ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថ បញ្ជូនខ្លួក្មេងទំនេីង៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
Fri,07 June 2024 (Time 04:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 42នាក់)


(បន្ទាយមានជ័យ ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក កែម ចាន់រស្មី ចុះប្រតិបត្តិការ ឃាត់ខ្លួនក្មេងទំនេីងសរុប៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ក្នុង២គោលដៅផ្សេងគ្នា ក្នុងខណៈពេលកំពុងល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

 លោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានឱ្យដឹងថា គោលដៅទី១ នៅវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី០៦ ខែមិថុនា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពេលដល់ចំណុចសាលារៀន០២ជាន់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមក្មេងទំនើង១នាក់មានកាន់កាំបិតផ្គាក់១ដើម ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនក្មេងទំនើងនោះ ឈ្មោះចាន់ រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ព្រមទាំងវត្ថុតាង៖ ម៉ូតូម៉ាកវេវ ពណ៌ខៀវ ចំនួន០១គ្រឿងនិងកាំបិតផ្គាក់ដងដែកប្រវែង៨៩ សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្ទាប់មកកម្លាំងបានចុះល្បាតបន្តពេលដល់ចំណុចកន្លែងលក់កូនឈើ ក្បែរផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏បានជួបនឹងក្រុមក្មេងទំនើងចំនួន០៤នាក់ទៀត កាន់កាំបិតផ្គាក់ចំនួន០២ដើម។

ក្មេងទំនើងទាំង០៤នាក់៖ ១.ឈ្មោះ គិន ពីឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកន្លែងលក់ដើមឈើ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២.ឈ្មោះ សុខ សាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ៣.ឈ្មោះ គិន ឆៃយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទួលពង្រ ស្រុកម៉ាឡៃ , ៤.ឈ្មោះ នួន សុធាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកសំរាម ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហឺន ឃុំទូលពង្រ ស្រុកម៉ាឡៃ។

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្មេងទំនើងទាំង០៥នាក់ ក្រោយពីឃាត់ខ្លួន និងសួរចម្លេីយ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិតផ្គាក់ដើម្បីការពារខ្លួននៅយប់ពិតប្រាកដមែន ពីព្រោះពួកខ្លួនដើរលេងពេលយប់តែងតែមានជម្លោះជាមួយក្មេងទំនើងដទៃទៀត។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4520 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118780 នាក់
ខែនេះ :
446639 នាក់
3 ខែនេះ :
1288350 នាក់
សរុប :
18312968 នាក់