ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ សង្ឃឹមជឿជាក់ថា ប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ពិនិត្យជម្រុញ លើការងារគុណភាពទឹកនិងស្តងដារជូនពលរដ្ឋ
Fri,07 June 2024 (Time 04:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


(ប៉ៃលិន) ប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានចុះមកពិនិត្យ លើការងារចុះពិនិត្យគុណភាពទឹក និងវាយតម្លៃជាក់ស្តែងនូវស្ថានភាពផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាតក្នុងខេត្តប៉ៃលិននិងជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិនក្រោមការដឹកនាំពីលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុមហ៊ុនទឹកស្អាតទាំងអស់ដែលប្រតិបត្តិការក្នុងខេត្តប៉ៃលិន ធ្វើយ៉ាងណាបំរើសាវ៉ាកម្មជូនពលរដ្ឋអោយគ្រប់គ្រាន់ ជាពិសេសទឹកត្រូវមានគុណភាពអាចទទួលយកបាន។

ការចុះពិនត្យរបស់ប្រតិភូក្រសួង
ក្រោយពីក្រុមហ៊ុនទឹកស្អាតនៅខេត្តប៉ៃលិនកន្លងមកមានបញ្ហាជារឿយៗត្រូវបានប្រជាពលរដ្ឋដែលជាអតិថិជន បានរិះគន់ថា ទឹកស្អាតដែលចែកចាយក្នុងក្រុងប៉ៃលិនជាច្រើនឆ្នាំមកនេះ មិនមានអនាម័យ តាមស្តង់ដារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះទឹកម្តងល្អក់ ម្តងថ្លា ជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកស្អាតនឹងប្រែទៅជាពណ៌ក្រហម និងនៅរដូវប្រាំងគឺដាច់ទឹកតែម្តង។

ជាមួយកិច្ចប្រជុំនេះ រដ្ឋបាលខេត្តក៍បានស្នើដល់ប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ត្រូវជម្រុញដល់ក្រុមហ៊ុនទឹកស្អាត ដែលប្រតិបត្តិការក្នុងខេត្តទាំងអស់ ត្រូវពង្រីកអាងស្តុកទឹកបន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដារបច្ចេកទេស ជាពិសេសត្រូវពង្រីកតបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋជាក់ស្តែង។

ដើម្បីអោយប្រជាពលរដ្ឋយើងទទួលបានលទ្ធផលវិជ្ជមានពីជំនាញក្រសួងដើម្បីទទួលបានស្គាល់រសជាតិនៃ ការប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ និង គុណភាពស្តង់ដារពិតប្រាកដ មិនបារម្ភពីផលប៉ៈពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4652 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118912 នាក់
ខែនេះ :
446771 នាក់
3 ខែនេះ :
1288482 នាក់
សរុប :
18313100 នាក់