ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា"វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល"
Fri,07 June 2024 (Time 03:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


(បន្ទាយមានជ័យ) កុមារមានសិទ្ធិយ៉ាង គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលការការពារ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម អង្គការ អេដ អេ អាស្យុង(AEA) រួមជាមួយអង្គការដៃគូ បានរៀបចំពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា"វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល"ក្រោមវត្តមានលោកស្រី វ៉ាន សុីញ៉ា អភិបាលរងស្រុកមង្គលបូរី លោកស្រី ដុក បូរិន តំណាងមន្ទីរអប់រំយុវជននិងកីឡា លោក មាន ឬទ្ធី តំណាងប្រធានការិយាល័យវិទ្យាល័យអប់រំស្រុកមង្គលបូរី លោក យិន សៀងសូមេធ ប្រធានអង្គការ អេដ អេ អាស្យុង(AEA) ដោយមានការចូលរួមពីលោក លោកស្រី មេឃុំទាំង៥ មានឃុំរហាត់ទឹក ឃុំបន្ទាយនាង ឃុំសំបួរ ឃុំគយម៉ែង និងឃុំគោកបល្ល័ង្គ ក្នុងស្រុកមង្គលបូរី សិស្សានុសិស្សអាណាព្យាបាលចូលរួមជាច្រើនកុះករ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ធ្វើនៅបរិវេណសាលាឃុំបន្ទាយនាង។

លោក យិន សៀងសូមេធ ប្រធានអង្គការអង្គការ អេដ អេ អាស្យុង(AEA) បានមានមតិលើកឡើងថា៖អង្គការ អេដ អេ អាស្យុង(AEA)  បានរួមនិងដៃគូ។បានផ្ដល់កិច្ចអន្តរាជិកជាច្រើន។ដើម្បីផ្ដល់ឱកាស។ឲ្យកុមារជួបការលំបាកទៅក្រៅសាលាបានចូលរៀននិងទទួលបានសិក្សាកាន់តែល្អប្រសើរតាមរយៈគៀរគរការចូលរួមពីរនាក់ពាក់ព័ន្ធ ក៏ដូចជាក្នុងការកំណត់អត្តសញ្ញាណកុមារជួបការលំបាកនៅតាមភូមិនិងនៅក្នុងសាលារៀន ដើម្បីផ្ដល់នូវសម្ភារៈសិក្សាសមស្របដែលអាចជួយសម្រួលដល់ការសិក្សារបស់ពួកគាត់។

លោក បានបញ្ជាក់ថា៖  អង្គការ អេដ អេ អាស្យុង(AEA) បានរួមចំណែកជាមួយរាជរដ្ឋាភិបាល,ក្រសួងអប់រំយុវជន និងកីឡានិងស្ថាប័នពាក់ព័ន្ធដើម្បីផ្ដល់កិច្ចអន្តរាគមន៍នានាដែលបានផ្ដល់ឱកាសឲ្យកុមារងាយរងគ្រោះនៅក្រៅសាលាទទួលបានឱកាសសិក្សារៀនសូត្រ។ ជាតួយ៉ាងក្នុងឆ្នាំសិក្សាកន្លងមកនេះ ដែលជួបការលំបាកនៅក្រៅសាលាប្រមាណ ៣៨០០០នាក់ ទទួលបានការឧបត្ថម្ភជាអាហារូបករណ៍ ជាសម្ភារៈសិក្សានៅក្នុងនោះសិស្សប្រមាណ ៣០០នាក់ ស្ថិតនៅខេត្តបាត់ដំបងដែលជ្រើសចេញពីសាលាគោលដៅចំនួន៣៧និងអនុវិទ្យាល័យចំនួន៤។ជាពិសេសសម្រាប់កម្មវិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនានេះ អង្គការ អេដ អេ អាស្យុង(AEA) បានចាប់ផ្ដើមដំណើរការបានចំនួន៣ខេត្ត ក្នុងនោះរួមមានខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យ និងបន្តឆ្ពោះទៅខេត្តសៀមរាប។

មានមតិសំណេះសំណាលនៃឱកាសនោះលោកស្រី វ៉ាន សុីញ៉ា អភិបាលរងស្រុកមង្គលបូរី បានមានមតិលើកឡើងថាការប្រារព្ធទិវានេះមានគោលបំណងក្រើនរំលឹកនិងជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់។អំពីសារៈសំខាន់។ក្នុងការធានាថាកុមារគ្រប់រូបមានឱកាសក្នុងការរីកលូតលាស់ការទទួលបានការសិក្សារៀនសូត្រ និងមានការអភិវឌ្ឍន៍នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងការថែទាំគាំពារ ជាពិសេសក្នុងការគាំទ្រដល់កុមារគ្រប់រូបឲ្យទទួលបានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍន៍ដើម្បីក្លាយជាមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល។

លោកស្រី អភិបាលរងស្រុកមង្គលបូរី បានបញ្ជាក់ថា៖ព្រះរាជាណាចក្រកម្ពុជាការប្រារព្ធទិវាអន្តរជាតិនេះឡើងដើម្បីលើកកម្ពស់ និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមារភាពការអភិវឌ្ឍន៍កុមារ ការពារពីបញ្ហាប្រឈម និងការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកនូវមហាវិនាស ដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង។

ជាចុងបញ្ចប់នៃកម្មវិធីនោះគណៈអធិបតី និងក្រុមការងារ ក៏បានរៀបចំកម្រង់សំណួរដើម្បីឲ្យសិស្សានុសិស្សឡើងឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ទុកជាអនុស្សាវរីយ៍ និងសម្ដែងរឿងខ្លីអប់រំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4580 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118840 នាក់
ខែនេះ :
446699 នាក់
3 ខែនេះ :
1288410 នាក់
សរុប :
18313028 នាក់