ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោ​យខុស​ច្បាប់នូ​វសារធាតុញៀន ត្រូវអាវុធ​ហត្ថចា​ប់​ឃាត់ខ្លួនបញ្ជូនទៅតុលាការ
Tue,11 June 2024 (Time 03:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានចុះ​ប្រតិ​បត្តិការបង្រ្កាបករណី​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសា​រធាតុញៀន នៅចំណុចក្បែរកាស៊ីណូនាគទិព្វ ស្ថិតក្នុង​ភូមិក្បាល​ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ មាស ចាន់រិទ្ធ ហៅ ត្រេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មាន ទីលំនៅប​ច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនោះកម្លាំង ចាប់យ​កវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៤កូនថ​ង់កិប ស្មើនឹង១៩គ្រាប់ ទម្ងន់៥,០២ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០​១កូនថង់កិប ទម្ងន់០,២៥ក្រាម,នាឡិកាដៃលោហធាតុពណ៌លឿងចំនួន០១គ្រឿង, កូនកា​បូបខ្មៅចំនួន០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបក​រណីខាងលើនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលសេ​ចក្តីរាយការណ៍​ពីសន្តិសុខយាមកាស៊ីណូនាគទិព្វថា មានករណីល​ក់គ្រឿងញៀន​យ៉ាងអាធិប​តេយ្យ។បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងចុះ​ទៅដល់ចំណុចកើតហេ​តុខា​ងលើឃើញជន​សង្ស័យ ហើយកម្លាំងបានហៅ​មកសួ​រនាំនិងធ្វើការត្រួត​ពិនិត្យឆែកឆេរ​លើខ្លួនជនស​ង្ស័យ​រកឃើញវត្ថុតាងគ្រឿងញៀន ហើយនាំមកមូល​ដ្ឋានកងរាជអាវុធ​ហត្ថក្រុងដើម្បីចាត់កា​រតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថាក្រោយឃា​ត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ​បានឆ្លើ​យសា​រភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកម​កទុកលក់ផង និងទុកប្រើប្រាស់ខ្លួនឯងផង។ ដោយ​ផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

  លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតា​ងត្រូវបានកម្លាំងកា​រិយាល័យ​ប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4352 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118612 នាក់
ខែនេះ :
446471 នាក់
3 ខែនេះ :
1288182 នាក់
សរុប :
18312800 នាក់