ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តប​ន្ទាយមានជ័យ ដឹកនាំក្រុមការ​ងារចុះពិនិត្យពីវឌ្ឍន​ភាពនៃ​ការដ្ឋាន​សាងសង់​ស្ពា​នបេ​តុង(ស្ពានចក)​បាន៤​០%ហើ​យ តភ្ជាប់ពីភូមិព្រះពន្លា ​ទៅភូមិចក ​នៅក្នុង​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
Mon,10 June 2024 (Time 02:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


(បន្ទាយមានជ័យ) អបអរសាទរ សម្រា​ប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​ទទួលបានស្ពាន​បេតុងថ្មី​ចំនួន២ កំពុងសាង​សង់ជាបណ្តើរៗហើយ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តប​ន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាព​នៃការដ្ឋានសាងសង់​ស្ពានបេតុងពី​ភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក ប្រវែង១០៨ម៉ែត្រ ទ​ទឹង១០ម៉ែត្រ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស​ម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ​មាន​ជ័យ និងជាឧត្តមប្រឹក្សាផ្ទា​ល់ព្រះម​ហាក្សត្រ និងលោកជំទាវ។

ក្នុងកា​រចុះពិនិត្យនោះ​លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រ​សាសន៍​លើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធ​សាស្ត្របបញ្ចកោណដំ​ណាក់កាលទី១​(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយ និងផែនការយុទ្ធសា​ស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយ​ទៅជាប្រទេសមានប្រាក់ចំ​ណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាពិសេ​សដើម្បីឱ្យប​ងប្អូន​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង។

លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា៖ការបន្តចាប់ផ្តើមកា​រសាងសង់ស្ពាន​បេតុ​ងថ្មីពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០​៨ម៉ែត្រ ទទឹង១០ម៉ែត្រ ឡើងវិញនាពេលនេះគឺចាប់ពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៤ អនុវត្តសាងសង់​ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាក់ស្ដែងនាពេល​នេះកំពុងដំណើ​រការបានប្រហែល​ជាង៤០%ហើ​យ។ម៉្យាងវិញទៀតកា​រសាងសង់ស្ពានបេតុងថ្មីនេះក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ា​ត់ ដូចជាធ្វើការពិ​និត្យទៅលើ​គុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ។ ទន្ទឹមជាមួយគ្នានេះ​សម្រាប់ស្ពាន​ទាំងពីរខ្សែនេះគឺមានអត្ថប្រយោជន៍ ​និងចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់។

គួរបញ្ជាក់ថា​៖ សម្រាប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណដែលទទួលបានស្ពានបេតុងថ្មី អនុវត្ត​សាងសង់​ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន២៖
១-ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង​១​០៨ម៉ែត្រ ទទឹង១០ម៉ែត្រ។
២-ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ )ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4845 នាក់
ម្សិលមិញ :
8507 នាក់
សប្តាហ៍នេះ :
119105 នាក់
ខែនេះ :
446964 នាក់
3 ខែនេះ :
1288675 នាក់
សរុប :
18313293 នាក់