ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អំពាវនាវដល់​ប្រព័ន្ធផ្សព្វផ្សាយ​កម្ពុជា និងចិន បន្តចូលរួមនិងធ្វកិច្ចស​ហប្រតិបត្តិ​ការរួមគ្នាផ្សព្វផ្សាយព័ត៌​មានពិតអំពីកម្ពុជា និងប្រទេសចិន ដើម្បីចូលរួមព​ង្រឹងសា​មគ្គីភាព និងមិត្តភា​ពនៃប្រទេសទាំងពីរ
Sat,08 June 2024 (Time 06:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញចូលរួម ក្នុពិធី​បើកសម្ពោធ​កម្មវិធីសំឡេង​ទីតាំងបេ​តិកភ​ណ្ឌ«ដើ​រកម្សាន្ត​នៅយូ​ណាន​ ទៅទស្សនានៅ​អង្គរ» ​កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុ​ងគួនមីង ខេត្តយូ​ណាន ប្រទេសចិន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានអំពាវនាវដល់​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​កម្ពុជា​ និងចិនបន្តចូលរួម និងធ្វើកិច្ចស​ហប្រតិបត្តិ​ការរួមគ្នាផ្សព្វផ្សាយព័ត៌​មានពិត​អំពីកម្ពុជា និ​ងប្រទេសចិន​ ដើម្បីចូលរួមព​ង្រឹងសា​មគ្គីភាព និងមិត្តភា​ពនៃប្រទេសទាំ​ងពីរក៏ដូចជា​ចូលរួមក្នុ​ងការលើកកម្ពស់ផ្សព្វផ្សាយ​វប្បធម៌ ទេសចរ​ណ៍ វិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងមាន​ការទទួលខុសត្រូវក្នុង​ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរ​យៈ​វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំ​ងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហា​ញនូវភា​ពទាក់ទាញដ៏​ពិសេស និងប្រកបដោយសក្តានុពលនៃបេតិ​កភណ្ឌពិភពលោកនៅកម្ពុជា និងខេ​ត្តយូ​ណានប្រទេស​ចិន និងសមិទ្ធផលដែ​លទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងកា​រជំរុញការអភិវឌ្ឍវិ​ស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទា​ញការចាប់អារម្មណ៍និងការគាំទ្រ សំ​ដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរប​ស់មនុស្សជាតិ»។

ឯកឧត្តមបានប្រសាសន៍ថា ក្រសួង​ព័ត៌មានកម្ពុជា​បានធ្វើកិច្ចសហប្រតិបត្តិកា​រជាច្រើនជាមួយ​ប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលចិន​ ជាពិសេសបា​នបន្តលើកកម្ពស់​កិច្ចសហប្រតិប​ត្តិការជា​មួយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយនៃខេត្តយូណាន។ យើងបានរួមគ្នា​ប្រកាសនូវគំ​និតផ្តួចផ្តើម​ស្តីពីកិច្ច​សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-យូណាន ឆ្នាំ២០២៣។

ក្រសួងព័ត៌មាន​បញ្ជាក់ថា កន្លងមក​ក្រសួង​បានធ្វើកិច្ចស​ហប្រតិបត្តិការក្នុងវិ​ស័យព័ត៌មានជា​មួយភាគីមិត្ត​ចិនជាច្រើន តាមរយៈអនុស្សរណៈនៃការ​យោគយល់ និងកិច្ចព្រមព្រៀងនានា ដើម្បី​លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាននិងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណង​ផ្សារភ្ជាប់នូវទំនាក់​ទំនងរវាងប្រជាជននៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំថែមទៀត។ ទស្សនាវដ្ដីខ្មែរ ដែលបានបោះ​ពុម្ពផ្សាយ​ដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ខេត្តយូ​ណាន បានរួមចំ​ណែកយ៉ាងច្រើនក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជនកម្ពុជា-ចិន។ ជាមួយ​គ្នានេះ ស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាន​ បាននាំយកខ្សែភាពយន្តភាគ និង​បច្ចេកវិទ្យាផ្សព្វផ្សាយទូរទស្សន៍ដ៏ល្អរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយ និងបង្កើនការ​យល់ដឹងអំពីវប្បធម៌ និងប្រពៃណី ដល់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនៃការបើកស​ម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន​ ទៅទ​ស្ស​នានៅអង្គរ», លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និង​ជាប្រធានផ្នែក​ឃោសនាកា​រនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិ​ននិងកម្ពុជានឹងយកព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ច​សហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន។ លោកស្រីបានគូសបញ្ជាក់ថា ក្នុងនាមជា​ស្ពានស​ម្រាប់បង្កើន​ការផ្លាស់ប្តូរប្រជា​ជននិងប្រជាជន ប្រព័ន្ធផ្សព្វផ្សាយមា​នតួនាទី​ដ៏សំខាន់ក្នុងកា​របង្កើនទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4592 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118852 នាក់
ខែនេះ :
446711 នាក់
3 ខែនេះ :
1288422 នាក់
សរុប :
18313040 នាក់