ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់មុខតំណែង​ក្រុមប្រឹក្សាក្រុងប៉ៃលិន ក្នុងអាណត្តិទី៤ថ្មី ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តមមន្ត្រី អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធា​នក្រុមការ​ងាររាជ​រដ្ឋាភិបា​លចុះជួយខេត្តប៉ៃលិន
Tue,11 June 2024 (Time 04:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 29នាក់)


ប៉ៃលិន៖ឯកឧត្ត​មទេ​សរដ្ឋមន្ត្រី អុី​ ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋា​នខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីក្នុងពិធីប្រកា​សចូលកា​ន់តំណែ​ងក្រុម​ប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៤ ចំនួ​ន ១៥រូប​។ ពិធីនេះបានធ្វើឡើងនៅសាលាក្រុងប៉ៃលិ​ន ដោយ​មានការអញ្ជើញ​ចូលរួមពីសំ​ណាក់ក្រុមការងាររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្ត, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងសមា​ជិកសមាជិកាអាណត្តិថ្មី, អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង/ស្រុក និងអ្នកពាក់ព័ន្ធ ។

នាឱកាសនោះលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្ត បានធ្វើរបាយការណ៍ស​ង្ខេប​ពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់​ខេត្ត ពិសេសការចូលរួមចំណែក របស់ក្រុ​មប្រឹក្សាក្រុងប៉ៃលិន ជាមួយគណៈអភិបាលក្រុងនិ​ងខេត្តដែលបានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេច​បាននូវកា​រដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាខេត្ត អាណត្តិ​ថ្មីនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ក៏បានចូលរួម​អបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងអាណត្តិថ្មី ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តប៉ៃលិន ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍រីក​ចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4388 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118648 នាក់
ខែនេះ :
446507 នាក់
3 ខែនេះ :
1288218 នាក់
សរុប :
18312836 នាក់