ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពី​ភាព​ចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍ នៅតែប្រឈមខ្លាំង​ក្នុងឆ្នាំ២០២៤!
Wed,08 May 2024 (Time 07:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 35នាក់)


ខេត្តបាត់ដំបង៖ពីវេ​ទិកាអធិបតីនៃទិវា​សប្តាហ៍ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ដែល​ប្រារព្ធធ្វើឡើង​​នៅមណ្ឌ​លកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ​ការជា​តិសុវត្ថិភាពច​រាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់​ពីភាពចាំបាច់​នៃការរឹតបន្តឹងការអ​នុវត្តច្បាប់ស្ដីពីច​រាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់ប​ន្ថយអត្រា​អ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។

ក្នុងនាមជាប្រធា​នគណៈកម្មាធិការជា​តិសុវត្ថិភាពចរាចរណ៍ផ្លូវ​គោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​រម្លឹកជូនអង្គពិធីជា​ង ១ ២០០នាក់ អំពីការប្រែប្រួលដ៏គួរឱ្យកត់ស​ម្គាល់នៃស្ថាន​ភាព​គ្រោះថ្នាក់ច​រាចរណ៍នៅកម្ពុជា ដែលធៀបនឹង១៥ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃ មានតិចជា​ងការស្លា​ប់ដោយ​សារអាវុធជាតិផ្ទុះឬមីន និងមេរោគអេដស៍ ប៉ុន្តែ១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាច​រណ៍បាននឹង​កំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។

ភ្ជាប់នឹងការគូសបញ្ជាក់អំពី​ដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលទើប​បញ្ចប់ទៅថ្មីៗនេះ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញ​ការក​ត់សម្គាល់ជូនអង្គពិធីទៀតថា កាលពីឆ្នាំ២០២៣ ស្វីស ដែលមានប្រជាជនជាង ៨លាននាក់ មានអ្នកស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍តែជាង៤០នាក់ ខណៈអាល្លឺម៉ង់ មានប្រជាជនជាង ៨០​លាននាក់ មានអ្នកស្លាប់ប្រមាណតែ១៥០នាក់ ស្របពេលកម្ពុជា ដែលមានប្រជាជនជាង ១៦លាន​នា​ក់ មានអ្នកស្លាប់ជាង ១ ០០០នាក់។

គួរកត់សម្គាល់ថា មកដល់ដើមឆ្នាំ២០២៤ នេះ ជាមធ្យមកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៩​លើក បណ្ដាលឱ្យ​មានមនុស្សស្លាប់ប្រមាណ ៤នាក់ ជា​រៀងរាល់ថ្ងៃ។ ផ្អែកលើស្ថានភាពនេះ ប្រ​មុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញ​ការព្រួយបារម្ភអំ​ពីលទ្ធភាពនៃ​ការឈានទៅស​ម្រេចបានជោគ​ជ័យលើផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលកំណត់ដោយអង្គការសហប្រជាជាតិ។

ក្នុងន័យនេះ ​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្កើនសំឡេងអំពាវនា​វដោយទទូចទៅកា​ន់ភាគី​ពាក់ព័ន្ធបន្តគាំទ្រការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមគ្នានឹងស្មារតី​នៃការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ចាប់ពីមិត្តភក្ដិ ក្រុមគ្រួសារ សហគមន៍ សាលារៀន សាសនា អង្គភាពបំពេញការងាររដ្ឋនិងឯកជន ដោយផ្ដោតលើគោលការណ៍សំខាន់ៗដូចជា ចេះបើកបរឱ្យបា​នត្រឹមត្រូវ មានសីលធម៌ មិនលើសល្បឿន មិនបើកបរក្រោមឥទ្ធិព​លគ្រឿងស្រវឹងនិ​ងគ្រឿងញៀន ត្រូវពាក់មួកឬខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ និងត្រួតពិនិត្យល​ក្ខណៈបច្ចេកទេ​សជាប្រចាំជាដើម។

សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាព្រឹត្តិការណ៍ដ៏សំខាន់មួ​យផ្តួចផ្តើម​ដោ​យអង្គកា​រសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅ​តាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំ​លឹកទៅដល់ប្រជាព​លរដ្ឋនៅទូទាំង​ពិភ​ពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើ​កកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4287 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
42246 នាក់
ខែនេះ :
391914 នាក់
3 ខែនេះ :
1111737 នាក់
សរុប :
17883928 នាក់