ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំចុះអង្កេតស្រាវជ្រាវ ក​រណីវិវាទដីធ្លី ដែលមាន​ទីតាំងស្ថិត​នៅភូមិល្បើក​ស្វាយ ឃុំស្វាយចេក ស្រុក​ស្វាយចេក
Tue,04 June 2024 (Time 04:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)


(បន្ទាយមានជ័យ) ការធ្វើអ​ធិកា​រកិច្ចលើគ្រប់​វិស័យនៅក្នុងព្រះរាជា​ណាចក្រកម្ពុជា សំដៅប្រឆាំ​ងអំពើពុ​ករលួយ​ការរំ​លោភដោយ​អំណា​ច និង​បាតុភា​ពអសកម្មនានា។​នាថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៤​នេះលោក លៀម សុដា ​អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត បន្ទាយមា​នជ័យ អញ្ជើញទទួលជួបជាមួយលោ​កស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធាន​គណៈប្រតិភូ ដើម្បីសម្តែងការគួរសម និងធ្វើកិច្ចសហការក្នុងការចុះអង្កេតស្រាវជ្រាវ ករ​ណីវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មា​នជ័យ ធ្វើនៅសាលប្រជុំ (ខ) សាលាខេត្ត។

ជាកិច្ចចាប់ផ្ដើមលោកស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍​លើកឡើងថា៖ក្រសួងអធិការកិច្ចបានទទួលពាក្យស្នើសុំអន្តរាគមន៍របស់លោក មុី ជួង និងភរិយា​ឈ្មោះ ទៀវ សំណាង ដែលពួកគាត់សទាម​ទារកាន់កាប់ដីទំហំ ៥០ហិកតា ក្នុងករណីអាជ្ញាធរ​ភូមិល្បើកស្វាយឈ្មោះ ហុិន ញឿន មេភូមិល្បើកស្វាយឈ្មោះ ឆាយ សុផៃ មេភូមិចក់ពួក ឈ្មោះ លី សោន អតីតមេឃុំស្វាយចេក លោកជ្រូក សុផល អតីតមេឃុំស្វាយចេក និងឈ្មោះ មាស សត្រ្តាវុធ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលស្រុកស្វាយចេក ឃុំឃិតគ្នារំ​លោភយកដីរបស់គាត់ទំហំ ៥០ហិកតា នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យទៅឲ្យអ្នកដទៃ។

លោកស្រីបានបន្តថា៖ បន្ទាប់ពីបានពិ​និត្យក្នុងក្របខណ្ឌ​បច្ចេកទេសលើឯកសារពា​ក់ព័ន្ធឃើញថា មានចំណុចជា​ច្រើនដែលទាមទារឲ្យមានការអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់បន្ថែម ទាំងអស់​ហេតុ និងអង្គច្បាប់ ទើបថ្នាក់ដឹកនាំក្រសួងបានសម្រេចចិត្តចាត់តាំងរូបលោកស្រី គណៈប្រ​តិភូចុះម​កអង្កេតនាពេលនេះ។

ថ្លែងនៅក្នុងឱកា​សនោះលោក លៀម សុដា អភិបាលរងខេត្តថា៖ កន្លងមកក្រុមការងារខេត្ត ក៏បានធ្លាប់ធ្វើការដោះស្រាយករណីនេះដែរ។ដោយមានក្រសួង​ដោយមានលិខិតក្រសួ​ងរៀបចំ​ដែនដីនគររូបនីយកម្មនិងសំណង់។បញ្ជូនករណីនេះមករដ្ឋបាលខេត្តដើម្បីដោះស្រាយ។ ក្នុងនាម​​រដ្ឋបាលខេត្ត បានត្រៀមសហការជាមួយគណៈប្រតិភូចង់ជួបអ្នកពាក់ព័ន្ធ រដ្ឋបាលខេត្ត និងជួយ​សម្របសម្រួលជូនហើយឯកសារពាក់ព័ន្ធរដ្ឋបាលខេត្តនិងផ្ដល់ជូន។

លោក លៀម សុដា ក៏បានថ្លែងអំណរអរគុណ ដល់លោកលោកស្រីប្រធានគណៈប្រតិភូ ដែលបាន​គាំទ្រដោយចូលរួម​សហការ ក្នុងការអង្កេតស្រាវជ្រាវ និងរួមសហការជា​មួយមន្ត្រីជំនាញស​មត្ថកិច្ចជំ​នាញធ្វើកា​រសម្របសម្រួលចុះទីតាំងជាកស្តែងនាពេល​ខាងមុខនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4460 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118720 នាក់
ខែនេះ :
446579 នាក់
3 ខែនេះ :
1288290 នាក់
សរុប :
18312908 នាក់