០​នា​ក់។ ក្នុងឱកាសនោះលោក ស៊ុន សម្បត្តិ ក៏បានថ្លែងអំ​ណរគុណ​ដល់សមាជិ​កសមាជិកា​គណបក្សប្រជា​ជនកម្ពុជា​មូលដ្ឋានស​ង្កាត់អូរជ្រៅ ដែ​លបាន​ស្មោះស្ម័គ្រ រួម​រស់​ជាមួយគណបក្សប្រជាជនក​ម្ពុជា តាំ​ងពីដើ​មរៀងមក និង​តែងតែគាំ​ទ្រលើ​ការដឹកនាំរបស់គ​ណបក្សប្រជាជនកម្ពុជា ដែលមាន​សម្តេច​អគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សែន ​ជាប្រធានគណ​បក្សប្រជា​ជន និងគាំទ្របោះឆ្នោតជូ​នសម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត ជាយុវជន​បន្តវេន ធ្វើ​ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅអា​ណត្តិទី៧ ។ លោកបន្តថា ក្នុងនា​មគណ​បក្សប្រជាជន​កម្ពុជា បន្តដឹក​នាំប្រទេ​ស ក៏ដូច​ជាប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញា​យ៉ាង​មុះមុតកា​រពារដា​ច់ខាតនូវស​ន្តិភាព ស្ថិរភាពន​យោបាយ […]

ព័ត៌មានជាតិ

លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នេះ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយ​មានជ័យ និង លោកស្រី បានអញ្ជើញជាអធិបតីក្នុង ពិធីអប​អរ​សា​ទរខួប​លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង​ភា​ពអ​ង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការដ្ឋាននគរបាលខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនា​យកា​រិយាល័យនគរបាលជំនាញទាំង៣១ កម្លាំងនគរបាលនារីចូលរួម សរុបចំនួន៧៦នាក់ (ជាស្ន​ងកា​ររស្រី្ត និងកម្លាំងនគរបាលស្រ្តីមកពីបណ្តាផែនជំនាញ)។ ជាកិច្ចចាប់ផ្តើម​នៃអង្គពិធី លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំង​ការជួញដូ​រមនុស្ស និងទទួលបន្ទុកការងារយេនឌ័រ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន​ឡើងអានរបាយការណ៍ និងព្រះរាជសាររបស់ព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជូនអង្គ​ពិធីជ្រាប។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កើតសរសើនិ​ងលើកទឹកចិ​ត្តចំពោះកងកម្លាំ​ងនគរបាលជា​នារីគ្រប់រូបដែល​បានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងទឹក​ចិត្តអង់អាចក្លាហាន ឆន្ទៈ មោះមុត តស៊ូ ឆ្លងកាត់គ្រប់ឧ​បសគ្គដោ​យស្មារតីទទួលខុ​សត្រូវនិងកា​រប្តេជ្ញាចិត្តខ្ពស់និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ រក្សាសន្តិសុខ […]