ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំណែនាំ ស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ ក្នុងខេត្តបន្ទាយមានជ័យ
Fri,07 June 2024 (Time 04:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


(ខេត្តបន្ទាយមានជ័យ ) សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំណែនាំ ស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព លោក កែ សួនសុភាព អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្លៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ ធ្វើឡើងនៅ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។

 លោក កែ សួនសុភាព អភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីឲ្យកិច្ចដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត បន្ទាយមានជ័យ ដំណើរការទៅដោយជោគជ័យ ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករបានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធ ផ្សព្វផ្សាយនានា ដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ ឈរឈ្មោះជាបេក្ខជន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុង ខេត្តបន្ទាយមានជ័យ អញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សភាពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ដែលបានដើរតួនាទីពង្រឹងផ្នែកសេដ្ឋកិច្ច  ការនាំចេញ នាំចូលនូវទំនិញគ្រប់ប្រភេទជាពិសេសជួយទ្រទ្រង់ដល់អាជីវករ ពាណិជ្ជករ និងឧស្សាហករមកដល់ពេលនេះអាជីវករ ពាណិជ្ជករបានអញ្ជើញ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានចំនួន ៣៥៨នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មមានចំនួន ២០នាក់ សម្រាប់អាណត្តិទី៣ លើកទី១នេះ។

ឯកឧត្តម ម៉ៅ ថូរ៉ា បានបន្តថា ដើម្បីឲ្យមាននូវតម្លាភាព យុត្តិធម៌ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី អាណត្តិទី៣ លើកទី១ ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បី ជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកថ្មីរហូតដល់៣៥៨នាក់ ហើយការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០ នាទីរសៀល។

 ជាចុងក្រោយឯកឧត្តម បានបញ្ជាក់បន្ថែមថា ដោយពិនិត្យឃើញពីសក្ដានុពលខេត្តបន្ទាយមានជ័យ មានភាពលេចធ្លោខ្លាំងផ្នែកសេដ្ឋកិច្ច មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៃច្រកទ្វារអន្តរជាតិបាននាំទំនិញចេញចូលធ្វើឲ្យខេត្តបន្ទាយមានជ័យមានសេដ្ឋកិច្ចកើនឡើងដូចនេះសមាជិកសភាពាណិជ្ជកម្មថ្មីមានតួនាទីសំខាន់នោះ គឺត្រូវខិតខំបំពេញភារៈកិច្ចរបស់ខ្លួនឲ្យទទួលបាននូវភាពជោគជ័យព្រោះថាមានអាជីវករ ពាណិជ្ជករ ជាច្រើនបាននិងកំពុងចូលរួមបោះឆ្នោតមានទំនុកចិត្តជឿជាក់និងទុកចិត្តបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4412 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118672 នាក់
ខែនេះ :
446531 នាក់
3 ខែនេះ :
1288242 នាក់
សរុប :
18312860 នាក់