ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទា​វ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទ​ស្សនកិច្ចកា​រងារនៅប្រទេសអូស្រ្តាលី
Mon,10 June 2024 (Time 08:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


(ភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​លោក​ជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគ​ណៈប្រតិភូជា​ន់ខ្ពស់ក្រសួងម​ហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេ​សអូស្រ្តា​លី ដើម្បីបំ​ពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។

នៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុក​កិច្ចការ​អន្តោប្រ​វេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំ​និងមន្រ្តីជំ​នាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ​និងមន្រ្តីជាន់ខ្ពស់នគ​របាលសហ​ព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភា​ពក្នុងការពង្រឹងនូវ​កិច្ចស​ហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខ​សាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ សូមប​ញ្ជាក់ថា ភាគីអូស្ត្រាលី បានផ្ដល់ជំនួយ ២ផ្នែក ដល់ភាគីកម្ពុជា ទីមួយ-គឺជំនួយផ្នែកបច្ចេកទេស (ដូចជាគម្រោង EMM1 និងEMM2 ប្រព័ន្ធ Alertlist ប្រព័ន្ធ iMAS ម៉ាស៊ីនកោសល្យវិច្ច័យឯកសារ (VSC 80) និងឧបកណ៍កោសល្យវិច្ច័យឯកសារ) និងទីពីរ-ជំនួយកសាងសមត្ថភាព ដោយផ្ដោត​លើការបណ្ដុះបណ្ដាល (ដូចជា៖ ការវិភាគឯសារធ្វើដំណើរ ការវិភាគព័ត៌មាន បច្ចេកទេស​ប្រៀប​ធៀប​មុខមាត់ ជំនាញស៊ើបអង្កេត ជំនាញសួរចម្លើយ ការវាយតម្លៃអ្នកដំណើរ និងភាសាអង់គ្លេស)។

នេះជាដំណើរទស្សនកិច្ចការងារក្រៅប្រទេសលើកទី៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គិត​ចាប់ពីថ្ងៃចូលកាន់តំ​ណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទស្សនកិច្ចលើកទី១ បាន​ធ្វើឡើងសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទី២ នៅសហព័ន្ធស្វីស និងសាធារ​ណរដ្ឋស​ហព័ន្ធអាល្លឺម៉ង់។ តាមរយៈការសម្របសម្រួលពីភាគីអូស្ត្រាលី ក្នុងរយៈពេលមួយសប្ដាហ៍ពេញនេះ ប្រតិភូក្រ​សួងមហាផ្ទៃកម្ពុជា នឹងផ្ដោតលើការពិនិត្យនិ​ងសិក្សាស្វែងយល់ដោ​យផ្ទាល់អំពីការអនុវត្ត​ការងារជំនាញមួយចំនួនរបស់អង្គភាពពាក់ព័ន្ធអូស្ត្រាលី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4484 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
118744 នាក់
ខែនេះ :
446603 នាក់
3 ខែនេះ :
1288314 នាក់
សរុប :
18312932 នាក់