ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីអបអរសាទរទិវាពិ​ភពលោកគ្មានថ្នាំ​ជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុ​មារពី​ផលិត​ផល​ថ្នាំ​ជក់»
Wed,05 June 2024 (Time 08:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 26នាក់)


រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈ​កម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញជាអធិបតី​ក្នុងទិវាពិភ​ពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុ​មារពី​ផលិត​ផល​ថ្នាំ​ជក់»។

ទិវាពិភពលោកគ្មានថ្នាំជក់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំណត់ឡើង​ដោយអង្គការ​សុខភាពពិភព​លោក ដែលបានប្រារព្ធធ្វើឡើងជារៀងរា​ល់ឆ្នាំ ដើម្បីក្រើនរំលឹក អំពីផល​ប៉ះពាល់​ដ៏ធ្ងន់ធ្ងររបស់ផ​លិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងអំ​ពាវនាវដ​ល់រដ្ឋភាគី​ទាំងអស់ និងដៃគូពា​ក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុ ស្សជំនា​ន់បច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផ​លិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២​៤ នេះ ក្រោមប្រធានបទ «ការពារកុមា​រពីផលិតផលថ្នាំជក់» ផ្តោតសំ​ខាន់លើការ​លាតត្រដាងនូវ​យុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រា​ស់ផលិតផ​លថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។

ផលិតផលថ្នាំជក់ ជាកត្តាហា​និភ័យនៃជំងឺមិនឆ្លងដូចជា ​ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង និងជំងឺសួត ដែលបា​នសម្លាប់មនុស្សប្រមាណ ៨លា​ននាក់ ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក និងបង្កផលប៉ះ​ពាល់ដល់សេដ្ឋកិច្ច បរិស្ថាន ​និងសង្គមផងដែរ។ ឧស្សាហ​កម្មថ្នាំជក់បានកែប្រែទម្រង់ ថ្មីៗ រ​បស់ផលិតផលថ្នាំជក់ដូចជាបង្កើត បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី (HTPs) និងស៊ី​ស្សា (SISHA) ជាដើម ​ដែលមានច្រើនរូប​រាង និងទំហំ និងមានជា​ង ១៥ ០០០រសជាតិ ដើម្បីទា​ក់ទាញកុ​មារ និងយុវជនឱ្យប្រើប្រាស់ ​ផលិតផលទាំងអស់នោះ។

រាជរដ្ឋាភិបា​លក្រោមការដឹ​កនាំប្រកបដោយចក្ខុវិស័យវែ​ងឆ្ងាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកកា​របង្ការជំងឺមិនឆ្លង​ជាអាទិភាពចម្បង ក្នុងនោះក្រសួងបា​នយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យសុខភាពនានា រួមទាំង​ការកាត់បន្ថយ​ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមប្រជាជន ដូចជា ការអប់រំ ផ្សព្វផ្សាយ ផ្លាស់ប្តូរឥរិយាបថ ការដាក់​ចេញនូវច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីត្រួ​តពិនិត្យ ផលិផលថ្នាំជក់ និងការសហការជាមួយក្រសួងពាក់ព័ន្ធ ដែលជាសមា​ជិកគណៈ​កម្មាធិការត្រួត​ពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួ​ងទេសចរណ៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋាន​គតិយុត្តនា​នា ឱ្យមានប្រសិ​ទ្ធភាព និងអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់។ យ៉ាង​ណា​មិញ រយៈពេល​កន្លងមកនេះ គេសង្កេតឃើញមា​នការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមយុវជន និងមាន​ការផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិចតាមរូបភា​ពផ្សេងៗ ដូចជា ប្រព័ន្ធអនឡាញ តាមរបងសាលារៀន ឬទីកន្លែងណាត់ជួបមួយ​ចំនួនទៀត ដោយប្រើប្រាស់ខ្លឹមសារបំភាន់ថា បារីអេឡិច​ត្រូនិកជាឧបករណ៍សម្រាប់ផ្តាច់បារី និងជាផលិតផលដែ​លមានសុវត្ថិភាពជា​ងបារីធម្មតាជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4508 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118768 នាក់
ខែនេះ :
446627 នាក់
3 ខែនេះ :
1288338 នាក់
សរុប :
18312956 នាក់