ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យ២​នាក់​ ទៅតុលាការ ពាក់ព័ន្ធករ​ណីគ្រឿងញៀន
Tue,11 June 2024 (Time 03:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរី​សោភ័ណ បានដឹកនាំកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្រ្កាប​ករណីប្រើប្រាស់​ដោយខុសច្បាប់នូវសា​រធាតុញៀន នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ភ័ណ ប្រុសពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ,២-ឈ្មោះ ជួន ដូន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំ​នៅបច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្នុងប្រតិបត្តិការ នោះកម្លាំង​ចាប់យកវ​ត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង  ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកIphone7 ពណ៌ខ្មៅ)  និងសម្ភារៈ​សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា មុន​ឈានដល់ការបង្រា្កបករណីខាងលើនេះ នៅវេលា​ម៉ោង១០និង​៣០នាទី ថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួ​លព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រា​ស់ដោយ​ខុសច្បាប់នូវ​សារធាតុញៀន​នៅចំណុ​ចខាងលើ។ ភ្លាមនោះ​លោកបាន​ដឹកនាំកម្លាំង ចុះទៅដល់ចំណុច​កើតហេតុបាន​ធ្វើការឃាត់ខ្លួន​ជនសង្ស័យទាំង០២នាក់ ហើយនាំមកកាន់មូល​ដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ​និងចាត់​ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបន្តថា បន្ទាប់ពីកម្លាំងជំ​នាញគ្រឿងញៀន​ធ្វើតេស្តរកសារធាតុញៀនឃើញថាជនសង្ស័យទាំងពីរនាក់ជាលទ្ធផលវិជ្ជមាន (+) ។ ក្រោយឃាត់ខ្លួននិងសួរចម្លេីយរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជា​បានទិញ​គ្រឿងញៀន យកមកប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងយោង​តាមការធ្វើតេស្តរកសារធាតុញៀន កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​បានកសាង​សំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ​ល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិ​យាល័យប្រ​ឆាំងគ្រឿង​ញៀន បញ្ជូនទៅតុលាការ ហើយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4376 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118636 នាក់
ខែនេះ :
446495 នាក់
3 ខែនេះ :
1288206 នាក់
សរុប :
18312824 នាក់