ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា ៖ កុំធ្វើជាមន្ត្រីជើ​ង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះ​ហត្ថ​លេខា​លើឯកសារ ឬរបាយការណ៍លទ្ធ​ផលការងា​រពីមន្ត្រីថ្នាក់ក្រោម
Sat,08 June 2024 (Time 01:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


(ព្រៃវែង) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយ​ការណ៍លទ្ធផ​លការងារ​ពីមន្ត្រី​ថ្នាក់​ក្រោម។ ការថ្លែងបែប​នេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់ដឹក​នាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិ​បាលចុះ​មូល​ដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤​ នៅសាលាខេត្តព្រៃវែង។

បើយោងតាមរបាយកា​រណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មួយត្រីមាស​កន្លង​មក​នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានខិតខំប្រឹងប្រែងយ៉ាងសកម្មកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រប​ញ្ចកោណដំ​ណាក់កាលទី១ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានា របស់រាជ​រដ្ឋាភិបាលសម្រាប់និតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តែងតែ​បានចុះរៀបចំការជួបប្រជុំ និងការធ្វើវេទិកាសាធារណៈ បានធ្វើឱ្យក្រុមការងារ ក្តាប់បាននូ​វបញ្ហា​ប្រឈម តម្រូវការ និងចម្ងល់នានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបញ្ហាទាំងអស់នេះ ក៏ត្រូវបា​នក្រុមការងារធ្វើការពន្យល់ បកស្រាយ និងដោះស្រាយតាមលទ្ធភាព និងសម​ត្ថកិច្ចរប​ស់ខ្លួននៅនឹងកន្លែង និងជាបន្តបន្ទាប់។

ក្នុងឱកាស​នោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំ​ទាវ អស់លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ដែលបានឆ្លៀតពេល​វេលា​ដ៏ម​មាញឹក កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ទាំងអស់ ក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងត្រូវផ្តល់សេវាសាធារណៈផ្សេងៗ ឱ្យបានទាន់​ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់​ជីវភាពរស់នៅរបស់​ប្រជាពល​រដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល ជាពិសេសគឺធានាបា​ននូវសុខ​សន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូល​ដ្ឋានខេត្ត​ព្រៃវែងទាំងអ​ស់ ត្រូវសិ​ក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោ​លនយោបា​យរប​ស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធ​សាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែ​ទម្រង់នានា​របស់រាជរដ្ឋា​ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ ដែ​លអង្គុយ​តែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយ​ការណ៍លទ្ធផ​លការងារ​ពីមន្ត្រីថ្នាក់ក្រោម ដោយចុះជួយមូលដ្ឋាន ឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់​ក្រោមជា​តិទាំង​អស់ ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានា ដែល​ប្រជា​ពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់​ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់​នោះឱ្យមាន​ប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា បានបន្តជំរុញនិងលើកទឹកចិត្តផ្សព្វផ្សាយឌីជីថល ដល់ប្រជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បី​រួមគ្នា​បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើ​សគ្រឿង​ញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសង​ខុស​ច្បាប់នៅគ្រប់មូលដ្ឋាន។

គួរបញ្ជាក់ជូនថា ការចុះ​មូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយ​ជំរុញសកម្ម​ភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយ​បញ្ហាប្រឈម​មួយចំនួន សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកា​រអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4797 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
119057 នាក់
ខែនេះ :
446916 នាក់
3 ខែនេះ :
1288627 នាក់
សរុប :
18313245 នាក់